១៣-ក្រចេះ កោះទ្រង់ ​រតនគិរីnbsp៤ថ្ងៃ ៣យប់ ​/ 131$
Skip to Menu Skip to Content Skip to Footer
 

ចាប់ពី​ ១៥​ នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​គ្នា​បាន​
ខេត្ត​ក្រចេះ​ស្ថិត​ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ជាប់​ទន្លេ​មេគង្គ​ មាន​ចំងាយ​ផ្លូវ​ ៣១៥គម​ ពី​ភ្នំពេញ​ ដោយ​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ជាតិលេខ​៦​ និង​លេខ៧​ កាត់​តាម​ខេត្ត​កណ្តាល​ និង ​ខេត្ត​កំពង់​ចាម​។​ ខេត្ត​ក្រចេះ​មាន​ ផ្ទៃ​ដី​ចំនួន ១១,០៩៤គម២​ ចែក​ចេញ​ជា​ស្រុក​ចំនួន ៤ ឃុំ​ចំនួន ៤៦ និងភូមិចំនួន ២៥០ ដែល​មាន​ប្រជា​ជន​សរុប​ ចំនួន​ ៣១៩ ២១៧​នាក់​ ហើយ​មាន​ទី​ក្រុង​ឈ្មោះ​ថា​ ក្រុង​ក្រចេះ​។​ ប្រជាជន​នៅ​ទីនោះ​ ប្រកប​មុខ​របរ​ជា​អ្នក​លក់​ដូរ​ ធ្វើ​ស្រែ​ចំការ​ ដាំ​ដំណាំ​កៅស៊ូ​ ដំឡូង​មី​ និង​អ្នក​នេសាទ។​ ខេត្ត​ក្រចេះ​ មាន​កន្លែង​ជា​ច្រើន​ ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ មក​ទស្សនា​កំសាន្ត​ដូច​ជា​ វិហារ​សរសរ ​១០០​ អន្លង់​ផ្សោត​ រមណីយ​ដ្ឋាន​ព្រែក​កាំ​ពី​ វត្ត​សំបុក​។ល។​

ថ្ងៃទី១:​ ភ្នំពេញ-ក្រចេះ​

-ម៉ោង​៥ព្រឹក​ ចេញ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះ​ ទៅ​កាន់​ខេត្ត​ក្រចេះ​
-ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ពិភព​ចន្ទី​ (ស្គន់)​
-ទទួល​ទាន​អាហារ​ ថ្ងៃ​ត្រង់​ នៅ​ពេល​ទៅ​ដល់​ទី​រួម​ខេត្ត​ក្រចេះ​
-ទស្សនា​សត្វ​ផ្សោត​ទឹក​សាប​ រមណីយ​ដ្ឋាន​ព្រែក​កាំពី​
-ទស្សនា​វិហារ​សសរ ​១០០​ រាជ​ចេតិយ​ព្រះនាង​ក្រពុំ​ឈូក​
-ភ្លក់​រស​ជាតិ​នំ​ក្រឡាន​ (ចំណាយ​ផ្ទាល់​ខ្លួន)​
-ទទួល​ទាន​អាហារ​ ពេល​ល្ងាច​មុន​ នឹង​ចូល​ ទៅ​សំរាក​ផ្ទះ​សំណាក់។​

ថ្ងៃទី២: ក្រចេះ-កោះត្រង់-រតនគីរី​

-ទទួល​ទាន​អាហារ​ពេល​ព្រឹក​ នៅ​ភោជនីយ​ដ្ឋាន​
-ឆ្លង​ដែន​ទៅ​កាន់​ភូមិ​កោះ​ទ្រង់​ និង​ទស្សនា​ទេសភាព​លើ​កោះ​
-ទទួល​ទាន​អាហារ​ ដ៏​ឆ្ងាញ់​រៀប​ចំ​ដោយ​អ្នក​នៅ​ភូមិ​
-បន្ត​ដំណើរ​ទៅ​កាន់​ទី​រួម ​ខេត្ត​រតន​គីរី​
-ទស្សនា​ព្រះ​ពុទ្ធ​ ចូល​និព្វាន​ នៅ​លើ​ភ្នំ​ឥសី​បតមៈ​
-ជូន​ទៅ​ភ្លក់​រស​ជាតិ​ដូង​ក្រឡុក​ នៅ​បឹង​កន្សែង​ (ចំណាយ​ផ្ទាល់​ខ្លួន​)
-ទទួល​ទាន​អាហារ​ ពេល​ល្ងាច​ មុន​និង​ជួន​ទៅ​សំរាក​នៅ​ផ្ទះ​សំណាក់​។​

ថ្ងៃទី៣: រតនគីរី

-ទទួល​ទាន​អាហារ​ ពេល​ព្រឹក​ នៅ​ភោជនី​ដ្ឋាន​
-ជូន​ទៅ​ផ្សារ​បាន​លុង​ ទឹក​ជ្រោះ​កា​ចាញ​ ទឹក​ជ្រោះ​កា​ទៀង​ ទឹក​ជ្រោះ​ចាអ៊ុង​ និង​ទស្សនា​ភូមិ​ណង​លិ​ ហើយ​បន្ត​ទស្សនា​វាល​រំប្លង់​។
-ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ភោជនីយ​ដ្ឋាន​
-រួច​បន្ត​ទៅ​ងូត​ទឹក​លេង​កម្សាន្ត​ នៅ​បឹង​យក្ស​ឡោម​
-ភ្លក់​នូវ​រស​ជាតិ​ស្រា​ពាង​ របស់​ជន​ជាតិ​ទំពួន​ (ចំណាយ​ផ្ទាល់​ខ្លួន​)
-ទស្សនា​ហាង​កែ​ច្នៃ​ត្បូង​
-ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​ទៅ​សំរាក​នៅ​សណ្ឋា​គារ។​

ថ្ងៃទី៤: រតនគីរី-ភ្នំពេញ

-ទទួល​ទាន​អាហារ​ ពេល​ព្រឹក​ នៅ​ភោជ​នីយដ្ឋាន​
-ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រតនគីរី​ ទៅ​ខេត្ត​ស្ទឹង​ត្រែង​
-មក​ដល់​ អូរ​ពង​មាន់​ ភ្លក់​រស​ជាតិ​ណែម​ ដ៏​ឆ្ងាញ់​ប្រចាំ​ ខេត្ត​ស្ទឹង​ត្រែង​ (ចំណាយ​ផ្ទាល់​ខ្លួន​)
-ទទួល​ទាន​អាហារ​ ថ្ងៃ​ត្រង់​នៅ​ខេត្ត​ក្រចេះ​ រួម​ទាំង​ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​ (តាម​រដូវ​កាល​) ដ៏​ឆ្ងាញ់​ រួច​បន្ត​ដំណើរ​ត្រឡប់​មក​កាន់ ​ទីក្រុង​ភ្នំពេញ។

 

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396040

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម