ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី​ គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិកជិត ២,៥០០នាក់

ក្នុងឱកាសបុណ្យចូលឆ្នំាខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ

រសៀល​ថ្ងៃ​ទី​១២​ ខែ​មេ​សា​ ឆ្នាំ​២០១៩​ នៅ​មជ្ឈ​ម​ណ្ឌល​កោះ​ពេជ្រ ប៊ែល​ធី ​គ្រុប ​បាន​ប្រា​រព្ធ​ពិ​ធី​ជប់​លៀង​ជូន​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ ​ស​រុប​ជិត ​២,៥០០​នាក់​ ដើ​ម្បី​អប​អរ​សារ​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ ​ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧ​ត្តម​បណ្ឌិត​ លី ​ឆេង​ តំ​ណាង​រាស្រ្ត​មណ្ឌល​ភ្នំ​ពេញ ​និង​ជា​អគ្គ​នា​យក​ប៊ែល​ធី​គ្រុប​ និង​លោក​ជំ​ទាវ​

ឯក​ឧ​ត្តម​បណ្ឌិត​ លី ​ឆេង ​បាន​ថ្លែ​ង​​អំ​ណរ​គុណ ​និង​កោត​សរ​សើរ​ចំ​ពោះ ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក ​សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់ ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​អស់ ​​កម្លាំង​ចិត្ត ​កម្លាំង​កាយ​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន​ រយៈ​ពេល​ពេញ ​១​ឆ្នាំ ​ទាំង​ផ្នែក​ ប៊ែល​ធី​សំ​ណង់ ​ប៊ែល​ធី​ទេស​ចរណ៍​ និង​ប៊ែល​ធី​អប់​រំ​។ ក្នុង​នោះ​ប៊ែល​ធី​អប់​រំ​ ចែក​ចេញ​ជា​ ៣​៖

I​-​សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ ​បច្ចុ​ប្បន្ន​មាន​ ២០​ទី​តាំង ​ដែល​មាន​សិស្ស​កំ​ពុង​សិក្សា​ជាង​ ៤២,០០០​នាក់​ ដែល​មាន​កម្ម​វិ​ធី​សិក្សា​ធំ​ៗ​ទាំង​ ៥​ ៖​ ១​-​ចំ​ណេះ​ទូ​ទៅ ​មាន​ពី​ថ្នាក់​ត្រៀម​ ថ្នាក់​ទី​១​ ដល់​ទី​១២​ ២​-​ភា​សា​អង់​គ្លេស​ទូ​ទៅ​(ESL Program) ​មាន​ពី​ថ្នាក់​ត្រៀម​ Level 1 ​ដល់​ Level 12 ​៣​-​កម្ម​វិ​ធី​គ​ណ​នា​លេខ​រហ័ស​ IMA​ (Intelligent Mental-Arithmetic) ​ជា​កម្ម​វិ​ធី​សិក្សា​ថ្មី ​ដែល​ទ​ទួល​សិទ្ធិ​ផ្តាច់​មុខ​ពី​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ នឹង​ជួយ​បង្កើន​ល្បឿន​នៃ​ការ​គិត​លេខ ​និង​អភិ​វឌ្ឍ​ខួរ​ក្បាល​របស់​កុ​មារ​ឱ្យ​មាន​ភាព​វ័យ​ឆ្លាត​ ស្ទាត់​ជំ​នាញ​ និង​ឆាប់​រហ័ស​តាម​រយៈ​ការ​ប្រើ​ប្រាស់​ឧ​ប​ករណ៍​ក្បាច់​ (Abacus) ​និង​វិ​ធី​សាស្ត្រ​នៃ​ការ​បង្រៀន​ដ៏​ទំ​នើប​។ ​៤​-​វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ ​និង​៥​-​ថ្នាក់​ត្រៀម​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​។

II​-​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ទី​១ ​(​សា​​ខា​ទួល​ស្លែង​) បច្ចុ​ប្បន្ន​មាន​និ​ស្សិត​កំ​ពុង​សិក្សា​ជាង​ ,១២៤​នាក់ ​ដែល​មាន​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​ជាតិ​ និង ​អន្តរ​ជាតិ ​ដែល​កម្ម​វិ​ធី​សិក្សា​ អន្តរ​ជាតិ​ គឺ​បង្រៀន​ផ្តោត​ទៅ​លើ​ភា​សា​អង់​គ្លេស ​១០០% ​ជា​កម្រិត​អន្តរ​ជាតិ ​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​ទំ​នាក់​ទំ​នង​គ្នា​ ពី​សា​លា​ រហូត​ដល់​ សា​កល​វិ​ទ្យា​ល័យ ​នៅ​ថ្នាក់​បរិ​ញ្ញា​បត្រ​ ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់ ​និង​ថ្នាក់​បណ្ឌិត​។ សា​កល​វិ​ទ្យា​ល័យ​ ក៏​បាន​បើក​កម្ម​វិ​ធី​សិក្សា ​បង្រៀន​ភា​សា​ចិន​ និង​ភា​សា​ជប៉ុន ​ដោយ​ស​ហ​ការ​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ដៃ​គូ​នៅ​ប្រ​ទេស​ចិន​ និង​ជប៉ុន​ សិក្សា​ជា​មួយ​គ្រួ​ជន​ជាតិ​ខ្មែរ​ និង​ចិន​-​ជប៉ុន ​ព្រម​ទាំង​អាច​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​អក្សរ​សាស្រ្ត​ជប៉ុន​ នៅ​ឆ្នាំ​ទី​២​តែ​ម្តង​ និង​ទ​ទួល​បាន​ការ​ងារ​ធ្វើ​នៅ​ប្រ​ទេស​ជប៉ុន​ស្រប​ច្បាប់​រយៈ​ពេល​៥​ឆ្នាំ ​តាម​រយៈ​ក្រុម​ហ៊ុន ​JLS, Cambodia Co.,Ltd ​ប្រាក់​ខែ​ចាប់​ពី​១៥០០​ ដុល្លា​ /​១​ខែ ​ជា​មួយ​ថ្លៃ​ស្នាក់​នៅ ​សំ​បុត្រ​យន្ត​ហោះ​ និង​ទិដ្ឋា​ការ​នៅ​ប្រ​ទេស​ជប៉ុន ​ជា​បន្ទុក​របស់​ក្រុម​ហ៊ុន​។ ក​រណី​ចង់​រស់​នៅ ​ឬ​បំ​រើ​ការ​ងារ​បន្ត​ អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋា​ការ​រស់​នៅ​អ​ចិន្ត្រយ៍​បាន​ដោយ​ស្រប​ច្បាប់​។

III​-​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ​មាន​បម្រើ ​សេ​វា​កម្ម ​ធំៗ ​៣​ ៖​ ១​-​បញ្ជូន​សិស្ស​-​និ​ស្សិត​ឆ្នើម​ និង​និ​ទ្ទេស ​A​ ប៊ែល​ធី ​ដែល​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេ​ង ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស ​២​-​បញ្ជូន​សិស្ស​-​និ​ស្សិត​គ្រប់​ប្រ​ភេទ​ ទូ​ទាំង​ប្រ​ទេស ​ដែល​មាន​លទ្ធ​ភាព​បង់​ថ្លៃ​សិក្សា​ ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស ​៣​-ប​ញ្ជូន​សិស្ស​-​និ​ស្សិត​ ទូ​ទាំង​ប្រ​ទេស ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ក្រៅ​ប្រ​ទេស​។

ក្នុង​ឱ​កាស​នោះ​ដែរ ​ឯក​ឧត្តម​បណ្ឌិត​ លី ​ឆេង ​និង​លោក​ជំ​ទាវ ក៏​បាន​ជូន​ពរ​ដល់​បុគ្គ​លិក​ទាំង​អស់​ ក្នុង​ឱ​កាស​ពិ​ធីបុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ ​ព្រម​ទាំង​បាន​អញ្ជើញ​ចូល​រួម​រាំ​លេង​កម្សាន្ត​ និង​ចាប់​ឆ្នោត​ផ្សង​សំ​ណាង​ជូន​បុគ្គ​លិក​ទាំង​អស់​ផង​ដែរ​៕










_______________________________________________________________________


15/05/2019:ដំណើរកម្សាន្តរៀប ចំសម្រាប់ភ្ញៀវ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 12/05/2019:ដំណើរកម្សាន្តកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​ម៉ា​ឡេ​ស៊ី
10/05/2019:ដំណើរកម្សាន្ត ថ្នាក់ដឹកនាំកំពូល នៃប៊ែលធី គ្រុប ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 14/04/2019:ដំ​ណើរ​កម្សា​ន្ត​ទៅ​កាន់​កោះ​ត្រល់ ​ រយៈ​ពេល​​ ៤​ថ្ងៃ​​៣​យប់​
13/04/2019:ដំណើរកម្សាន្ត កញ្ចប់​ទេស​ចរណ៍​ទៅ​កាន់ក្រុង​ដា​ណាំង​ និង​ក្រុង​ហ្វេ 16/01/2019:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់ ​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង ​នា​រដូវ​ធ្លាក់​ទឹ​កកក​ រយៈ​ពេល​ ៥​ថ្ងៃ​ ៤​យប់​
09/01/2019:ដំ​ណើរ​កម្សាន្តយ៉ាងសប្បយា​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​ 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
22/12/2018:ប៊ែល​ធី​ ទេស​ចរណ៍រៀបចំដំណើរកម្សាន្ត យ៉ាងសម្រាប់ ធានាគារពាណិជ្ជ ឈីហ្វ(កម្ពុជា) 21/12/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ និងបុគ្គលិក COSCO SHIPPING LINE
28/11/2018:​ប៊ែល​ធី​ ទេស​ចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់ធា​នា​គារ​អេ​ស៊ី​លី​ដា​ ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី 19/11/2018:ប៊ែល​ធី ​ទេស​ចរណ៍​ ដំណើរកម្សាន្កកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤
09/11/2018:ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​សម្រាប់​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នា​យក​រង​​​ភា​សា​អង់គ្លេស និងខ្មែរ 08/11/2018:ប៊ែលធី ទេសចរណ៍ រៀបចំណើរកម្សាន្ត ៥ថ្ងៃ ៤យប់ ទៅប្រទេសកូរ៉េ
28/10/2018:ប៊ែល​ធី ​គ្រុប ​បាន​រៀប​ចំ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ សម្រាប់​បុគ្គ​លិក​ផ្នែកសណ្ឋារ​កិច្ច​ 25/10/2018:ប៊ែល​ធី ​ទេស​ចរណ៍ ​រៀបចំដំណើរកម្សាន្តប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤​យប់​
06/10/2018:រីករាយដំណើរកម្សាន្ត ទៅកាន់ប្រទេសវៀតណាម ៥ថ្ងៃ ៤យប់ 22/09/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ក្រុម​ហ៊ុន​ Branch of APS Logistics
13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា 18/06/2017:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ ​អា​លី​យ៉ង់​ ហ្វា​ម៉ា
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ
05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២... 14/02/2014:ដំណើរកម្សាន្ត របស់ក្រុមហ៊ុនអាលីយ៉ង់ កាំបូដ(Alliance Pharma Cambodge)ទៅកាន់ព្រះសីហនុ...



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 53 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 343402

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម