ប្រវត្តិសាស្រ្ត និង ពត៌មានទូទៅ
ខេត្តព្រះសីហនុ ជាខេត្តដែលបានកាត់ចេញពីខេត្តកំពង់ស្ពឺ និងខេត្តកំពត នៅ ឆ្នាំ១៩៤៥ ដោយព្រះបាទនរោត្តមសីហនុ។ ក្រុងព្រះសីហនុជាទីក្រុងធំជាងគេបង្អស់នៅប៉ែកនារតីនៃប្រទេសកម្ពុជា។ ក្រុងនេះ ត្រូវបានបង្កើតថ្មី នៅថ្ងៃទី ០៤ ធ្នូ ១៩៥៩។ ឈ្មោះដើម របស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៥៩ គឺ ក្រុងកំពង់សោម ។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេនៅឈូងសមុទ្រថៃ និងជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍បំផុតសម្រាប់វិស័យទេសចរណ៍។ ខេត្តនេះស្ថិតនៅទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជាមាន ចំងាយផ្លូវ ២៣២គ.ម ពីរាជធានីភ្នំពេញតាម ផ្លូវជាតិលេខ៤ ឆ្លងកាត់ខេត្ត ចំនួន២ ផ្សេងគ្នា គឺខេត្តកណ្តាល (ស្រុកអង្គស្នួល) កំពង់ស្ពឺ(ស្រុកសំរោងទងក្រុងច្បារមន និងស្រុកភ្នំស្រួច) ខេត្តព្រះសីហនុ (ស្រុកកំពង់សិលា និងស្រុកព្រៃនប់)។ ខេត្តនេះមានផ្ទៃដី ២៥៣៨.៦៨ គម² ចែកចេញជាក្រុងចំនួន១ (ក្រុងព្រះសីហនុ) ស្រុកចំនួន ៣ សង្កាត់ចំនួន ៥ ឃុំចំនួន២២ ភូមិចំនួន១១១ ហើយខេត្តនេះមានប្រជាជន ភាគច្រើនមានមុខរបរជាកសិករ និងអ្នកនេសាទ។ សម្រាប់ជីវភាពប្រជាជនគឺ ២០%មានជីវភាពខ្ពស់ ៥០%មានកម្រិតមធ្យម និង ៣០%នៅមានកម្រិតនៅឡើយ។ តំបន់ឆ្នេរសមុទ្រកម្ពុជា សរុបទាំងអស់មានប្រវែង ៤៤០គីឡូម៉ែត្រ ស្ថិតនៅ ៤ខេត្ដ រួមមាន ព្រះសីហនុ កោះកុង កំពត និងកែប ឬគេហៅថាតំបន់ K4 ។ I. ស្រុក និងក្រុង របស់ខេត្តព្រះសីហនុមានដូចខាងក្រោមៈ ១- ក្រុងព្រះសីហនុ ២- ស្រុកកំពង់សិលា ៣-ស្រុកព្រៃនប់ ៤- ស្រុកស្ទឹងហាវ
រឿងព្រេង
កាលដើមឡើយកំពង់សោម មានដើមកំណើតពិតប្រាកដនៅក្នុងទឹកដីនៃស្រុកស្រែអំបិល ខេត្តកោះកុង។ ហើយស្រុកស្រែអំបិលនេះ មានឈូងសមុទ្រដែលលាតសន្ធឹងរហូតមកដល់ខេត្តព្រះសីហនុ បច្ចុប្បន្ននេះ។ នៅទីនោះមានព្រៃកោងកាង និង ព្រៃឈើគ្រប់ប្រភេទ ជាពិសេសគឺសំបូរទៅដោយប្រភេទផ្តៅម្យ៉ាង ហៅថា ផ្តៅសោម ព្រមទាំងមានសត្វម្រឹគកាចសាហាវជាច្រើនផងដែរ។ ចំនែកឯប្រជាជនដែលរស់នៅតំបន់នោះ មានតិចតួចណាស់ ហើយមានជីវភាពតោកយ៉ាកលំបាកច្រើន។ ដូច្នេះពួកគាត់ប្រកបរបរចិញ្ចឹមជីវិតដោយការឡើងភ្នំ និង ចុះសមុទ្រនេសាទ។ មានប្រជាជនខ្លះនាំគ្នាទៅកាប់ផ្តៅសោម ទាំងនោះអូសបណ្តែតតាមទឹក យកមកចតនៅមាត់កំពង់មួយ ដើម្បីយកទៅប្រក់ជាដំបូលផ្ទះរបស់ពួកគាត់ និងដើម្បីលក់ប្តូរជាប្រាក់កម្រៃខ្លះដែរ។ ពួកប្រជាជនតែងតែអូសយកផ្តៅសោមទាំងនោះ មកសុំចតទុកនៅកំពង់ទឹកនោះជារៀងរាល់ពេល ទើបប្រជាជននៅតំបន់នោះហៅថាកំពង់សោម។ ចំនែកឯអ្នកស្រុកខាងកើតនៃខេត្តកំពង់ស្ពឺជាដើម បើកាលណាគេនាំគ្នាមកលេងស្រុកខាងលិច គេតែងនិយាយថា(នាំគ្នាទៅកំពង់សោមៗ គឺនៅក្នុងស្រុកស្រែអំបិលហ្នឹងឯង)។ ចុះហេតុអ្វីបានជា ខេត្តកំពង់សោម ត្រូវបានគេនិយមហៅថា ខេត្តព្រះសីហនុ វិញ?
តើលោកអ្នកគួរតែទៅកម្សាន្តទីណាខ្លះ?
ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅអាស៊ី។ ទាក់ទងនឹងប្រវត្តិសាស្រ្ត រហូតមកដល់ពេលបច្ចុប្បន្ន បានធ្វើឲ្យខេត្តមួយនេះកាន់តែមានភាពពិសេសអស្ចារ្យថែមទៀត។ ឆ្នេរសមុទ្រខេត្តព្រះសីហនុ គឺត្រូវបានចាត់បញ្ចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតរបស់ពិភពលោក ដែលនេះគឺជាមោទនភាពមួយ របស់ប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ខេត្តព្រះសីហនុ គឺសម្បូរទៅដោយតំបន់ទេសចរណ៍សំខាន់ៗ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍រាប់មិនអស់មានដូចជា៖
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |