ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ

រសៀល​ថ្ងៃ​ទី​១២ ​ខែ​មេ​សា​ ឆ្នាំ​២០១៧ ​នៅម​ជ្ឈ​មណ្ឌល​កោះ​ពេជ្រ ប៊ែល​ធី​គ្រុប​ បាន​ប្រា​រព្ធ​ពិ​ធីជប់​លៀង​ជូន​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សា​ស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​ សរុប​ចំ​នួន ​.៨៥០​នាក់​ ដើម្បី​អប​អរ​សារ​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧ​ត្តម​ លី ឆេង អគ្គ​នា​យក​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​។

ឯក​ឧ​ត្តម​ លី ឆេង បាន​ថ្លែ​ង​នូវ​ការ​កោត​សរ​សើរចំ​ពោះ ​គណៈ​គ្រប់​គ្រង ​បុគ្គ​លិក ​សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់ ​ដែល​មក​ពី​ប៊ែល​ធី​សំ​ណង់ ​ប៊ែល​ធី​ទេស​ចរណ៍ ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ ​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​​ជាតិ​ និង​សា​កល​វិ​ទ្យា​ល័យ​ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​អស់ ​កម្លាំង​ចិត្ត ​កម្លាំង​កាយ​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន​ ដែល​នាំ​ឲ្យ​ប៊ែល​ធី​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​ប៊ែល​ធី​មាន​តែ​មួយ​ទី​តាំង​ រហូត​ដល់​បច្ចុ​ប្បន្ន​មាន​ ២០​ទី​តាំង ​ក្នុង​នោះ​០១​ទី​តាំង​ គឺ​ជា​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​កម្ពស់​ ១៥​ជាន់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រាជ​ធា​នី​ភ្នំ​ពេញ​ និង​១៩​ទី​តាំង​ទៀត​ ជា​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​មាន​កម្ពស់​ ចាប់​ពី​ ៧​ជាន់​ ដល់ ​៩​ជាន់​

ឯក​ឧ​ត្តម ​ក៏​បាន​មាន​ប្រ​សា​សន៍​បន្ថែម​ទៀត​ថា​ ថ្មីៗ​នេះ​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​បើក​ឲ្យ​ដំ​ណើរ​ការ​នូវ​ការ​បង្រៀន​ជា​ភា​សា​ជាតិ ​លើ​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​អន្តរ​ជាតិ​ដែល​មាន​ស្រាប់​ ដើម្បី​បំ​ពេញ​សេច​ក្តី​ត្រូវ​ការ​របស់​និ​ស្សិត​។ ក្នុង​ការ​បង្រៀន​ភា​សា​ជាតិ​នេះ​ សា​កល​វិ​ទ្យា​ល័យ​ក៏​បាន​បញ្ចូល​ភា​សា​អង់​គ្លេស​ រួម​ជា​មួយ​ភា​សា​ខ្មែរ​ផង​ដែរ​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​និ​ស្សិត​ក្នុង​ការ​សិក្សា​ និង​ទ​ទួល​បាន​នូវ​គុណ​ភាព​អប់​រំ​ខ្ពស់​ក្នុង​កម្រិត​ថ្នាក់​ឧ​ត្តម​សិក្សា​។ សា​កល​វិ​ទ្យា​ល័យ ​ក៏​មាន​បើក​បង្រៀន​ថ្នាក់​គរុ​កោ​សល្យ​ផង​ដែរ​ ដើម្បី​ជួយ​ដល់​និ​ស្សិត​ដែល​កំ​ពុង​សិក្សា​ ហើយ​មាន​បំ​ណង់​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្រៀន​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ និង​ផ្នែក​ភា​សា​អង់​គ្លេស​។ ថ្នាក់​គរុ​កោ​សល្យ​នេះ​ មាន​រយៈ​ពេល​ ៦​ខែ​ ហើយ​ពេល​សិស្ស​-​និ​ស្សិត​រៀន​ចប់​ អាច​យក​សមត្ថ​ភាព​ទៅ​បង្រៀន​ទាំង​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ខ្មែរ​ និង​ភា​សា​អង់​គ្លេស ​បាន​ដោយ​ងាយ​ស្រួល​ និង​អាច​ចាប់​អា​ជីព​ជា​គ្រូ​បង្រៀន​ ដើម្បី​ចិ​ញ្ចឹម​ជី​វិត​ទៅ​ថ្ងៃ​ក្រោយ​ផង​ដែរ​។

សា​កល​វិ​ទ្យា​ល័យ ​ក៏​មាន​បង្រៀន​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត​ លើ​មុខ​ជំ​នាញ​សំ​ខាន់ៗ​ ដែល​ស្រប​ជាមួយ​ទី​ផ្សារ​ការ​ងារ​នា​ពេល​បច្ចុ​ប្បន្ន​ និង​ទៅ​អ​នា​គត​។

១​-​ថ្នាក់​អនុ​បណ្ឌិត (MASTER’S PROGRAM) ​មាន​ជំ​នាញ​សំ​ខាន់ៗ​ដូច​ជា

​​ ​​​​​​ ១​. ​អប់​រំ​ភា​សា​អង់​គ្លេស​ (Master of Arts in TESOL)

​​ ​​​​​​ ២​.គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​ (Master of Business Administration)

​​ ​​​​​​ .ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​ (Master of International Business)

​​ ​​​​​​ ៤​. អ​ភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ (Master of Economic Development)

២​-​ថ្នាក់​បណ្ឌិត​ (DOCTORAL PROGRAM)​​ មាន​ជំ​នាញ​សំ​ខាន់ៗ​ដូច​ជា

​​ ​​​​​​ ១​.​ រដ្ឋ​បាល​អប់​រំ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ (PhD in Educational Administration and Leadership)

​​ ​​​​​​ ២​. គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​ (PhD in Business Administration)

​​ ​​​​​​ .ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​ (PhD in International Business)

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​ លី ឆេង​ និង​លោក​ជំ​ទាវ​ ក៏​បាន​ជូន​ពរ​ដល់​បុ​គ្គ​លិក​ទាំង​អស់​ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុន​នេះ​ ព្រម​ទាំង​មាន​កម្ម​វិ​ធី​រាំ​លេង​កម្សាន្ត​ និង​ចាប់​ឆ្នោត​ផ្សង​សំ​ណាង​ជូន​បុគ្គ​លិក​ទាំង​អស់​ផង​ដែរ​៕















___________________________________________________________________________


25/09/2019:រីក​រាយ​ដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល ៥ថ្ងៃ ៤យប់ 15/05/2019:ដំណើរកម្សាន្ត រៀបចំសម្រាប់ភ្ញៀវ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង
12/05/2019:ដំណើរកម្សាន្តកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​ម៉ា​ឡេ​ស៊ី 10/05/2019:ដំណើរកម្សាន្ត ថ្នាក់ដឹកនាំកំពូល នៃប៊ែលធី គ្រុប ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង
14/04/2019:ដំ​ណើរ​កម្សា​ន្ត​ទៅ​កាន់​កោះ​ត្រល់ ​ រយៈ​ពេល​​ ៤​ថ្ងៃ​​៣​យប់​ 13/04/2019:ដំណើរកម្សាន្ត កញ្ចប់​ទេស​ចរណ៍​ទៅ​កាន់ក្រុង​ដា​ណាំង​ និង​ក្រុង​ហ្វេ
12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 16/01/2019:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់ ​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង ​នា​រដូវ​ធ្លាក់​ទឹ​កកក​ រយៈ​ពេល​ ៥​ថ្ងៃ​ ៤​យប់​
09/01/2019:ដំ​ណើរ​កម្សាន្តយ៉ាងសប្បយា​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​ 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
22/12/2018:ប៊ែល​ធី​ ទេស​ចរណ៍រៀបចំដំណើរកម្សាន្ត យ៉ាងសម្រាប់ ធានាគារពាណិជ្ជ ឈីហ្វ(កម្ពុជា) 21/12/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ និងបុគ្គលិក COSCO SHIPPING LINE
28/11/2018:​ប៊ែល​ធី​ ទេស​ចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់ធា​នា​គារ​អេ​ស៊ី​លី​ដា​ ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី 19/11/2018:ប៊ែល​ធី ​ទេស​ចរណ៍​ ដំណើរកម្សាន្កកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤
09/11/2018:ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​សម្រាប់​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នា​យក​រង​​​ភា​សា​អង់គ្លេស និងខ្មែរ 08/11/2018:ប៊ែលធី ទេសចរណ៍ រៀបចំណើរកម្សាន្ត ៥ថ្ងៃ ៤យប់ ទៅប្រទេសកូរ៉េ
28/10/2018:ប៊ែល​ធី ​គ្រុប ​បាន​រៀប​ចំ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ សម្រាប់​បុគ្គ​លិក​ផ្នែកសណ្ឋារ​កិច្ច​ 25/10/2018:ប៊ែល​ធី ​ទេស​ចរណ៍ ​រៀបចំដំណើរកម្សាន្តប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤​យប់​
06/10/2018:រីករាយដំណើរកម្សាន្ត ទៅកាន់ប្រទេសវៀតណាម ៥ថ្ងៃ ៤យប់ 22/09/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ក្រុម​ហ៊ុន​ Branch of APS Logistics
13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា 18/06/2017:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ ​អា​លី​យ៉ង់​ ហ្វា​ម៉ា
12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ 05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២...



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 32 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 359176

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម