៤-រតន​គីរី ៣ថ្ងៃ ​២យប់​ / 178$​
Skip to Menu Skip to Content Skip to Footer
 

ខេត្ត​រតន​គីរី​ ស្ថិតនៅ​ភាគ​ឦសាន​ នៃ​ប្រទេស​កម្ពុជា​ គឺ​ជា​ទឹក​ដី​សំបូរ​ ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​រ៉ែ​ត្បូង​ ដែល​មាន​ចំងាយ​ផ្លូវ​ ៥៨៨​គម​ ពី​ទី​ក្រុង​ភ្នំ​ពេញ​ដោយ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​៦ ​លេខ​៧​ និង​លេខ​៧៨​ ឆ្លង​កាត់​ខេត្ត​ កណ្តាល​ កំពង់​ចាម​ ក្រចេះ​ និង​ស្ទឹង​ត្រែង​ខេត្ត​រតន​គីរី មាន​ផ្ទៃ​ក្រឡា​ ១០,៧៨២​​​គម២ ​ចែក​ចេញ​ជា​ស្រុក​ចំនួន​៨​ និង​ឃុំ​ចំនួន​៥០​ ហើយ​មាន​ប្រជា​ជន​ចំនួន​ ១៥០,៤៦៦​នាក់​។ ខេត្ត​រតន​គីរី​ មាន​ទី​ក្រុង​ឈ្មោះ​ថា​ បានឡុង​។​ ប្រជា​ជន​មាន​មុខ​របរ ​ជា​កសិករ​ដូច​ជា​ដាំ​ស្រូវ​ ដាំ​ដំណាំ​ហូប​ផ្លែ ​និង​ដាំ​បន្លែ​។ ​រតន​គីរី​ មាន​តំបន់​ទេសចរណ៍​ ជា​ច្រើន​ដូចជា​ បឹង​យក្ស​ឡោម​ ទឹក​ជ្រោះ​ចាអ៊ុង​ ទឹក​ជ្រោះ​កាចាញ​ ព្រះពុទ្ធ​ចូល​និព្វាន​លើ​ភ្នំ​ឥសី​បតមៈ​។ល។​

ថ្ងៃ​ទី១: ​ភ្នំ​ពេញ​-ក្រចេះ

-៥:៣០៖ ចេញ​ដំណើរពីភ្នំពេញទៅកាន់ខេត្តក្រចេះ និងរតនគិរី
-៦:៣០៖ ទទួលទាន​អាហារ​ពេល​ព្រឹក​ នៅ​ភោជនីយដ្ឋាន​ ពិភពបៃតង(ស្គន់) បន្ទាប់មកបន្តដំណើរ ទស្សនាទេសភាពតាមដងផ្លូវក៏ដូចជា ស្តាប់ការអត្ថាធិប្បាយរបស់អ្នកនាំភ្ញៀវដ៏បុិនប្រសប់ពីតំបន់ខេត្តក្រុង ដែល បានឆ្លងកាត់ និងប្រវត្តិសាស្ត្រទូទៅរបស់ប្រទេសកម្ពុជា។
-១១:៣០៖ ដំណើរមកដល់រមណីដ្ឋានព្រែក កាំពី ដែលជារមណីយដ្ឋានដ៏ល្បាយល្បាញមួយក្នុងចំណោម តំបន់រមណីយដ្ឋានដ៏ទៃទៀត និងទាកទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាយ៉ាងច្រើនបំផុត ប្រចាំខេត្តក្រចេះ ទទួលទានអាហារថ្ងៃត្រង់ និងទស្សនាទេសភាពដ៏ស្រស់ស្អាតក៏ជាងូតទឹកកម្សាន្តលេង។
-១:១៥៖ បន្តដំណើរទៅកាន់ខេត្តរតនគី
-១៨:០០៖ ធ្វើដំណើរដល់ សណ្ឋាគារយក្សឡោម ងូតទឹកប្តូរសម្លៀកបំពាក់
-១៩:០០៖ ទទួលទានអាហារពេលល្ងាចយ៉ាងពិសា នៅភោជនីយដ្ឋានប៉ារ៉ាឌីស
-២១:០០៖ ត្រលប់មកសណ្ឋាគារសម្រាកពេលរាត្រី

ថ្ងៃ​ទី​២: រាជធានីភ្នំពេញ - រតន​គីរី(ភ្នំឥសីបតមៈ)​

-៨:០០៖ ​ទទួលទានអាហារពេលព្រឹកនៅភោជនីយដ្ឋានក្នុងសណ្ឋាគារ
-៨:៣០៖ បន្តទស្សនាភ្នំឥសីបតមៈ(ភ្នំស្វាយ) គយគន់មើលទេសភាពដ៏ស្រស់ស្អាត និងរូបសំណាក​​ព្រះ ពុទ្ធចូលព្រះនិពា្វននៅលើកំពូលភ្នំ
-៩:៣០៖ ​បន្តដំណើរទៅទស្សនា ទឹកធ្លាក់កាចាញ ដែលមានទឹកធ្លាក់ពីលើកំពូលភ្នំ ថតរូបកម្សាន្តលេង នៅក្នុងផ្ទះកូនកំលោក កូនក្រមុំរបស់ជនជាតិភាគតិច និងលើស្ពានយោល ទឹកធ្លាក់កាចាញ ដែលមានទេស ភាពស្រស់ស្អាត
-១១:៣០៖ ទទួលទានអាហារថ្ងៃត្រង់បែបធម្មជាតិនៅ ភោជនីយដ្ឋាន ឡាបានសៀក ដែលមានទីតាំង ស្ថិតនៅក្បែរបឹងកន្សែង ថតរូបកម្សាន្តលេង និងស្រូបយកខ្យល់អាកាសដ៏ត្រជាក់
-១:៤០៖ បន្តដំណើរទៅទស្សនារមណីដ្ឋានធម្មជាតិបឹងយក្សឡោមដែលមានភាពល្បីល្បាយបំផុតក្នុង ខេត្តរតនគីរី ថតរូបកម្សាន្តជាមួយការកែឆ្នៃ នៃរូបដើមឈើព្រៃតំណាងអោយខេត្តរតនគីរី និងភ្លក់រសជាតិ ក្រមួនឃ្មុំអាំង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ (ចំណាយថវិការខ្លួនឯង)
-៤:៣០៖ ជូនទៅសណ្ឋាគារដើម្បីងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ និងទៅទទួលទានអាហារពេលល្ងាច
-២១:០០៖ ​ត្រលប់មកសណ្ឋាគារសម្រាកពេលរាត្រី​

ថ្ងៃ​ទី​៣: រតនគីរី - រមណីដ្ឋានទឹកជ្រោះប៊ូស្រា

៨:០០៖ ទទួលទានអាហារព្រឹក នៅភោជនីយដ្ឋាននៅសណ្ឋាគារ​
-៨:៣០៖ បន្តទស្សនាខេត្ត មណ្ឌលគីរី កាត់តាមស្រុកលំផាត់ និងកោះញែក គយគន់ទេសភាពតាមដងផ្លូវ និងការអធិប្បាយរបស់អ្នកនាំភ្ញៀវពីស្ថានភាពទូទៅរបស់ខេត្ត និងតំបន់ទេសចរណ៍
-១១:៣០៖ ទទួលទានអាហារថ្ងៃត្រង់នៅ ភោជនីយដ្ឋានទឹកធ្លាក់ប៊ូស្រា
-៤:៣០៖ ទស្សនាទិដ្ឋភាពនៃ សមុទ្រឈើ ភូមិឡៅកា ថតរូបផ្តិតយកនូវផ្ទាំងទស្សនីយភាពសមុទ្រឈើ និងគយគន់ថ្ងៃលិចយ៉ាងស្រស់ស្អាត
-១៨:៣០៖ ទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានមណ្ឌលគីរី រូចសម្រាកនៅមណ្ឌលគីរី រីហ្សត

ថ្ងៃ​ទី​៤: មណ្ឌលគីរី - ចម្ការកាហ្វេ - រាជធានីភ្នំពេញ

-៧:៣០៖ ទទួលទានអាហារព្រឹក នៅភោជនីយដ្ឋាន នៅសណ្ឋាគារ រួចបន្តដំណើរទៅកាន់ទស្សនា ចម្ការកាហ្វេ​ ភ្លក់រសជាតិ កាហ្វេធម្មជាតិមានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ និងចម្ការស្រល់ដ៏ស្រស់ស្អាត ប្រចាំខេត្ត មណ្ឌលគីរី
-១១:០០៖ បន្តដំណើរទៅទស្សនាអាហារថ្ងៃត្រង់នៅ ភោជនីយដ្ឋានអូរមីស
-១៣:០០៖ ធ្វើដំណើរត្រលប់មករាជធានីភ្នំពេញវិញជាមួយអនុស្សាវរីយ៍ដ៏រីករាយ និងសុវត្ថិភាព។

 

 

 

 

_______________________________________________________________



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 16 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 440842

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម