ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
កំពង់ធំ គឺជាខេត្តមួយដែល ស្ថិតនៅភាគឥសាន នៃប្រទេសកម្ពុជា មានចំងាយផ្លូវ ១៦៨គម ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ៦ កាត់តាម ខេត្តកណ្តាល និងកំពង់ចាម។ ខេត្តកំពង់ធំ មានផ្ទៃក្រឡា ១៣,៨១៤គម២ ចែកចេញជាស្រុក ចំនួន៧ ឃុំ ចំនួន៨៣ និងភូមិ ចំនូន៧៣២ ដែលមាន ប្រជាជនសរុប ចំនួន ៦៣១,៤០៩នាក់(៤៦នាក់/គម២)ហើយមានទីក្រុងឈ្មោះថា ក្រុងស្ទឹងសែន។ ប្រជាជនភាគច្រើនមាន មុខរបរចិញ្ចឹមជីវិត ជាកសិករ អ្នកនេសាទ និងអ្នកលក់ដូរ។ ខេត្តកំពង់ធំ មានកន្លែងដែលទាក់ទាញ ភ្ញៀវទេសចរណ៏មកទស្សនាដូចជា ភ្នំសន្ទុក ស្ទឹងព្រៃព្រស់ ប្រាសាទសំបូរព្រៃគុក ប្រាសាទអណ្តែត ។ល។
ថ្ងៃទី១: ភ្នំពេញ-សៀមរាប
-ម៉ោង៦:០០ ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តកំពង់ធំ បន្ទាប់មកទទួលទានអាហារពេល ព្រឹកនៅភោជនីយដ្ឋាន ពិភពចន្ទី (ស្គុន) ។
-ទស្សនា ប្រាសាទគុហនគរ
-មកដល់ភូមិខ្មែរ ជិ:រទេះសេះ ទៅទស្សនា ជីវភាពរស់នៅរបស់អ្នកភូមិ
-បន្ទាប់ពីអាហារថ្ងៃ ត្រង់ នៅភោជនីយដ្ឋាន សូឡាកាហ្វេ រូចបន្តដំណើរទៅទស្សនា ប្រាសាទសំបូរព្រៃគុក ហើយបន្តដំណើរឆ្ពោះទៅកាន់ ខេត្តសៀមរាប
-ទទួលទានអាហារពេល ល្ងាច និងជូនទៅសម្រាក នៅសណ្ឋាគារ។
ថ្ងៃទី២: សៀមរាប
-ទទួលទានអាហារពេល ព្រឹក នៅសណ្ឋាគារ រួចបន្តទៅទស្សនា ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទ បាពួង និងទីលាន ជល់ដំរី
-ទទួលទានអាហារថ្ងៃ ត្រង់ នៅភោជនីយដ្ឋាន និងបន្តដំណើរ ទៅទស្សនាភូមិវប្បធម៍
-ទទួលទានអាហារពេល ល្ងាច នៅភោជនីដ្ឋានដែលមានសម្ដែងរបាំអប្សារា
-ជូនទៅសម្រាក នៅសណ្ឋាគារ
ថ្ងៃទី៣: សៀមរាប
-ទទួលទានអាហារពេល ព្រឹក នៅសណ្ឋាគារ រួចបន្តទៅទស្សនា ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត
-ទទួលទានអាហារថ្ងៃ ត្រង់ រួចបន្ទាប់មកទៀតបន្ត ដំណើរត្រឡប់ទៅកាន់ រាជធានីភ្នំពេញវិញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |