ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៦

និងលើកកម្ពស់ទិសដៅការងារសម្រាប់ឆ្នាំ២០១៧

រសៀល​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​សម្រាប់ អនុ​វត្ត​ឆ្នាំ​២០១៧ ដែល​មាន​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ ចូល​រួម​ចំ​នួន​ ១.៩៤៥​នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧ​ត្តម លី ឆេង អគ្គ​នា​យក​ប៊ែល​ធី​ គ្រុប​ និង​លោក​ជំ​ទាវ​។

លោក លី​ ប៊ុន​ឆៃ អគ្គ​នា​យក​រង​ប៊ែល​ធី​ គ្រុប​ បាន​មាន​ប្រ​សា​សន៍​ថា​ ប៊ែល​ធី ​គ្រុប មាន​គណៈ​​គ្រប់​គ្រង​ បុគ្គ​លិក​ ​សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​បម្រើ​ការ​ .៩៤៥​នាក់​ មាន​សិស្ស​-​និ​ស្សិត​កំ​ពុង​សិក្សា​ ៣៣.៦២៩​នាក់ និង​មាន​ ២០​ទី​តាំង​ ក្នុង​នោះ​ ១៦​ទី​តាំង​កំ​ពុង​ដំ​ណើរ​ការ​ ០៣​ទី​តាំង​កំ​ពុង​សាង​សង់​ និង​០១​ទី​តាំង​ជា​សា​កល​វិ​ទ្យា​ល័យ​។ លោក​បាន​បន្ថែម​ថា​ ប៊ែល​ធី ​គ្រុប មាន​បម្រើ​សេ​វា​កម្ម ​០៣​ធំៗ​ដូច​ជា​I. ​ប៊ែល​ធី​សំ​ណង់ II.​ ប៊ែល​ធី​ទេស​ចរណ៍​ និង​II​I.​ ប៊ែល​ធី​អប់​រំ ​ហើយ​ក្នុង​ឆ្នាំ​២០១៦​នេះ​ ប៊ែល​ធី ​សម្រេ​ចបាន​នូវ​សមិ​ទ្ធ​ផល​ដូច​ជា​

I​.​ ប៊ែល​ធី​សំ​ណង់ បាន​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​១៦​ និង​កំ​ពុង​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​១៧ ទី​១៨​ និង​ទី​១៩​។

II. ប៊ែល​ធី​ទេស​ចរណ៍ បាន​ទ​ទួល​ភ្ញៀវ​ទេស​ចរណ៍​ ៨.៨៣៥​នាក់ ក្នុង​នោះ​ ក្នុង​ប្រ​ទេស​ ៨.៣៦១​នាក់ និង​ក្រៅ​ប្រ​ទេស ៤៧៤​នាក់ ព្រម​ទាំង​មាន​រថ​យន្ត​ទំ​នើបៗ​ ០៨​គ្រឿង​សម្រាប់​ដឹក​ភ្ញៀវ​ផង​ដែរ​។

III​.សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ សិស្ស​បញ្ចប់​ការ​សិក្សា​ ១៩.៦០៩​នាក់ ក្នុង​នោះ​បាន​ចែក​ចេញ​ជា​៖

- សិស្ស​ចំ​ណេះ​ទូ​ទៅ ​(ថ្នាក់​ទី​១២​)​ ចំ​នួន .១៦៩​នាក់​ ជាប់ .៣៩៩​នាក់ ស្មើ​ ៨៩,២៥​%

- សិស្ស​ភា​សា​អង់​គ្លេស​កម្រិត​ទី​១២ (Level 12) ចំ​នួន ៤.៧៨៣​នាក់

- សិស្ស​វគ្គ​ខ្លី​កុំ​ព្យូ​ទ័រ ចំ​នួន ៧.១៧០​នាក់

- សិស្ស​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ ចំ​នួន ៤៩៩​នាក់

· និ​ទ្ទេស​​ A មាន ២៦​នាក់ ក្នុង​នោះ​ ឆ្នាំ​២០១៤​-​២០១៥ បាន​ជាប់​លេខ​២ ទូ​ទាំង​ប្រ​ទេស​ និង​ឆ្នាំ​២០១៥​-​២០១៦ ​បាន​ជាប់​លេខ​១ទូ​ទាំង​ប្រ​ទេស

· សិស្ស​ពូ​កែ​ថ្នាក់​ទី​៩​ និង​ទី​១២ ​មាន ២៨​នាក់​ ក្នុង​នោះ​ ទូ​ទាំង​ប្រ​ទេស​ ០៩​នាក់​ និង​ទូ​ទាំង​រាជ​ធា​នី​ ១៩​នាក់

IV​.​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ និ​ស្សិត​បញ្ចប់​ការ​សិក្សា​ .២៦៦​នាក់​ ក្នុង​នោះ ថ្នាក់​គរុ​កោ​សល្យ ២៣៣​នាក់ ថ្នាក់​បរិ​ញ្ញា​បត្រ ៩៧៤​នាក់​ និង​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់ ​៥៩​នាក់

V​.ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​ក្រៅ​ប្រ​ទេស​ ចំ​នួន​ ៤៦៧​នាក់​ ក្នុង​នោះ សិស្ស​-​និ​ស្សិត​អា​ហា​រូប​ករណ៍​ឧក​ញ៉ា លី ឆេង ៦២​នាក់ សិស្ស​-​និ​ស្សិត​បង់​ថ្លៃ​ ០៦​នាក់​ និង​សិស្ស​-​និ​ស្សិត​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ ៣៩៩​នាក់​។

ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០១៧

ឆ្នាំ​២០១៧​នេះ​ ប៊ែល​ធី​គ្រុប ​បាន​សម្រេច​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​ រួម​មាន​៖

១​-​ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់​ផ្នែក​ ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រ​សើរ​បន្ថែម​ទៀត

២​-ពង្រឹង​កម្ម​វិ​ធី​សិក្សា​បន្ថែម​ ទាំង​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ និង​ផ្នែក​ភា​សា​អង់​គ្លេស

៣​-​បន្ត​សាង​សង់​អ​គារ​សិក្សា​ប៊ែល​ធី​ ស្រប​តាម​តម្រូវ​ការ​របស់​សិស្ស

៤​-ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ជូន​ដល់​បុគ្គ​លិក​ប៊ែល​ធី​ទាំង​អស់

៥​-ពង្រឹង​សេ​វា​កម្ម​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​សិក្សា​នៅ​ឯ​ក្រៅ​ប្រ​ទេស​ឲ្យ​បាន​កាន់​តែ​ច្រើន

៦​-​បើក​វគ្គ​ហ្វឹក​ហាត់​ជំ​នាញ ​ដើម្បី​ពង្រឹង​ប្រ​សិទ្ធ​ភាព​ការ​ងារ

-យុទ្ធ​នា​ការ​ Class Activities ​(​ពង្រឹង​ទាំង​ការ​រៀន​ និង​ការ​បង្រៀន​)

៨​-ចុះ​ត្រួត​ពិ​និត្យ​ និង​វាយ​តម្លៃ​លទ្ធ​ផល​ការ​ងារ​តាម​ផ្នែក​នី​មួយៗ

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ឯក​ឧ​ត្តម​ លី ឆេង អគ្គ​នា​យក​ប៊ែល​ធី​ គ្រុប​ បាន​ថ្លែង​ការ​កោត​សរ​សើរ​ចំ​ពោះ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក ​សា​ស្ត្រា​ចារ្យ និង​លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់​នៃ​ប៊ែល​ធី​គ្រុប​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ភារ​កិច្ច​តាម​តួ​នា​ទី​រៀងៗ​ខ្លួន​ ដោយ​អនុ​វត្ត​បាន​តាម​គោល​ការណ៍​ និង​សេច​ក្តី​សម្រេច​នា​នា​របស់​ថ្នាក់​លើ​ដែល​បាន​ដាក់​ចុះ​ និង​អនុ​វត្ត​បាន​យ៉ាង​ហ្មត់​ចត់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​លិ​ខិត​បទ​ដ្ឋាន​ផ្សេងៗ​ ព្រម​ទាំង​រក្សា​បាន​នូវ​វិ​ន័យ​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​គួរ​ជា​ទី​មោ​ទនៈ​ក្រៃ​លែង​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ប្រ​ធាន​គណៈ​អ​ធិប​តី​ និង​លោក​ជំ​ទាវ​ បាន​ប្រ​គល់​លិ​ខិត​តែង​តាំង​ជូន​ដល់​ថ្នាក់​ដឹក​នាំ​នៃ​ប៊ែល​ធី​គ្រុប​ និង​ប្រ​គល់​ ពាន​រង្វាន់​ការ​ងារ​ ប័ណ្ណ​អា​ហា​រូប​ករណ៍​ ១០០%​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ដល់​បុគ្គ​លិក​បម្រើ​ការ​ងារ​ ១០​ឆ្នាំ​ ចំ​នួន ​៥៣​នាក់​ នា​ពេល​នោះ​ផង​ដែរ​



















___________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 1 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408468

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម