៣-ចក្ខុវិស័យ​ បេសកកម្ម និង​ គោលដៅ
Skip to Menu Skip to Content Skip to Footer
 

ក-ចក្ខុវិស័យ

ប៊ែល​ធី​ទេសចរណ៏​ នឹង​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​មួយ ​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ នៅ​ក្នុង​ការ​បំរើ​សេវា​កម្ម​ផ្នែក​ទេស​ចរណ៏​ ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅ​ប្រទេស​ ព្រម​ទាំង​ត្រូវ​បាន ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក។​

ខ-បេសកកម្ម

ដើម្បី​ឪ្យ​សំរេច​បាន​នូវ​ចក្ខុ​វិស័យ ​ខាង​លើ​ ប៊ែលធី​ទេសចរណ៏​ យើង​ឧ្ញុំ​បាន​រៀប​ចំ​សម្ភារ​ទំនើបៗ​ និង​មាន ​បេសក​កម្ម ​ដូច​ខាង​ក្រោម៖​

  • នាំ​អ្នក​ទេសចរណ៏​ទាំង​អស់​ ដែល​រួម​មាន​ជន​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​បរទេស​ ឪ្យ​ស្គាល់​ និង​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​ វប្បធម៍​ អរិយធម៍​ ទំនៀម​ទំលាប់​ ប្រពៃណី​ សាសនា​ ទឹក​ដី​ សមុទ្រ​ ប្រាង្គ​ប្រាសាទដ៏​ល្អ​ឥត​ខ្ចោះ​​ ព្រម​ទាំង​ទី​តាំង​ទេសចរណ៏ ​សំខាន់ៗ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​។​
  • ក្រុមហ៊ុន​បាន​រៀប​ចំ ​រថយន្ត​ទំនើបៗ​ អ្នក​បើក​បរ​ប្រកប ​ដោយ​ជំនាញ​ និង​មាន​វិជ្ជា​ជីវៈ​ ព្រម​ទាំង ​បទ​ពិសោធន៏​គ្រប់​គ្រាន់។​
  • អ្នក​នាំ​ភ្ញៀវ​មាន​អត្ត​ចរិក ​សុភាព​រាប​សារ​ យល់​ដឹង​ពី​ប្រវត្តិ​សាស្រ្ត​ ភូមិ​សាស្រ្ត​ និង​តំបន់​រមណីយ​ដ្ឋាន ​​ច្បាស់​លាស់​ ដែល​អាច​រៀប​រាប់ ​ជូន​លោក​អ្នក​បាន​យ៉ាង​ល្អ​ប្រសើរ។​
  • ជ្រើស​រើស​សណ្ឋាគារ​ ដែល​មាន​បរិស្ថាន​ប្រកប​ ដោយ​ផា​សុកភាព​ និង​ភោជ​នីយ​ដ្ឋាន​ ដែលមា​ន ម្ហូប​អាហារ​ឆ្ងាញ់ៗ​ ព្រម​ទាំង​ជ្រើស​រើស ​តំបន់​ទេសចរណ៏​ល្អៗ​ សម្រាប់​តម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ។​
  • បំរើ​សេវា​លិខិត​ឆ្លង​ដែន​ ដូច​ជា​ធ្វើ​លិខិត​ឆ្លង​ដែនថ្មី​ ពន្យា​លិខិត​ឆ្លង​ដែន​ និង​បិទ​រូប​ថត​កូន​លើ​លិខិត​ឆ្លង​ដែន។​
  • លក់​សំបុត្រ​យន្ត​ហោះ​ក្នុង​ និង​ក្រៅ​ប្រទេស​ ទៅ​កាន់​ប្រទេស​នានា​ ទូ​ទាំង​ពិភព​លោក។​

គ-គោលដៅ

ដោយ​មាន​ចក្ខុវិស័យ​ និង​បាន​រៀប​ចំ​បេសក​កម្ម​ យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​មាន​បុគ្គលិក​បំរើ​ការ​ យ៉ាង​ល្អ​ប្រសើរ​ យើង​សង្ឃឹម​ជឿ​ជាក់​ថា​ ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​តាម​ប៊ែលធី​ទេសចរណ៏​ នឹង​ទទួល​បាន​នូវ​ អារម្មណ៏​ស្រស់​ថ្លា​ សប្បាយ​រីក​រាយ​ យល់​ដឹង​អំពី​តំបន់​ប្រវត្តិ​សាស្រ្ត​នានា​ និង​ធ្វើ​ឪ្យ​អ្នក​ទាំង​នោះ​ កាន់​តែ​ស្រឡាញ់​ជាតិ ​មាតុ​ភូមិ​របស់​ខ្លួន​បន្ថែម​ទៀត​ និង​មាន ​មោទន​ភាពជាតិ ​​ដែល​បាន​កើត​ក្នុង ​ទឹក​ដី​អង្គរ​ដ៏​បវរ។​

ប៊ែលធី​ទេសចរណ៏​ សេវា​ល្អ​ ជាទី​រីក​រាយ​របស់​លោក​អ្នក!

 

 



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 32 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 294810

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម