ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការងារ​ ឆ្នាំ២០១៥

និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០១៦

រសៀល​ថ្ងៃ​ទី​០៧ ​ខែមី​នា ឆ្នាំ​២០១៦ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​ សន្និ​បាត​បូក​សរុប​ការ​ងារ​ ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០១៦​ ដែល​មាន​ការ​ចូល​រួម​ពី​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់​ នៃ​ប៊ែល​ធី​ គ្រុប ចំ​នួន​ .៧៤៥​នាក់​ នៅ​មជ្ឈ​មណ្ឌល​ កោះ​ពេជ្រ​ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯក​ឧត្តម លី ឆេង អគ្គ​នា​យក ​ប៊ែល​ធី​ គ្រុប ​និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​

តាម​របាយ​ការណ៍​ លោក​ លី​ ប៊ុន​ឆៃ​ អគ្គ​នា​យក​រង​ ប៊ែល​ធី​ គ្រុប​ ទទួល​បន្ទុក​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ប៊ែល​ធី​ គ្រុប​ មាន​គណៈ​​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ និង​លោក​គ្រូ​-​អ្នក​គ្រូ​ បម្រើ​ការ​ សរុប​ .៧៤៥​នាក់ នារី​ ៧៧៩​នាក់​ និង​មាន​សិស្ស​-​និ​ស្សិត​កំ​ពុង​សិក្សា​ ៣០.៥៧២​នាក់​ ក្នុង​នោះ​នា​រី​ ១៣.៨០៥​នាក់​ និង​មាន​១៩​ទី​តាំង​ នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ ក្នុង​នោះ​០១​ទី​តាំង​ គឺ​ជា​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​១៨​ទី​តាំង​ទៀត​ ជា​សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ​ ដោយ​១៥​ទី​តាំង​ កំ​ពុង​ដំ​ណើរ​ និង​ ០៣​ទី​តាំង​ទៀត​កំ​ពុង​សាង​សង់​។

ជា​លទ្ធ​ផល​រួម​មានៈ

I.​ប៊ែល​ធី​ សំ​ណង់​ (BELTEI Construction)បច្ចុប្បន្ន​កំ​ពុង​សាង​សង់​សា​លា​ប៊ែល​ធី​ទី​១៦​ ទី​១៧​ និង​ទី​១៨​ ។

II.ប៊ែល​ធី​ ទេស​ចរណ៍​ (BELTEI Tour) ​បច្ចុ​ប្បន្ន​មាន​រថយន្ត​ ៦​គ្រឿង​ ក្នុង​នោះ​៤៥​កៅ​អី​ ០២​គ្រឿង​ ២៥​កៅ​អី ​០២​គ្រឿង​ និង​១៥​កៅ​អី​ ០២​គ្រឿង​។

***​ជា​លទ្ធ​ផល​: ​មាន​ភ្ញៀវ​ទេស​ចរណ៍​ចំ​នួន​ .៨៣២​នាក់​ ក្នុង​នោះ​ ទេស​ចរណ៍​ក្នុង​ប្រ​ទេស​ ចំ​​នួន ៤.៩៨១​នាក់​ និង​ក្រៅ​ប្រ​ទេស​ ចំ​នួន.៨៥១​នាក់​។

III.​ប៊ែល​ធី​ អប់​រំ​ (BELTEI Education)-​ សា​លា ​ប៊ែល​ធី អន្តរ​ជាតិ​ -​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​​ -​ ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ

១​-​សា​លា ប៊ែល​ធី ​អន្តរ​ជាតិ​: ***​ ជា​លទ្ធ​ផល​: គិត​ត្រឹម​ថ្ងែ​ទី​០១ ​ខែ​មករា​ ឆ្នាំ​២០១៦​ សិស្ស​បញ្ចប់​ការ​សិក្សា​សរុប​ចំ​នួន​ ១៧.៦០០ នាក់ (នា​រី​ .៧៧១​នាក់​) ​ក្នុង​នោះ​បាន​ចែក​ចេញ​ជា​

·សិស្ស​ចំ​ណេះ​ទូ​ទៅ​ (ថ្នាក់​ទី​១២​) ​ចំ​នួន .០០៨ នាក់ (នា​រី ​.៦៥៤.​នាក់)

·សិស្ស​ភា​សា​អង់​គ្លេស​បាន​ប្រ​ឡង​បញ្ចប់​កម្រិត​ទី​១២​ (Level 12)​ ចំ​នួន ​.៣០២ នាក់ (នា​រី ​២.៩៨៦​ នាក់​)

· សិស្ស​វគ្គ​ខ្លី​កុំ​ព្យូ​ទ័រ ចំ​នួន .៨៤១ នាក់ (នា​រី ​.៩១០ នាក់)

· សិស្ស​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​ ចំ​នួន​ ៤៤៩ នាក់ (នា​រី ២២១ នាក់)

-​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​: ​***​ ជា​លទ្ធ​ផល​: និ​ស្សិត​ ដែល​បាន​ប្រ​ឡង​បញ្ចប់​ទាំង​ ៨​ជំ​នាន់​ ៩០៧​នាក់​ នា​រី ​៣៨១​នាក់ ក្នុង​នោះ​ថ្នាក់​បរិញ្ញា​បត្រ​ មាន​ ៨៦៤​នាក់​ និង​ ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ មាន​៤៣​នាក់​។

-​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ : *** ​ជា​លទ្ធ​ផល: យើង​បាន​បញ្ជូន​និ​ស្សិត​ចំ​នួន​ ៤១​នាក់​ ទៅ​សិក្សា​នៅ​ឯ​ក្រៅ​ប្រ​ទេស​រួម​មាន​៖​ ចក្រ​ភព​អង់​គ្លេស​ចំ​នួន ​១១​នាក់​ ប្រ​ទេស​សឹង្ហ​បុ​រី​ ចំ​នួន​ ២៩​នាក់​ និង​សា​ធា​រណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ចំ​នួន ​០១​នាក់​ ទិស​ដៅ​ និង​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​ប៊ែល​ធី​ គ្រុប​ ទៅ​អ​នា​គ​ត​ដើ​ម្បី​ឲ្យ​សម្រេច​បាន​នូវ​គោល​ដៅ​ ស្រប​តាម​បាវ​នា​ ”គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ ឧ​ត្តម​ភាព​ សី​ល​ធម៌​ គុណ​ធម៌​” ប៊ែល​ធី​ គ្រុប​បាន​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​ខ្លួន​ សម្រាប់​ឆ្នាំ​២០១៦​ មាន​ដូច​ត​ទៅៈ

1. ពង្រឹង​រច​នា​សម្ព័ន្ធ​ដែល​មាន​ស្រាប់

2. ពង្រឹង​ការ​រៀន​ និង​បង្រៀន​ថ្នាក់​ចំ​ណេះ​ទូ​ទៅ​គ្រប់​ថ្នាក់ ​ពិ​សេស​ថ្នាក់​ទី​១២​ ដើម្បី​ឲ្យ​សិស្ស​ប្រ​ឡង​ជាប់​បាក់​ឌុប​ពី ​៨០%ទៅ ៩០%​

3. ពង្រឹង​ការ​រៀន​ និង​បង្រៀន​ថ្នាក់​ភា​សា​អង់​គ្លេស​គ្រប់​កម្រិត​ សិស្ស​បញ្ចប់​Level 12​ ត្រូវ​ទទួល​បាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS 5.5 ​ឡើង​ទៅ

4. និ​ស្សិត​សា​កល​វិ​ទ្យា​ល័យ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នឹង​ត្រូវ​ទទួល​បាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS 6.5 ឡើង​ទៅ

5. ពង្រឹង​កម្ម​វិ​ធី​បង្កើន​ចំ​ណេះ​ដឹង​ទូទៅ​ លើ​កម្ម​វិ​ធី​សិក្សា​បន្ថែម​ (Extra-Curricular Courses) ​ដោយ​អញ្ជើញ​វា​គ្មិន​ដែល​មាន​ជំនាញ​ ​ មក​ធ្វើ​បទ​ឧទ្ទេស​នាម​លើ​ប្រធាន​បទសំខាន់​ៗ​ ដើម្បី​ឲ្យ​សិស្ស​-​និ​ស្សិត​ទទួល​បាន​ចំ​ណេះ​ដឹង​​បន្ថែម​ទៀត​ លើ​ចំណេះ​ដឹង​ដែល​បាន​ រៀន​ពី​ក្នុង​សា​លា។​

6. លើក​កម្ពស់​កម្ម​វិ​ធី​ពង្រឹង​ស្មា​រតី​ (Mental Improvement Program)​ តាម​រយៈ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធា​រណៈ​ (Public Speaking Contest) ​ជា​ភា​សា​ខ្មែរ​ និង​កម្ម​វិ​ធី​ការ​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ (English Speaking Contest)

7. ពង្រឹង​កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា​ (Field Trip) ​ទាំង​សា​លា​ និង​សា​កល​វិ​ទ្យា​ល័យ

8. ពង្រឹង​ការ​ហ្វឹក​ហ្វាត់​ និង​បណ្តុះ​បណ្តាល ​ដល់​បុគ្គ​លិក​គ្រប់​ផ្នែក​ (on the job training)

9. រៀប​ចំ​ផ្លាស់​ប្តូរ​ និង​កែ​លម្អ​សម្ភារៈ​ឧ​ប​ទេស​ក្នុង​ថ្នាក់​ (Class Decoration)​ឲ្យ​បាន​ត្រឹម​ត្រូវ​ តាម​ស្តង់​ដារ​តែ​មួយ​ (BELTEI Standard)

10. ខិត​ខំ​ពង្រឹង​និង​សេ​វា​របស់​ប៊ែល​ធី​ទេស​ចរណ៍

-ដំ​ណើរ​កំ​សាន្តក្នុង​ប្រ​ទេស

២​-កម្ម​វិ​ធី​នាំ​ភ្ញៀវ​ពី​ក្រៅ​ប្រ​ទេស​មក​ទស្ស​នា​នៅ​កម្ពុជា

៣​- កម្ម​វិ​ធី​នាំ​ភ្ញៀវ​ពី​ប្រ​ទេសកម្ពុជា​ទៅ​ទស្ស​នា​ក្រៅ​ប្រ​ទេស

និង​សេ​វា​ផ្សេងៗ​ទៀត​ ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ថែម​ទៀត

11​.ពង្រីក​គោល​ដៅ​ទេស​ចរណ៍​សំ​ខាន់ៗ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​បន្ថែម​ទៀត​ ស្រប​តាម​តម្រូវ​ការ​របស់​អ​តិ​ថិ​ជន​

ឆ្លៀត​ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​ លី ឆេង បាន​ថ្លែង​នូវ​ការ​កោត​សរ​សើរ​ក៏​សូម​ថ្លែង​អំ​ណរ​គុណ ​ចំ​ពោះ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ ​នៃ​ប៊ែល​ធី ​គ្រុប​ទាំង​អស់ ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ យក​អស់​កម្លាំង​ចិត្ត​ កម្លាំង​កាយ​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​ ទៅ​តាម​តួ​នា​ទី​រៀងៗ​ខ្លួន​ អនុ​វត្ត​តាម​គោល​ការណ៍​ថ្នាក់​លើ​ដែល​បាន​ដាក់​ចុះ​ និង​ពង្រឹង​វិ​ន័យ​បាន​យ៉ាង​ល្អ ​ដែល​ធ្វើ​ឲ្យ​ប៊ែល​ធី គ្រុប ​រីក​ចម្រើន​ដូច​ពេល​នេះ

បន្ទាប់​មក ​ឯក​ឧត្តម ​ប្រ​ធាន​គណៈ​អធិប​តី ​និង​លោក​ជំ​ទាវ ក៏​បាន​ប្រ​គល់​លិ​ខិត​តែង​តាំង​ដល់​ថ្នាក់​ដឹក​​នាំ​ ប៊ែល​ធី ​ប្រ​គល់​ប័ណ្ណ​អា​ហា​រូប​ករណ៍ ១០០%ដល់​បុគ្គ​លិក​បម្រើ​ការ​ងារ​ ១០​ឆ្នាំ ​ប្រ​គល់​លិ​ខិត​សរ​សើរ​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ដល់​លោក​គ្រូ​ដែល​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​ បង្រៀន ​សិស្ស​ពូកែ​រាជ​ធា​នី​ភ្នំ​ពេញ ​ថ្នាក់​ទី​៩ ​ចំ​នួន ​០៧​នាក់ ​និង​និ​ទ្ទេស​A ​ចំ​នួន ​៤២​នាក់​ នា​ពេល​នោះ​ផង​ដែរ​ ។



























_______________________________________________________________________


15/05/2019:ដំណើរកម្សាន្តរៀប ចំសម្រាប់ភ្ញៀវ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 12/05/2019:ដំណើរកម្សាន្តកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​ម៉ា​ឡេ​ស៊ី
10/05/2019:ដំណើរកម្សាន្ត ថ្នាក់ដឹកនាំកំពូល នៃប៊ែលធី គ្រុប ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 14/04/2019:ដំ​ណើរ​កម្សា​ន្ត​ទៅ​កាន់​កោះ​ត្រល់ ​ រយៈ​ពេល​​ ៤​ថ្ងៃ​​៣​យប់​
13/04/2019:ដំណើរកម្សាន្ត កញ្ចប់​ទេស​ចរណ៍​ទៅ​កាន់ក្រុង​ដា​ណាំង​ និង​ក្រុង​ហ្វេ 12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
16/01/2019:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់ ​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង ​នា​រដូវ​ធ្លាក់​ទឹ​កកក​ រយៈ​ពេល​ ៥​ថ្ងៃ​ ៤​យប់​ 09/01/2019:ដំ​ណើរ​កម្សាន្តយ៉ាងសប្បយា​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 22/12/2018:ប៊ែល​ធី​ ទេស​ចរណ៍រៀបចំដំណើរកម្សាន្ត យ៉ាងសម្រាប់ ធានាគារពាណិជ្ជ ឈីហ្វ(កម្ពុជា)
21/12/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ និងបុគ្គលិក COSCO SHIPPING LINE 28/11/2018:​ប៊ែល​ធី​ ទេស​ចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់ធា​នា​គារ​អេ​ស៊ី​លី​ដា​ ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី
19/11/2018:ប៊ែល​ធី ​ទេស​ចរណ៍​ ដំណើរកម្សាន្កកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤ 09/11/2018:ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​សម្រាប់​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នា​យក​រង​​​ភា​សា​អង់គ្លេស និងខ្មែរ
08/11/2018:ប៊ែលធី ទេសចរណ៍ រៀបចំណើរកម្សាន្ត ៥ថ្ងៃ ៤យប់ ទៅប្រទេសកូរ៉េ 28/10/2018:ប៊ែល​ធី ​គ្រុប ​បាន​រៀប​ចំ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ សម្រាប់​បុគ្គ​លិក​ផ្នែកសណ្ឋារ​កិច្ច​
25/10/2018:ប៊ែល​ធី ​ទេស​ចរណ៍ ​រៀបចំដំណើរកម្សាន្តប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤​យប់​ 06/10/2018:រីករាយដំណើរកម្សាន្ត ទៅកាន់ប្រទេសវៀតណាម ៥ថ្ងៃ ៤យប់
22/09/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ក្រុម​ហ៊ុន​ Branch of APS Logistics 13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា
18/06/2017:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ ​អា​លី​យ៉ង់​ ហ្វា​ម៉ា 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ
05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២... 14/02/2014:ដំណើរកម្សាន្ត របស់ក្រុមហ៊ុនអាលីយ៉ង់ កាំបូដ(Alliance Pharma Cambodge)ទៅកាន់ព្រះសីហនុ...



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 55 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 342350

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម