អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
Skip to Menu Skip to Content Skip to Footer
 

អបអរសាទរ លោក ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប

និងសាកលវិទ្យាធិការរង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលពានរង្វាន់

សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន ដែលប្រព្រឹត្តទៅ

នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ ២០១៥ លោក លី​ ណា​វុឌ្ឍ​ អគ្គ​នា​យក​រង​ ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង លោក ឆេង សា​រ៉ាន់​ ប្រ​ធាន​កា​រិ​យា​ល័យ​ យុវ​ជន​ នៃ​ក្រ​សួង​អប់​រំ​យុ​វ​ជន​ និង​កី​ឡា​ រួម​ជា​មួយ​និង​យុវ​ជន​កម្ពុជា​ ៤​នាក់​ផ្សេង​ទៀត​ បាន​អញ្ជើញ​ចូល​រួម​កម្ម​វិ​ធី​ប្រ​គល់​ពាន​រង្វាន់​ សហ​គ្រិន​វ័យ​ក្មេង​របស់​អា​ស៊ាន​បូក​៣ ដែល​ប្រា​រព្ធ​ឡើង​នៅ​ទី​ក្រុង​ ហូ​ជី​មិញ ​ប្រ​ទេស​ វៀត​ណាម​ និង មាន​ការ​ចូល​រួម​ពី​សហ​គ្រិន​វ័យ​ក្មេង​ចំ​នួន​១៣​រូប​ ដែល​មក​ពី​បណ្តា​ប្រ​ទេស​ជា​សមា​ជិក​អា​ស៊ាន​ទាំង​១០ និង​ប្រ​ទេស​ដែល​ជា​ដៃ​គូរ​ស​ហ​ប្រ​ត្តិ​ការ​ទាំង​៣​ រួម​មាន​ ប្រ​ទេស​ចិន​ ជប៉ុន និង​កូ​រ៉េ​ខាង​ត្បូង​ ព្រម​ទាំង​បាន​ធ្វើ​បទ​បង្ហាញ​ ស្តី​ពី​ការ​ទទួល​ស្គាល់​នៃ​ការ​ចូល​រួម​ចំ​ណែក​របស់​ខ្លួន​ ក្នុង​ការ​អភិ​វឌ្ឍ​នៅ​ក្នុង​តំ​បន់​ប្រ​កប​ដោយ​ចេរ​ភាព​

វេ​ទិ​កា​ពាន​រង្វាន់​សហ​គ្រិន​វ័យ​ក្មេង​អា​ស៊ាន​បូក​៣​នេះ ​ត្រូវ​បាន​រៀប​ចំ​ដោយ ​គណៈ​កម្មា​ធិ​ការ​ជាតិ​យុវ​ជន វៀត​ណាម​ សម្ព័ន្ធ​យុ​វ​ជន​កុម្មុ​និស្ត​ហូ​ជី​មិញ​ និង​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ និង​មាន​ការ​ចូល​រួម​ពី​ ពា​ណិជ្ជ​ករ​វ័យ​ក្មេង​ ចំ​នួន​ ៦៥​នាក់ មក​ពី​ប្រ​ទេស​សមា​ជិក​អា​ស៊ាន​បូក​៣

ជា​ការ​ពិត​ណាស់​ ដើម្បី​ទទួល​បាន​ពាន​រង្វាន់​នេះ ​បេក្ខ​ជន​ ត្រូវ​តែ​ជា​ផ្នែក​មួយ​ នៃ​ស្ថាប​និក​របស់​អា​ជីវ​កម្ម​ វ័យ​ក្មេង​​ជា​ម្ចាស់​អា​ជី​វ​កម្ម​ផ្ទាល់​ ដែល​អាច​បង្កើត​ការ​ងារ​ដល់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ ការ​អប់​រំ​ ការ​ថែ​រក្សា​សុខ​ភាព​ ឬ​សេ​វា​សង្គម​ផ្សេងៗ​

អ្នក​ស្រី​ ហ្វាម ថី​ហ្វឿង​ជី ​អនុ​ប្រ​ធាន​សហ​ព័ន្ធ​យុវ​ជន ​វៀត​ណាម​ បាន​អោយ​ដឹង​ថា ​ការ​ផ្តល់​ពាន​រង្វាន់​នេះ មាន​គោល​បំ​ណង​លើក​កម្ពស់​ស្មារ​តី​សហ​គ្រិន​វ័យ​ក្មេង ​ដោយ​ផ្តោត​ជា​សំ​ខាន់​ លើ​ការ​ជំ​រុញ​សហ​គមន៍​ និង​កា​អភិ​វឌ្ឍ​ប្រ​កប​ដោយ​និរន្តរ​ភាព​ នៅ​ក្នុង​ការ​ប្រ​តិ​បត្តិ​ការ​អា​ជីវ​កម្ម​របស់​ខ្លួន​ ហើយ កម្ម​វិ​ធី​នេះ​ ក៏​មាន​គោល​ដៅ​សំ​ខាន់​ផង​ដែរ​ ក្នុង​ការ​បង្កើន​ ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ ទៅ​វិញ​ទៅ​មក​ ក្នុង​រង្វង់​អា​ជីវ​កម្ម​ នៃ​សហ​គ្រិន​វ័យ​ក្មេង​ ទាំង​នៅ​ក្នុង​តំ​បន់​អា​ស៊ាន​ និង​អា​ស៊ាន​បូក​៣​ ដូ​ច្នេះ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ និង​ការ​ចែក​រំ​លែក​បទ​ពិ​សោធន៍​នេះ ​ពិត​ជា​មាន​សារ​សំ​ខាន់​ណាស់​សម្រាប់​ការ​អ​ភិ​វឌ្ឍ​ប្រ​កប​ដោយស្ថេរភាព​ ទាំង​ក្នុង​ប្រ​ទេស​ជាតិ​នី​មួយៗ​ ក្នុង​តំ​បន់​ និង​លើ​ពិ​ភព​លោក​







_______________________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408328

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម