ប៊ែលធី ទេសចរណ៍ (BELTEI TOURS) គឺជាផ្នែកមួយនៃប៊ែលធី គ្រុប ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី0១ ខែមករា ឆ្នាំ២០១២ ដែលមានការិយាល័យស្ថិតនៅអគារលេខ ៥៧ មហាវិថីព្រះមុនីរ៉េត កែងផ្លូវ ២៩០ សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងលិចអាងទឹកអូឡាំពិកប្រហែល ១០០ម៉ែត្រ) និងបានទទួលអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍លេខ ៣៧៤ /២០១១ កទច ចុះថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១១ ។ ឯកឧត្តម បណ្ឌិត លី ឆេង អតីតនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងជាអតីតទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះគឺជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាស្ថាបនិកដែលបានបង្កើត ប៊ែលធី នេះទ្បើងដោយបានវិនិយោគទុនផ្ទាល់ខ្លួន ក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ អគារសាលា និងអគារសាកលវិទ្យាល័យទាំងអស់នេះ។
១. ទទួលបម្រើសេវាសម្រាប់ដំណើរកម្សាន្ដក្នុងប្រទេស៖ - ដំណើរកម្សាន្ដទៅកាន់ខេត្តសៀមរាប-អង្គរវត្ត - ដំណើរកម្សាន្ដទៅកាន់ខេត្តព្រះវិហារ-អង្គរវត្ត - ដំណើរកម្សាន្ដទៅកាន់ខេត្តមណ្ឌលគិរី-ទឹកជ្រោះប៊ូស្រា - ដំណើរកម្សាន្ដទៅកាន់ខេត្តរតនាគិរី-បឹងយក្សឡោម - ដំណើរកម្សាន្ដទៅកាន់ខេត្តកោះកុង-សួនសត្វសាហ្វារីវើល - និងដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានដ៏ទាក់ទាញជាច្រើនទៀតផងដែរ។ - ដំណើរកម្សាន្តក្នុងរាជធានីភ្នំពេញ - ដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប-អង្គរវត្ត - ដំណើរកម្សាន្តទៅកាន់ខេត្តព្រះវិហារ-អង្គរវត្ត - ដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី-ទឹកជ្រោះប៊ូស្រា - ដំណើរកម្សាន្តទៅកាន់ខេត្តរតនាគិរី-បឹងយក្សឡោម - និងដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានដ៏ទាក់ទាញជាច្រើនទៀតផងដែរ។ និងមានបម្រើសេវាផ្សេងៗទៀតដូចជា៖ - ជួលរថយន្តទំនើបៗប្រភេទ ១៥កៅអី ២៥កៅអី និង៤៥កៅអី - ដំណើរកម្សាន្តបែបផ្សងព្រេង កិច្ចប្រជុំ សន្និសីទ និងកម្មវិធីពិព័រណ៍ផ្សេងៗ - ដំណើរកម្សាន្តតាមកប៉ាល់ និងតាមតម្រូវការជាក់លាក់ - លក់សំបុត្រយន្តហោះជុំវិញពិភពលោក - ទទួលកក់សណ្ឋាគារក្នុងប្រទេស និងក្រៅប្រទេស - សេវាជួយសម្រួលលើទិដ្ឋាការទៅក្រៅប្រទេស ពន្យារ ឬធ្វើលិខិតឆ្លងដែនថ្មី ពន្យារទិដ្ឋាការសម្រាប់ជនបរទេស - សេវាពិគ្រោះលើរាល់ការធ្វើដំណើរផ្សេងៗ
ប៊ែលធី ទេសចរណ៍ (BELTEI TOURS) បានចូលជាសមាជិកពេញសិទ្ធិរបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលហៅកាត់ថា CATA និងមានបម្រើសេវាកម្មធំៗ ចំនួន ០៣ រួមមាន៖
២. ទទួលបម្រើសេវានាំភ្ញៀវពីក្នុងប្រទេសទៅកម្សាន្តនៅប្រទេសនានា ដូចជា៖ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ប៊្រុយណេ ចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក បារាំង អង់គ្លេស កាណាដា អូស្ត្រាលី អាឡឺម៉ង់ រុស្ស៊ី អេស្ស៊ីប និងអាហ្វ្រិកជាដើម។ល។
៣. ទទួលបម្រើសេវាសម្រាប់ភ្ញៀវមកពីប្រទេសនានា ដែលមកកម្សាន្តនៅប្រទេសកម្ពុជា
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |