ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៩ និងលើកទិស ដៅការងារសម្រាប់ ឆ្នាំ២០២០
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកការងារឆ្នាំ២០១៩

និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០

រសៀល​ថ្ងៃ​ទី​០៩​ ខែ​ម​ករា​ ឆ្នាំ​២០២០​ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​ សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៩ ​ និង​លើក​ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០២០ ដែល​មាន​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ ចូល​រួម​ចំ​នួន ​ ,៤៥៣​នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ ក្រោម​អ​ធិ​ប​តី​ភាព ​ ឯក​ឧត្តម​បណ្ឌិត លី ​ ឆេង តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​និង​ជា​អគ្គ​នា​យក​ប៊ែល​ធី​ គ្រុប ​និង​លោក​ជំ​ទាវ​។

លោក លី ​ប៊ុន​ឆៃ អគ្គ​នា​យក​រង​ប៊ែល​ធី​ គ្រុប ​បាន​មាន​ប្រ​សា​សន៍​ថា ​ប៊ែល​ធី ​គ្រុប ​មាន​គណៈ​​គ្រប់​គ្រង​ បុគ្គ​លិក ​សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​បម្រើ​ការ ​២,៤៥៣​នាក់ មាន​សិស្ស​-​និ​ស្សិត​កំ​ពុង​សិក្សា​ ៤៩,១០៤​នាក់ និង​មាន ​២៤​ទី​តាំង​ ក្នុង​នោះ​ ២២​ទី​តាំង​ជា​សា​លា​ (​២០​ទី​តាំង​កំ​ពុង​ដំ​ណើរ​ការ ២​ទី​តាំង​កំ​ពុង​សាង​សង់​) និង​២​ទី​តាំង​ ជា​សា​កល​វិ​ទ្យា​ល័យ​។ លោក​បាន​បន្ថែម​ថា ​ប៊ែល​ធី​ គ្រុប ​មាន​បម្រើ​សេ​វា​កម្ម​ ៣​ធំៗ​ដូច​ជា​៖​ I​. ប៊ែល​ធី​សំ​ណង់​ II​. ប៊ែល​ធី​ទេស​ចរណ៍ ​និង​ III​. ប៊ែល​ធី​អប់​រំ​ ដែល​ចែក​ចេញ​ជា ​៤​ផ្នែក​គឺ ​១​-សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ ២​-​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ ៣​-ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ​និង​ ៤​-​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​។ ​ ក្នុង​ឆ្នាំ​២០១៩ ​នេះ ​ប៊ែល​ធី ​សម្រេច​បាន​នូវ​ស​មិទ្ធ​ផល​ដូច​ជា​៖

I​. ប៊ែល​ធី​សំ​ណង់ បាន​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​២០​ និង​កំ​ពុង​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​២១ និង​ទី​២២​។

II​.​ប៊ែល​ធី​ទេស​ចរណ៍ បាន​ទ​ទួល​ភ្ញៀវ​ទេស​ចរណ៍​ ១០,៧៨៩​នាក់ ក្នុង​នោះ ​ក្រៅ​ប្រ​ទេស ២,៦៦៣​នាក់​ ព្រម​ទាំង​មាន​រថ​យន្ត​ទំ​នើបៗ​ ១១​គ្រឿង ​សម្រាប់​ដឹក​ភ្ញៀវ​ផង​ដែរ​ ក្នុង​នោះ ​៤៥​កៅ​អី​ = ៧​គ្រឿង​ ២៥​កៅ​អី ​= ២​គ្រឿង ​និង​ ១៥​កៅ​អី ​= ២​គ្រឿង​។

III​.​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ សិស្ស​បញ្ចប់​ការ​សិក្សា​ ២៥,០៥៦ ​នាក់ ក្នុង​នោះ​បាន​ចែក​ចេញ​ជា​៖

-សិស្ស​ចំ​ណេះ​ទូ​ទៅ ​(​ថ្នាក់​ទី​១២​) ចំ​នួន ១១,១២៩ ​នាក់​ ជាប់ ៩,៤២១​ នាក់ ស្មើនឹង ៨៤.៦៥%

-​សិស្ស​ភា​សា​អង់​គ្លេស​កម្រិត​ទី​១២ (Level 12) ចំ​នួន ​១០,៨៥២ នាក់ (​នា​រី​ ៤,១៥៣​ នាក់​)

-សិស្ស​វគ្គ​ខ្លី​កុំ​ព្យូ​ទ័រ​ ចំ​នួន ​៩,២៧៦​នាក់ (​នា​រី​ ៤,២៣៥​នាក់​)

-សិស្ស​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ ​ចំ​នួន ​៦,៤៦៧ ​នាក់ (​នា​រី​ ៣៤៩ ​នាក់)

សិស្ស​ពូ​កែ​ថ្នាក់​ទី​៩ ​និង​ទី​១២ ​មាន ​៨៥​នាក់​ ក្នុង​នោះ ​ទូ​ទាំង​ប្រ​ទេស ​២១​នាក់​ និង​ទូ​ទាំង​រាជ​ធា​នី​ ៦៤​នាក់។

IV​.​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ និ​ស្សិត​បញ្ចប់​ការ​សិក្សា​ទាំង​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​ជាតិ​ និង​កម្ម​វិ​ធី​សិក្សា​អន្តរ​ជាតិ ​១,៦៩៣​នាក់ ក្នុង​នោះ ​ថ្នាក់​គរុ​កោ​សល្យ ​៣៧១​នាក់​ ថ្នាក់​បរិ​ញ្ញា​បត្រ ១,១៤៧​នាក់​ និង​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ ១៧៥​នាក់​។

V​.​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ ​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​ក្រៅ​ប្រ​ទេស​ ៨៨៩​នាក់​ ក្នុង​នោះ សិស្ស​-​និ​ស្សិត​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង ​១១៤​នាក់ សិស្ស​-​និ​ស្សិត​បង់​ថ្លៃ ​៥៨​នាក់​ និង​សិស្ស​-​និ​ស្សិត​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ ៧១៧​នាក់​។

VI​.​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ ​ប៊ែល​ធី ​ទ​ទួល​សិទ្ធ​រៀប​ចំ​តេស្ត​អន្តរ​ជាតិ​ធំៗ​ ៥​៖​ ១​-តេស្ត​ថូ​ហ្វល​ (TOEFL) ពី​អា​មេ​រិក​,​ ២​-​តេស្ត​អាយ​អ៊ែល ​(IELTS) ពី​អង់​គ្លេស​, ៣​-​តេស្ត​ GRE (​ជី​អរ​អ៊ី​) ពី​អា​មេ​រិក​ ៤​-​តេស្ត Prometric (​ប្រូ​ម៉េ​ទ្រីក​) ពី​ជប៉ុន ​និង​ ៥​-​តេស្ត SIMCC (​ស៊ី​ម៉ុក​) ​​ពី​សឹង្ហ​បុរី​។ ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០២០

ឆ្នាំ​២០២០​នេះ ​ប៊ែល​ធី​គ្រុប​ បាន​សម្រេច​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​ រួម​មាន​៖

១​-ពង្រឹង​រច​នា​សម្ព័ន្ធ​ដែល​មាន​ស្រាប់ ​(​រច​នា​សម្ព័ន្ធ​, ប្រ​ព័ន្ធ​, យន្ត​ការ​ និង​ច្បាប់​) ដោយ​បាន​រៀប​ចំ​ និង​កែ​លម្អ​រច​នា​សម្ព័ន្ធ​គ្រប់​គ្រង​ថ្មី​។

២​-​ត្រូវ​ស្គាល់​ខ្លួន​ឯង​?​ គឺ​ស្គាល់​ពី​តួ​នា​ទី​ ភារ​កិច្ច​ និង​ការ​ទ​ទួល​ខុស​ត្រូវ​។

៣​-គោរពបទបញ្ជាផ្ទៃក្នុង (គោរពពេលវេលា មានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ មានសីលធម៌ និងគុណធម៌ល្អ និងអនុវត្តបានតាមផែនការថ្នាក់លើដាក់ចុះ)

៤​-​ពង្រឹង​វិ​ន័យ​សិស្ស ​និ​ស្សិត​នៅ​គ្រប់​កម្រិត​ និង​បង្កើន​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​សិស្ស​-​និ​ស្សិត​។

៥​-ពង្រឹង​វត្ត​មាន​សិស្ស​-​និ​ស្សិត​គ្រប់​កម្រិត​ ទាំង​នៅ​សា​លា ​និង​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

៦​-ត្រូវ​ពង្រឹង​សិ​ស្សា​នុ​សិស្ស​ ថ្នាក់​ចំ​ណេះ​ទូ​ទៅ​គ្រប់​កម្រិត ជា​ពិ​សេស ​ថ្នាក់​ទី​១២​ ដើម្បី​ឱ្យ​ពេល​ប្រ​ឡង​បាក់​ឌុប​ត្រូវ​ជាប់​ពី ​៨៥%​-​៩០% និង​សិស្ស​និ​ទ្ទេស ​A % នៃ​សិស្ស ​សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ​ ចូល​រួម​ប្រ​ឡង​បាក់​ឌុប​។

៧​-ត្រូវ​ពង្រឹង​សិស្ស​ភា​សា​អង់​គ្លេស​ទូ​ទៅ​គ្រប់​កម្រិត ​ជា​ពិ​សេស​កម្រិត​ទី​១២​ (Level 12) ធ្វើ​យ៉ាង​ណា​នៅ​ពេល​បញ្ចប់ Level 12 សិស្ស​ត្រូវ​ទ​ទួល​បាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ ​IELTS យ៉ាង​តិច ​៥.០​ ឡើង​ទៅ​ និង​ជាប់​ចាប់​ពី​ ៨៥% - ៩០%

៨​-ពង្រីក​សា​ខា​សា​លា ​និង​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​តាម​តម្រូវ​ការ​ជាក់​ស្តែង​។

៩​-ពង្រឹង​ស​មត្ថ​ភាព​ថ្នាក់​ដឹក​នាំ ​និង​បុគ្គ​លិក​ផ្នែក​នី​មួយៗ ​តាម​រយៈ ​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ (On The Job Training)​

១០​- បន្ត​តម្លើង​ប្រាក់​បៀ​វត្ស​ឱ្យ​បាន​ទៀង​ទាត់​ជា​រៀង​រាល់​ឆ្នាំ​។

ក្នុង​ឱ​កាស​នោះ​ដែ ​ឯក​ឧត្តម​បណ្ឌិត ​លី​ ឆេង ​ អគ្គ​នា​យក​ប៊ែល​ធី ​គ្រុប ​បាន​ថ្លែង​កោត​សរ​សើរ​ចំ​ពោះ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សា​ស្ត្រា​ចារ្យ និង​លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់​នៃ​ប៊ែល​ធី​គ្រុប​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ភារ​កិច្ច​តាម​តួ​នា​ទី​រៀងៗ​ខ្លួន ​ដោយ​អនុ​វត្ត​បាន​តាម​គោល​ការណ៍​ និង​សេច​ក្តី​សម្រេច​នា​នា​របស់​ថ្នាក់​លើ​ដែល​បាន​ដាក់​ចុះ ​និង​អនុ​វត្ត​បាន​យ៉ាង​ហ្មត់​ចត់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​លិ​ខិត​បទ​ដ្ឋាន​ផ្សេងៗ​ ព្រម​ទាំង​រក្សា​បាន​នូវ​វិ​ន័យ ​និង​សេច​ក្តី​ថ្លៃ​ថ្នូរ​គួរ​ជា​ទី​មោ​ទន​ក្រៃ​លែង​។

ជា​ទី​បញ្ចប់ ​ ឯក​ឧត្តម​បណ្ឌិត ​ប្រ​ធាន​គណៈ​អ​ធិប​តី ​ និង​លោក​ជំ​ទាវ បាន​ប្រ​គល់​លិ​ខិត​តែង​តាំង​ជូន​ដល់​ថ្នាក់​ដឹក​នាំ​នៃ​ប៊ែល​ធី​គ្រុប​ និង​ពាន​រង្វាន់​ការ​ងារ ប័ណ្ណ​អា​ហា​រូប​ករណ៍ ​១០០% និង​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ដល់​បុគ្គ​លិក​បម្រើ​ការ​ងារ ​១០​ឆ្នាំ ​ចំ​នួន ​៨១​នាក់​ នា​ពេល​នោះ​ផង​ដែរ​។

























_______________________________________________________________________


28/11/2019:រីករាយដំណើរកម្សាន្តប្រ​ចាំ​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ ​និង​បុគ្គ​លិក​ក្រុម​ហ៊ុន​ ST GROUP 10/11/2019:រីករាយដំណើរ កម្សាន្តប្រ​ចាំ​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ ​និង​បុគ្គ​លិក​ក្រុម​ហ៊ុន​ E CHHE GROUP
23/10/2019:រីក​រាយ​ដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល ៧ ថ្ងៃ ៦យប់ 25/09/2019:រីក​រាយ​ដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល ៥ថ្ងៃ ៤យប់
15/05/2019:ដំណើរកម្សាន្ត រៀបចំសម្រាប់ភ្ញៀវ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 12/05/2019:ដំណើរកម្សាន្តកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​ម៉ា​ឡេ​ស៊ី
10/05/2019:ដំណើរកម្សាន្ត ថ្នាក់ដឹកនាំកំពូល នៃប៊ែលធី គ្រុប ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 14/04/2019:ដំ​ណើរ​កម្សា​ន្ត​ទៅ​កាន់​កោះ​ត្រល់ ​ រយៈ​ពេល​​ ៤​ថ្ងៃ​​៣​យប់​
13/04/2019:ដំណើរកម្សាន្ត កញ្ចប់​ទេស​ចរណ៍​ទៅ​កាន់ក្រុង​ដា​ណាំង​ និង​ក្រុង​ហ្វេ 12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
16/01/2019:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់ ​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង ​នា​រដូវ​ធ្លាក់​ទឹ​កកក​ រយៈ​ពេល​ ៥​ថ្ងៃ​ ៤​យប់​ 09/01/2019:ដំ​ណើរ​កម្សាន្តយ៉ាងសប្បយា​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 22/12/2018:ប៊ែល​ធី​ ទេស​ចរណ៍រៀបចំដំណើរកម្សាន្ត យ៉ាងសម្រាប់ ធានាគារពាណិជ្ជ ឈីហ្វ(កម្ពុជា)
21/12/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ និងបុគ្គលិក COSCO SHIPPING LINE 28/11/2018:​ប៊ែល​ធី​ ទេស​ចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់ធា​នា​គារ​អេ​ស៊ី​លី​ដា​ ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី
19/11/2018:ប៊ែល​ធី ​ទេស​ចរណ៍​ ដំណើរកម្សាន្កកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤ 09/11/2018:ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​សម្រាប់​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នា​យក​រង​​​ភា​សា​អង់គ្លេស និងខ្មែរ
08/11/2018:ប៊ែលធី ទេសចរណ៍ រៀបចំណើរកម្សាន្ត ៥ថ្ងៃ ៤យប់ ទៅប្រទេសកូរ៉េ 28/10/2018:ប៊ែល​ធី ​គ្រុប ​បាន​រៀប​ចំ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ សម្រាប់​បុគ្គ​លិក​ផ្នែកសណ្ឋារ​កិច្ច​
25/10/2018:ប៊ែល​ធី ​ទេស​ចរណ៍ ​រៀបចំដំណើរកម្សាន្តប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤​យប់​ 06/10/2018:រីករាយដំណើរកម្សាន្ត ទៅកាន់ប្រទេសវៀតណាម ៥ថ្ងៃ ៤យប់
22/09/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ក្រុម​ហ៊ុន​ Branch of APS Logistics 13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា
18/06/2017:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ ​អា​លី​យ៉ង់​ ហ្វា​ម៉ា 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 370417

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម