ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការងារ ឆ្នាំ២០១៥
និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០១៦
រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ ដែលមានការចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃប៊ែលធី គ្រុប ចំនួន ១.៧៤៥នាក់ នៅមជ្ឈមណ្ឌល កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។ តាមរបាយការណ៍ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការ សរុប ១.៧៤៥នាក់ នារី ៧៧៩នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ៣០.៥៧២នាក់ ក្នុងនោះនារី ១៣.៨០៥នាក់ និងមាន១៩ទីតាំង នៅរាជធានីភ្នំពេញ ក្នុងនោះ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង១៨ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ ដោយ១៥ទីតាំង កំពុងដំណើរ និង ០៣ទីតាំងទៀតកំពុងសាងសង់។ ជាលទ្ធផលរួមមានៈ I.ប៊ែលធី សំណង់ (BELTEI Construction) បច្ចុប្បន្នកំពុងសាងសង់សាលាប៊ែលធីទី១៦ ទី១៧ និងទី១៨ ។ II.ប៊ែលធី ទេសចរណ៍ (BELTEI Tour) បច្ចុប្បន្នមានរថយន្ត ៦គ្រឿង ក្នុងនោះ៤៥កៅអី ០២គ្រឿង ២៥កៅអី ០២គ្រឿង និង១៥កៅអី ០២គ្រឿង។ ***ជាលទ្ធផល: មានភ្ញៀវទេសចរណ៍ចំនួន ៦.៨៣២នាក់ ក្នុងនោះ ទេសចរណ៍ក្នុងប្រទេស ចំនួន ៤.៩៨១នាក់ និងក្រៅប្រទេស ចំនួន ១.៨៥១នាក់។ III.ប៊ែលធី អប់រំ (BELTEI Education) ១- សាលា ប៊ែលធី អន្តរជាតិ ២- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៣- ប៊ែលធីទំនាក់ទំនងអន្តរជាតិ ១-សាលា ប៊ែលធី អន្តរជាតិ: *** ជាលទ្ធផល: គិតត្រឹមថ្ងែទី០១ ខែមករា ឆ្នាំ២០១៦ សិស្សបញ្ចប់ការសិក្សាសរុបចំនួន ១៧.៦០០ នាក់ (នារី ៨.៧៧១នាក់) ក្នុងនោះបានចែកចេញជា៖ ·សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៦.០០៨ នាក់ (នារី ២.៦៥៤.នាក់) ·សិស្សភាសាអង់គ្លេសបានប្រឡងបញ្ចប់កម្រិតទី១២ (Level 12) ចំនួន ៤.៣០២ នាក់ (នារី ២.៩៨៦ នាក់) · សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន ៦.៨៤១ នាក់ (នារី ២.៩១០ នាក់) · សិស្សប្រឡងតេស្តអន្តរជាតិ ចំនួន ៤៤៩ នាក់ (នារី ២២១ នាក់) ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ: *** ជាលទ្ធផល: និស្សិត ដែលបានប្រឡងបញ្ចប់ទាំង ៨ជំនាន់ ៩០៧នាក់ នារី ៣៨១នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ មាន ៨៦៤នាក់ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន៤៣នាក់។ ៣-ប៊ែលធីទំនាក់ទំនងអន្តរជាតិ : *** ជាលទ្ធផល: យើងបានបញ្ជូននិស្សិតចំនួន ៤១នាក់ ទៅសិក្សានៅឯក្រៅប្រទេសរួមមាន៖ ចក្រភពអង់គ្លេសចំនួន ១១នាក់ ប្រទេសសឹង្ហបុរី ចំនួន ២៩នាក់ និងសាធារណរដ្ឋប្រជាមានិតចិន ចំនួន ០១នាក់ ។ ទិសដៅ និងផែនការយុទ្ធសាស្រ្តរបស់ប៊ែលធី គ្រុប ទៅអនាគតដើម្បីឲ្យសម្រេចបាននូវគោលដៅ ស្របតាមបាវនា ”គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ប៊ែលធី គ្រុបបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់ឆ្នាំ២០១៦ មានដូចតទៅៈ 1. ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ 2. ពង្រឹងការរៀន និងបង្រៀនថ្នាក់ចំណេះទូទៅគ្រប់ថ្នាក់ ពិសេសថ្នាក់ទី១២ ដើម្បីឲ្យសិស្សប្រឡងជាប់បាក់ឌុបពី ៨០% ទៅ ៩០% ។ 3. ពង្រឹងការរៀន និងបង្រៀនថ្នាក់ភាសាអង់គ្លេសគ្រប់កម្រិត សិស្សបញ្ចប់Level 12 ត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិ IELTS 5.5 ឡើងទៅ 4. និស្សិតសាកលវិទ្យាល័យពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នឹងត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិ IELTS 6.5 ឡើងទៅ 5. ពង្រឹងកម្មវិធីបង្កើនចំណេះដឹងទូទៅ លើកម្មវិធីសិក្សាបន្ថែម (Extra-Curricular Courses) ដោយអញ្ជើញវាគ្មិនដែលមានជំនាញ មកធ្វើបទឧទ្ទេសនាមលើប្រធានបទសំខាន់ៗ ដើម្បីឲ្យសិស្ស-និស្សិតទទួលបានចំណេះដឹងបន្ថែមទៀត លើចំណេះដឹងដែលបាន រៀនពីក្នុងសាលា។ 6. លើកកម្ពស់កម្មវិធីពង្រឹងស្មារតី (Mental Improvement Program) តាមរយៈកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Contest) ជាភាសាខ្មែរ និងកម្មវិធីការប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest) 7. ពង្រឹងកម្មវិធីទស្សនកិច្ចសិក្សា (Field Trip) ទាំងសាលា និងសាកលវិទ្យាល័យ 8. ពង្រឹងការហ្វឹកហ្វាត់ និងបណ្តុះបណ្តាល ដល់បុគ្គលិកគ្រប់ផ្នែក (on the job training) 9. រៀបចំផ្លាស់ប្តូរ និងកែលម្អសម្ភារៈឧបទេសក្នុងថ្នាក់ (Class Decoration)ឲ្យបានត្រឹមត្រូវ តាមស្តង់ដារតែមួយ (BELTEI Standard) 10. ខិតខំពង្រឹងនិងសេវារបស់ប៊ែលធីទេសចរណ៍ ១-ដំណើរកំសាន្តក្នុងប្រទេស ២- កម្មវិធីនាំភ្ញៀវពីក្រៅប្រទេសមកទស្សនានៅកម្ពុជា ៣- កម្មវិធីនាំភ្ញៀវពីប្រទេសកម្ពុជាទៅទស្សនាក្រៅប្រទេស និងសេវាផ្សេងៗទៀត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត 11. ពង្រីកគោលដៅទេសចរណ៍សំខាន់ៗក្នុង និងក្រៅប្រទេសបន្ថែមទៀត ស្របតាមតម្រូវការរបស់អតិថិជន ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរក៏សូមថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុបទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ច ទៅតាមតួនាទីរៀងៗខ្លួន អនុវត្តតាមគោលការណ៍ថ្នាក់លើដែលបានដាក់ចុះ និងពង្រឹងវិន័យបានយ៉ាងល្អ ដែលធ្វើឲ្យប៊ែលធី គ្រុប រីកចម្រើនដូចពេលនេះ។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានប្រគល់លិខិតតែងតាំងដល់ថ្នាក់ដឹកនាំ ប៊ែលធី ប្រគល់ប័ណ្ណអាហារូបករណ៍ ១០០% ដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ប្រគល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់លោកគ្រូដែលមានស្នាដៃល្អក្នុងការ បង្រៀន សិស្សពូកែរាជធានីភ្នំពេញ ថ្នាក់ទី៩ ចំនួន ០៧នាក់ និងនិទ្ទេសA ចំនួន ៤២នាក់ នាពេលនោះផងដែរ ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |