-ខេត្តព្រះវិហារ
Skip to Menu Skip to Content Skip to Footer
 

ទីតាំងភូមិសាស្ត្រ
ខេត្ត​ព្រះ​វិ​ហារ​ ស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត​ទិស​ឧត្តរ​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​ចម្ងាយ​ពី​រាជ​ធា​នី​ភ្នំ​ពេញ ប្រ​មាណ​ចំ​ងាយ ​៣២៩៤​គី​ឡូ​ម៉ែត្រ​ជា​ខេត្ត​ស្ថិត​នៅ​តំ​បន់​ខ្ពង់​រាប​ តំ​បន់​ព្រៃ​ភ្នំ​ ភូមិ​សាស្ត្រ​ដែល​មាន​ភាព​ទូ​លាយ​សំ​បូរ​ព្រៃ​ឈើ​ធំៗ​ជា​ជំ​រក​សត្វ​ព្រៃ​គ្រប់​ប្រ​ភេទ ​រ៉ែ ​ធន​ធាន​ធម្ម​ជាតិ​ និង​សំ​ណង់​ប្រ​វត្តិ​សាស្ត្រ​ ប្រា​សាទ​បុ​រាណ​។ ព្រំ​ប្រ​ទល់​ខាង​ជើង​ទល់​នឹង​ប្រ​ទេស​ថៃ និង​ប្រ​ទេស​ឡាវ ប៉ែក​ខាង​ត្បូង​ទល់​នឹង​ខេត្ត​កំ​ពង់​ធំ ប៉ែក​ខាង​លិច​ទល់​នឹង​ ខេត្ត​សៀម​រាប និង​ឧត្តរ​មាន​ជ័យ ប៉ែក​ខាង​កើត​ទល់​នឹង ខេត្ត​ស្ទឹង​ត្រែង​។ ខេត្ត​ព្រះ​វិ​ហារ​មាន​ផ្ទៃ​ដី​សរុប​ ១៣.៧៨៨​គី​ឡូ​ម៉ែត្រ​កា​រ៉េ ​ក្នុង​នោះ​ផ្ទៃ​ដី​បង្ករ​បង្កើន​ផល​មាន​ចំ​នួន​ ៣០.០០០​ហិច​តា ​និង​មាន​ចំ​នួន​ ៨៥%​ជា​ព្រៃ​ឈើ​។ ខេត្ត​ចែក​ចេញ​ជា ​៧​ស្រុក​ក្រុង​រួម​មាន​ ៤៧​ឃុំ​ដែល​មាន​ភូមិ​ស​រុប​ ២០៨​ភូមិ ​និង​សង្កាត់​មាន​២​។ ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​ព្រះ​វិ​ហារ​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ និង​មាន​ជន​ជាតិ​ភាគ​តិច​ កួយ​មាន​ប្រ​មាណ​២០% ​មាន​របរ​ធ្វើ​ស្រែ​ចម្ការ​ រក​ជ័រ​ រក​វល្លិ៍ ​លក់​ដូរ ​និង​នេ​សាទ​ត្រី​បន្តិច​បន្តួច​។ ការ​ងារ​ធ្វើ​ស្រែ​ចំ​ការ​ពុំ​សូវ​ទ​ទួល​បាន​ទិន្ន​ផល​ខ្ពស់​ឡើយ ​ព្រោះ​ដោយ​បង​ប្អូន​ធ្វើ​តាម​របៀប​អ​ភិ​រក្ស​និ​យម​ គឺ​ធ្វើ​ស្រែ​ប្រ​វាស​មេឃ​។ ខេត្ត​ព្រះ​វិ​ហារ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ប្រា​សាទ​ព្រះ​វិ​ហារ​។​ ខេត្ត​ព្រះ​វិ​ហារ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មី​នា​ ឆ្នាំ​១៩៦៤ ​ដោយ​កាត់​យក​ដី​ពី​ខេត្ត​កំ​ពង់​ធំ​ ខេត្ត​ស្ទឹង​ត្រែង ​និង​ខេត្ត​សៀម​រាប។​ ខេត្ត​ព្រះ​វិ​ហារ​មាន​ប្រ​ជា​ជន​ស​រុប​ចំ​នួន ​១៦១,៥៤៣​នាក់​ និង​ដង់​ស៊ី​តេ​ប្រ​ជា​ជន​មាន​ចំ​នួន​ ១១​នាក់​ក្នុង​១​គី​ឡូ​ម៉ែត្រ​កា​រ៉េ​។ ក្រុង​ត្បែង​មាន​ជ័យ​គឺ​ជា​ទី​រួម​ខេត្ត​របស់​ខេត្ត​ព្រះ​វិ​ហារ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨២​ រហូត​ដល់​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០០៩​។ ក្រុង​ត្បែង​មាន​ជ័យ​ត្រូវ​បាន​ប្តូរ​ទៅ​ជា​ក្រុង​ព្រះ​វិ​ហារ​វិញ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧ​សភា ​ឆ្នាំ​២០០៩​។ ខេត្ត​នេះ​មាន​ស្ទឹង​មួយ​ដែល​ហូរ​កាត់​គឺ​ស្ទឹង​សែន​។

តំបន់សក្កានុពលទេសចរណ៍
ខេត្ត​ព្រះ​វិ​ហារ​ ជា​ខេត្ត​មួយ​សំ​បូរ​ទៅ​ដោយ​ផ​លិត​ផល​ទេស​ចរណ៍​ច្រើន​ជាង​គេ​សំ​រាប់​អ​ភិ​វឌ្ឍ​ដើម្បី​ទាក់​ទាញ​ទេស​ចរណ៍​ឱ្យ​មាន​ការ​ចាប់​អា​រម្មណ៍ ​និង​មក​កំ​សាន្ត​ប៉ុន្តែ​មាន​ចំ​នុច​លំ​បាក​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​វិ​ស័យ​ទេស​ចរណ៍​មាន​ការ​ធ្លាក់​ចុះ​ និង​រាំង​ស្ទះ​ដល់​ការ​អភិ​វឌ្ឍន៍​គឺ​គ្មាន​ម​ធ្យោ​បាយ​គ្រប់​គ្រាន់​សំ​រាប់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើ​ឆាក​អន្តរ​ជាតិ​ឱ្យ​ទូ​លំ​ទូ​លាយ​ប៉ុន្តែ​ប្រា​សាទ​ព្រះ​វិ​ហារ​វិញ​ក៏​បាន​បើក​ឱ្យ​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ចូល​ទស្ស​នា​យ៉ាង​ច្រើន​កុះ​ករ​។ នា​ពេល​បច្ចុ​ប្បន្ន​ ខេត្ត​ព្រះ​វិ​ហារ​មាន​សន្តិ​សុខ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​ភ្ញៀវ​ទេស​ចរណ៍​មក​ទស្ស​នា​។ ​ខេត្ត​ព្រះ​វិ​ហារ​​មាន​តំ​បន់​ទេស​ចរណ៍​ទាក់​ទាញ​ជា​ច្រើន​ និង​មាន​ប្រា​សាទ​បុ​រាណ​ប្រ​ហែល​​ ២៤៥​ប្រា​សាទ​​។

សេដ្ឋកិច្ច
សេដ្ឋ​កិច្ច​ខេត្ត​ព្រះ​វិ​ហារ​ដោយ​ប្រ​ជា​ជន​ប្រ​កប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ បរ​បាញ់​សត្វ​ នេ​សាទ ​រក​ជ័យ​ជា​ដើម​។ ផ្សារ​៖ កំ​ពង់​ប្រ​ណាក់ គូ​លែន ភ្នំ​ដែក រវៀង រ៉ា​ម្ម៉​ស្រ​ឯម ស្រ​យ៉ង់ ស្រ​ឯម​។

ប្រា​សាទ​ព្រះ​វិ​ហារ​ មាន​ទី​តាំង​នៅ​ភូមិ​ធម្មជាតិ ​ឃុំ​ស្រ​អែម​ ស្រុក​ជាំ​ក្សាន្ត​ នៅ​លើ​ជួរ​ភ្នំ​ដង​រែក​ ជាប់​ព្រំ​ប្រ​ទល់​អន្តរ​ជាតិ​កម្ពុជា​ និង​ប្រ​ទេស​ថៃ​។ ​ប្រា​សាទ​ព្រះ​វិ​ហារ​មាន​ចំ​ងាយផ្លូវ​ ៤០០​គម​ពី​ភ្នំ​ពេញ​ តាម​ផ្លូវ​ជាតិ​លេខ​៦២ ​និង​១៥០​គម​ ពី​ទី​រួម​ខេត្ត​ព្រះ​វិ​ហារ​។ ប្រា​សាទ​ព្រះ​វិហារ​ត្រូវ​បាន​ក​សាង​ឡើង​ក្នុង​ស​ម័យ​អង្គរ​ ដោយ​ព្រះ​ម​ហាក្ស​ត្រ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១ ​នៅ​ក្នុង​សត​វត្សរ៍​ទី​១១​ និង​ត្រូវ​បាន​ក​សាង​ដោយ​ព្រះ​ម​ហា​ក្សត្រ​ជា​ច្រើន​អង្គរ​ទៀត​។ ប្រា​សាទ​ព្រះ​វិ​ហារ​មាន​ឈ្មោះ​តាម​សិ​វ​លិង្គ​នៅ​ក្នុង​ប្រា​សាទ​ដែល​មាន​ឈ្មោះ​ថា​ស្រី ​សិ​ខា​រិ​ស្វរៈ ​ដែល​មាន​ន័យ​ថា​អំ​ណាច​នៃ​កំ​ពូល​ភ្នំ​។ សិ​វ​លិង្គ​ដែល​តម្កល់​នៅ​ក្នុង​ប្រា​សាទ​នេះ​ត្រូវ​បាន​នាំ​យក​មក​ពី​ប្រា​សាទ​វត្ត​ភូ​(​ប្រ​ទេស​ឡាវ​)​ដើម្បី​តម្កល់​ទុក​នៅ​ក្នុង​ប្រា​សាទ​នេះ​។ ប្រា​សាទ​ព្រះ​វិ​ហារ​មាន​គោ​បុរៈ​(​ខ្លោង​ទ្វារ​)​ចំ​នួន​៥​ ដែល​រៀប​ចំ​ពី​គោ​បុរៈ​ទី​១​នៅ​ខាង​លើ​រហូត​ដល់​គោ​បុរៈ​ទី​៥ ​ប្រា​សាទ​ព្រះ​វិ​ហារ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង​។ ភ្នំ​នេះ​មាន​កំ​ពស់​៧៤០ម​ ធៀប​កំ​ពស់​ទឹក​សមុទ្រ​។ ដោយ​មាន​ផ្ទៃ​ក្រ​លា​៨០០​ម ​៤០០​ម​ ចំ​នោត​ខ្លាំង​ពី​ទឹក​ដី​កម្ពុជា​ និង​រាង​ទេរ​ទៅ​រក​ទឹក​ដី​ប្រ​ទេស​ថៃ​។ ប្រា​សាទ​ព្រះ​វិ​ហារ​ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេ​តិ​ក​ភណ្ឌ​ពិ​ភព​លោក​នៅ​ ថ្ងៃ​ទី​៧​ខែ​កក្កដា​​ ឆ្នាំ​២០០៨​
តំ​បន់​រម​ណីយ​ដ្ឋាន​ប្រា​សាទ​កោះ​កែរ​ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ស្រ​យ៉ង់​ជើង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លែន ដែល​ស្ថិត​នៅ​ជិត​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប​ មាន​ចម្ងាយ​ ៧២​គី​ឡូ​ម៉ែត្រពី​ទី​រួម​ខេត្ត​ព្រះ​វិ​ហារ​។ ក្រុម​ប្រា​សាទ​កោះ​កែរ​មាន​ប្រា​សាទ​ព័ទ្ធ​ជុំ​វិញ​ចំ​នួន ​៣៨ប្រា​សាទ​ដែល​មាន​ចំ​ងាយ​ពី​ប្រា​សាទ​មួយ​ទៅ​ប្រា​សាទ​មួយ​ពី​២​ទៅ​ ៥​គម។ ប្រា​សាទ​កោះ​កែរ​ត្រូវ​បាន​ក​សាង​ឡើង​ដោយ​ព្រះ​បាទ​ជ័យ​វ​រ្ម័ន​ទី​៤​ នៅ​ក្នុង​ឆ្នាំ​៩២១​ ដល់​ ៩៤២​ ប្រា​សាទ​នេះ​ស្ថិត​នៅ​៨០​គី​ឡូ​ម៉ែត្រ​នៃ​ទិស​ឥ​សាន​អង្គរ​ធំ​។ ប្រា​សាទ​នេះ​មាន​លក្ខ​ណៈ​ជា​ប្រា​សាទ​ភ្នំ​មាន​៧​ថ្នាក់​កំ​ពស់​ ៣៥ម​។ តំ​បន់​រម​ណីយ​ដ្ឋាន​ប្រា​សាទ​កោះ​កែរ​ ដែល​មាន​ឈ្មោះ​ដើម​ថា​ឆោគ​គី​តាម​រយៈ​សិ​លា​ចា​រឹក​ប្រា​សាទ​ដំ​រី​។ រម​ណីយ​ដ្ឋាន​ប្រា​សាទ​កោះ​កែរ​មាន​ប្រា​សាទ​ជា​ច្រើន​នៅ​ក្នុង​នោះ​មាន​ដូច​ជា​ ប្រា​សាទ​ធំ​ ប្រា​សាទ​ចិន​ ប្រា​សាទ​ដំ​រី ​ប្រា​សាទ​លិង្គ​ ប្រា​សាទ​ច្រាប ​ប្រា​សាទ​ក្រ​ចាប់​។​ល​។​ តំ​បន់​រម​ណីយ​ដ្ឋាន​ប្រា​សាទ​កោះ​កែរ​ជា​រាជ​ធា​នី​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ផ្លាស់​ប្តូរ​រាជ​ធា​នី​ពី​យ​សោធ​រេ​បុរៈ​របស់​ព្រះ​បាទ​យ​សោ​វរ្ម័ន​ទី​១​។ ភាគ​ច្រើន​ប្រា​សាទ​នៅ​ក្នុង​តំ​បន់​កោះ​កែរ​សាង​សង់​អំ​ពី​ថ្ម​ភក់​។
ប្រា​សាទ​ក្រ​ពុំ​ឈូក ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​រំ​ដោះ ​ស្រុក​រវៀង ​ខេត្ត​ព្រះ​វិ​ហារ​។ ប្រា​សាទ​នេះ​មាន​ចំ​ងាយ​ប្រ​ហែល ​៤៥​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តវិហារ។ ប្រា​សាទ​ក្រ​ពុំ​ឈូក​ស្ថិត​នៅ​ក្នុង​ឃុំ​រំ​ដោះ ​ស្រុក​រវាង​ ខេត្ត​ព្រះ​វិ​ហារ​ ចំ​ងាយ​ប្រ​មាណ​ ៤៥​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះ​វិ​ហារ​។ ប្រា​សាទ​នេះ​ត្រូវ​បាន​ស្ថាប​នា​ឡើង​ពី​ថ្ម​បាយ​ក្រៀម​ និង​ថ្ម​ភក់​ក្នុង​សត​វត្ស​ទី​១០​ ដើម្បី​ឧ​ទ្ទិស​ថ្វាយ​ដល់​ព្រហ្ម​មញ្ញ​សា​ស​នា​។
ប្រា​សាទ​ភ្នំ​ព្រះ​លាន មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ក្រែង​ដូង​ ឃុំ​ព្រះ​ឃ្លាំង ​ស្រុក​ត្បែង​មាន​ជ័យ​ខេត្ត​ព្រះ​វិ​ហារ​។ប្រា​សាទ​នេះ​មាន​ចម្ងាយ​ប្រ​ហែល ​២៥​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះ​វិ​ហារ​។ ប្រា​សាទ​នេះ​ស្ថិត​លើ​កូន​ភ្នំ​មួយ​មាន​កម្ពស់​ប្រ​ហែល​​ ១៥០​ម៉ែត្រ​នៅ​ជិត​ផ្លូវ​ជាតិ​លេខ​៦២​។ប្រា​សាទ​នេះ​ក​សាង​ឡើង​ដើម្បី​ឧ​ទ្ទិស​ដល់​ព្រ​ហ្ម​សា​ស​នា​។
ទឹក​ធ្លាក់​បុស្សស្បូវ ​ជា​ទី​កន្លែង​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ ដោយ​នៅ​ក្បែរ​នៅ​ប្រាសាទ​ព្រះ​វិហារ​តែ​ម្ដង ​តែ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ហាក់​មើល​រំលង​កន្លែង​មួយ ​ត្បិត​អី​វា​មាន​ទេសភាព​ស្អាត​និង​​មាន​កន្លែង​លេង​ទឹក​ច្រើន​គន្លាក់​ក៏​ដោយ​។ដូច​ដែល​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ​ទៅ​ដល់​ផ្ទាល់​ទឹក​ធ្លាក់​មួយ​នេះ​ពិត​ជា​មាន​សភាព​ស្រស់ស្អាត​មែន ​ហើយ​មាន​កន្លែង​អង្គុយ​លេង​រាប់​រយ​កន្លែង​ឯ​ណោះ ​ខណៈ​ដែល​បច្ចុប្បន្ន​ត្រូវ​គេ​បោះ​បង់​ចោល​ទៅ​ហើយ​ព្រោះ​គ្មាន​នរណា​មក​លេង​នោះ​ទេ។ ដោយ​មាន​ក៏​ត្រឹម​តែ​លក្ខណៈ​គ្រួសារ សៅរ៍​អាទិត្យ ​មាន​បាយ​ម្ហូប មក​ញ៉ាំ​ខ្លួន​ឯង​ប៉ុណ្ណោះ។
តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ​តំ​បន់​បេ​តិ​ភណ្ឌ​ធម្ម​ជាតិ​ភ្នំ​ត្បែង​មាន​ជ័យ​ ក៏​ជា​ទី​កន្លែង​ទេស​ចរណ៍​ដ៏​ទាក់​ ទាញ​មួយ​ប្រ​ចាំ​ខេត្ត​ព្រះ​វិ​ហារ​ផង​ដែរ ​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ​ព្រៃ​ភ្នំ ​និង​ទឹក​ជ្រោះ​តូច​ធំ​យ៉ាង​ស្រស់​បំ​ព្រង​។ ដើម្បី​ឡើង​ដល់​កំ​ពូល​ភ្នំ​នេះ ​អ្នក​ទេស​ចរ​ ត្រូវ​ធ្វើ​ដំ​ណើរ​តាម​ជម្រាល​ភ្នំ ​ដែល​អម​ទៅ​ដោយ​ទេស​ភាព​ព្រៃ​ភ្នំ​ ចម្ការ​ដំ​ណាំ​ធំ​ល្វឹង​ល្វើយ ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក ​ជា​ពិ​សេស​គឺ​ត្រូវ​ដើរ​ឡើង​ភ្នំ​ដែល​មាន​កម្ពស់​ជាង​ ៤០០​ម៉ែត្រ​ និង​មាន​កាំ​ជណ្តើរ​ ដល់​ទៅ ​១​៨០០​កាំ​។ ​ហើយ​ពេល​ឡើង​ទៅ​ដល់ ​លោក​អ្នក​នឹង​ប្រ​ទះ​ទេស​ភាព​ជុំ​វិញ​ខៀវ​ស្រ​ងាត់ ព​ពក​អ័ព្ទ​អណ្តែត​មី​ដេ​ដាស​ ពាស​ពេញ​កំ​ពូល​ភ្នំ​ ​ជា​ពិ​សេស​គឺ​មាន​​ទឹក​ជ្រោះ​ឱ្យ​កម្សាន្ត​ជា​ច្រើន​កន្លែង​ផង​ដែរ​។ គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ​តំ​បន់​ភ្នំ​ត្បែង​មាន​ជ័យ ​ត្រូវ​បាន​ដាក់​ចូល​ជា​សម្បត្តិ​បេ​តិ​ក​ភណ្ឌ ​ធម្ម​ជាតិ​ នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​មាន​ជ័យ​ គឺ​ជា​ទី​ជម្រក​ធម្ម​ជាតិ​ដ៏​សំ​ខាន់​នៃ​ហ្វូង​សត្វព្រៃ​ជា​ច្រើន​ប្រ​ភេទ ពិ​សេស​ពពួក​ថ​និក​សត្វ​ប្រភេទ​រងគ្រោះ​ជិតផុត​ពូជនៅ​លើសាកល​លោក​។



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 440539

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម