ខេត្តសៀមរាប គឺជាខេត្តមួយដែលស្ថិតនៅភាគពាយព្យ នៃប្រទេសកម្ពុជា ដែលជាទឹកដី អង្គរដ៏រុងរឿង។ មានចំងាយផ្លូវ ៣១៤គម ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម និង កំពង់ឆ្នាំង។ ខេត្តសៀមរាប មានផ្ទៃក្រឡា ១០,២៩៩គម២ ស្រុកចំនួន១១ ឃុំចំនួន១០០ ភូមិចំនួន៩០៧ និងមានប្រជាជន ចំនួន៨៩៦,៤៤៣នាក់ (៨៧នាក់/គម២) ហើយមាន ទីក្រុងឈ្មោះថា ក្រុងសៀមរាប។ ចំពោះជីវភាពរស់នៅ របស់ប្រជាជន ៧៣% គឺជាកសិករ ដែលទទួលចំណូលពីការធ្វើស្រែ និងចំការ ដូចជាដាំឈូក សណ្តែក ជាដើម។ ប្រជាជនក្នុង ស្រុកសៀមរាប ក៏បានទទួលចំណូលបន្ថែមពី វិស័យទេសចរណ៍ផងដែរ។ ខេត្តសៀមរាប មានតំបន់ទេសចរណ៍ ទាក់ទាញជាច្រើនដូចជា ប្រាសាទអង្គរវត្ត ដែលបានដាក់ចូលជា បេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូ ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទដែលមាន ក្បាច់ចំលាក់ល្អដាច់គេ និងប្រាសាទជាច្រើនទៀត។
ថ្ងៃទី១: ភ្នំពេញ-សៀមរាប-ភូមិវប្បធម៌
-៥:៣០៖ ចេញដំណើរពីប៊ែលធីទេសចរណ៍ ទៅកាន់ខេត្តសៀមរាប។
- ៧:០០៖ ទទួលទានអាហារពេលព្រឹកនៅភោជនីយដ្ឋានពិភពបៃតង(ស្គន់)។ រួចបន្តដំណើរទៅកាន់ខេត្ត សៀមរាប ដោយមានការអធិប្បាយដោយអ្នកនាំភ្ញៀវ នូវតំបន់ភូមិសាស្ត្រដែលឆ្លងកាត់។
-១២:០០៖ ទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន ផ្កាឈូកថ្មី យ៉ាងឆ្ងាញ់ពិសារ
- ១៣:០០៖ ជូនទៅសណ្ឋាគារ រួចបន្តទស្សនាការសម្តែងនៅក្នុងវប្បធម៌កម្ពុជា ដែលមានការសម្តែងជា បន្តបន្ទាប់។
- ១៨:០០៖ទទួលទានអាហារពេលល្ងាចបែបប៊ូហ្វេ នៅក្នុងភូមិវប្បធម៌កម្ពុជា រួចបន្តទស្សនាការសម្តែង រឿងព្រះបាទជ័យវរន្ម័ទី៧(មានការសម្តែងតែនៅថ្ងៃសុក្រ ដល់ ថ្ងៃអាទិត្យ)។ ជូនទៅសម្រាក នៅសណ្ឋាគារស្តារីអង្គរ នាពេលរាត្រី។
ថ្ងៃទី២: សៀមរាប-ភ្នំគូលេន-ប្រាសាទបន្ទាយស្រី-ប្រាសាទតាព្រហ្ម
-៧:០០៖ ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តទស្សនាទៅទស្សនារមណីដ្ឋានភ្នំគូលេន ដើម្បី ទស្សនាព្រះអង្គធំ លិង្គស្ទឹង១០០០ ទឹកផូស ៧ពណ៌ និងទឹកជ្រោភ្នំគូលែន ក៏ដូចជាព្រៃព្រឹក្សាដ៏ស្រស់ បំព្រង។
-១១:៣០៖ ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន ផ្កាច័ន្ទ
-១៣:០០៖ បន្តដំណើរទៅទស្សនាប្រាសាទបន្ទាយស្រី
-១៤:៥០៖ ដំណើរមកដល់ប្រាសាទបន្ទាយស្រី រួចជូនដំណើរទៅទស្សនាប្រាសាទដែលមានក្បាច់រចនា ពណ៌ផ្កាឈូក និងរូបចម្លាក់ទាក់ទងរឿងប្រវត្តិសាស្ត្រ ជាច្រើនទៀតដោយបានបន្សល់ទុកដោយព្រះវីរៈ មហាក្សត្រខ្មែរ យើងតាំងពីស.តវត្សទី១០។
-១៦:១៥៖បន្តដំណើរទៅទស្សនាប្រាសាទតាព្រហ្មដែលមានភាពល្បីល្បាញ និងជាអតីតកន្លែងសាកល វិទ្យាល័យមួយហើយត្រូវបានគេឧទ្ទិសថ្វាយដល់ព្រះមាតារបស់ព្រះបាទជ័យវរ្ម័នទី០៧។
-១៨:០០៖ទទួលទានអាហារពេល្ងាចយ៉ាងឆ្ងាញ់ពិសា រួចជូនទៅសម្រាកនាពេលរាត្រី។
ថ្ងៃទី៣: សៀមរាប-បឹងទន្លេសាប-រមណីយអេកូទេសចរណ៍ ភ្នំក្រោម
-៧:០០៖ ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
-៨:៣០៖ធ្វើដំណើរទៅទស្សនា និងជិះទូកកម្សាន្តនៅរមណីយដ្ឋានបឹងទន្លេសាប
-១០:៣០៖ ធ្វើដំណើរទៅទស្សនារមណីដ្ឋានធម្មជាតិភ្នំក្រោមជាកន្លែងដែលមានទេសភាពដ៏ស្រស់ស្អាត។
-១២:០០៖ ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានភ្នំក្រោម និងសម្រាលលំហែរ។
-១៥:៣០៖ មកបន្តទស្សនា និងទិញវត្ថុអនុស្សាវីយ៍ដោយសេរីនៅផ្សារចាស់។
-១៨:០០៖ ទទួលទានអាហារពេលល្ងាចប៊ែប ប៊ូហ្វែ នៅភោជនីយដ្ឋានទន្លេមេគង្គ រួចជូនទៅសម្រាកនៅ សណ្ឋាគារនាពេលរាត្រី។
ថ្ងៃទី៤: សៀមរាប-ភ្នំពេញ
-៦:៣០៖ ទទួលទានអាហារពេលព្រឹកនៅរួច ទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងក្រុមប្រាសទមួយចំនួនទៀត។
-១២:៣០៖ទទួលអាហារថ្ងៃត្រង់នៅ ភោជនីយដ្ឋានចតុមុខ រួចបន្តដំណើរត្រឡប់មកកាន់ទីក្រុងភ្នំពេញដោយសុវត្ថិភាព និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
_______________________________________________________________
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |