បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
Skip to Menu Skip to Content Skip to Footer
 

បុគ្គលិកប៊ែលធី គ្រុប ចំននួន ២៥៥នាក់

បានធ្វើការបរិច្ចាកឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

​​​​​​​​​​​ដើម្បី​ចូល​រួម​អប​អរ​សា​ទរ​ ទិ​វា​ពិ​ភព​លោក​ នៃ​អ្នក​បរិ​ច្ចាគ​ឈាម និង​ទទួល​អំ​ណោយ​ឈាម​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់​ នៃ​ប៊ែល​ធី​ គ្រុប បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​បរិ​ច្ចាគ​ឈាម​ ចំ​នួន​ ២៥៥​នាក់​ ជូន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ សម្រាប់​ជួយ​ជី​វិត​ជន​រង​គ្រោះ​ដោយ​ឧប​ទ្ទវ​ហេតុ​ផ្សេងៗ​ នា​ថ្ងៃ​ទី​១២​ ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៥​ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​(​សា​ខា​ទួល​ស្លែង​)​

លោក លី ណា​វុឌ្ឍ សា​កល​វិ​ទ្យា​ធិ​ការ​រង​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​មាន​ប្រ​សា​សន៍​ថាៈ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់​ នៃ​ប៊ែល​ធី​ គ្រុប មាន​សេច​ក្តី​សប្បាយ​រីក​រាយ​ ក្នុង​ការ​បរិ​ច្ចាគ​ឈាម​នា​ពេល​នេះ​ ព្រោះ​ជា​កាយ​វិ​ការ​មនុស្ស​ធម៌​ ប្រ​កប​ដោយ​សាម​គ្គី​ភាព​ និង​ឯក​ភាព​មិន​អាច​កាត់​ថ្លៃ​បាន​ សម្រាប់​ជួយ​សង្រ្គោះ​ជី​វិតជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​លោក​បន្ត​ថា​ ការ​បរិ​ច្ចាគ​ឈាម​នេះ​ មិន​មែន​ធ្វើ​ទៅ​ដោយ​ម្នាក់​ឯង​បាន​នោះ​ទេ​ គឺ​ត្រូវ​រួម​សាម​គ្គី​គ្នា​ ក្នុង​ការ​បរិ​ច្ចាគ​អ្នក​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រ​ទេស​

លោក លី ណាវុឌ្ឍ បាន​បន្ត​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​បុគ្គ​លិក​ប៊ែល​ធី ​គ្រុប​យើងបាន​ចូល​រួម​បរិ​ច្ចាគ​ឈាម ហើយ​លោក​សង្ឃឹម​ថា​ ព្រឹត្តិ​ការណ៍​នេះ​ នឹង​មាន​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​លោក ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ឯក​ឧត្តម​ លោក​ជំ​ទាវ​ លោក លោក​ស្រី​ ជា​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់​ ដែល​បាន​បរិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ សម្រាប់​ជួយ​សង្គ្រោះ​ជី​វិត​ដល់​ជន​រង​គ្រោះ​។

បន្ទាប់​មក​ លោក​វេ​ជ្ជ​បណ្ឌិត​ ហុក គីម​ចេង​ នា​យក​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​ នៃ​ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​មាន​ប្រ​សាសន៍​ថា​ សព្វ​ថ្ងៃនេះ​យើង​ មិន​ទាន់​មាន​ឈាម​គ្រប់​គ្រាន់​ សម្រាប់​ជួយ​សង្គ្រោះ​ជី​វិត​មនុស្ស​ ដែល​ត្រូវ​ការ​ឈាម​បន្ទាន់នៅ​ឡើយ​ទេ​។ ក្នុង​មួយ​ថ្ងៃ​គ្រាន់​តែ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ ត្រូវ​ការ​ឈាម​ចន្លោះ​ពី ៨០ ទៅ ១០០​ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ផ្សេងៗ​ ហើយ​ទូ​ទាំង​ប្រ​ទេស​ត្រូវ​​ការ​ឈាម​ប្រ​មាណ​ ១៥០​ប្លោក​រៀង​រាល់​ថ្ងៃ​។ ដូច​នេះ​យើង​ត្រូវ​ការ​ឈាម​ បន្ថែម​ទៀត​ ដើម្បី​សង្គ្រោះ​ជី​វិត​មនុស្ស​បន្ទាន់​។ លោក ហុក ​គីម​ចេង​ បាន​ជំ​រុញ ​និង​អំ​ពាវ​ទៅ​កាន់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រ​ទេស​ ជា​ពិ​សេស​ក្រុមយុវ​ជន​ មេត្ដា​ចូល​រួម​បរិ​ច្ចាគ​ ឈាម​មក​ដល់​អង្គ​ភាព​របស់​លោក​ ដើម្បី​យក​ទៅ​ជួយ​ជន​រង​គ្រោះ​ ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​ ហើយ​សកម្ម​ភាព​ទាំង​នេះ​ ពិត​ជា​បាន​ចូល​រួម​ចំ​ណែក​យ៉ាង​ខ្លាំង​ លើ​ការ​ជួយ​សង្គ្រោះ​ជី​វិត​អ្នក​ដ​ទៃ​។ លោក​នា​យក​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​ បាន​ថ្លែង​បញ្ជាក់​ថា​ បើ​សិន​ជា​គ្មាន​ការ​ចូល​រួម​ចំ​ណែក​ពីសប្បុរ​ស​ជនទាំង​ឡាយ​នោះ​ មជ្ឈ​មណ្ឌល​ក៏​មិន​អាច​ទ្រ​ទ្រង់​ និង​ផលិត​ឈាម​ដោយ​ខ្លួន​នោះ​ឡើយ​ ដូច្នេះ​ការ​ចូល​រួម​របស់​ បង​ប្អូន​ ពិត​ជា​មាន​សារ​សំ​ខាន់​យ៉ាង​ខ្លាំង​

លោក​វេ​ជ្ជ​បណ្ឌិត ក៏​បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំ​ពោះ​ឯក​ឧត្តម​ លោក​ជំ​ទាវ​ លោក លោក​ស្រី​ជា​គណៈ​គ្រប់​គ្រង​បុគ្គ​លិក​ សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់ ​នៃ​ប៊ែល​ធី​ គ្រុប ដែល​បាន​បរិ​ច្ចាគ​ឈាម​សម្រាប់​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ​ ដែល​ត្រូវ​ការឈាម​ជា​ចាំ​បាច់​។

បន្ទាប់​មក​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់ ​នៃ​ប៊ែល​ធី​ គ្រុប បាន​ចូល​រួម​បរិ​ច្ចាគ​ឈាម​ជូន​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​នា​ពេល​នោះ​ផង​ដែរ​។












_______________________________________________________________________


28/11/2018:​ប៊ែល​ធី​ ទេស​ចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់ធា​នា​គារ​អេ​ស៊ី​លី​ដា​ ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី 19/11/2018:ប៊ែល​ធី ​ទេស​ចរណ៍​ ដំណើរកម្សាន្កកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤
09/11/2018:ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​សម្រាប់​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នា​យក​រង​​​ភា​សា​អង់គ្លេស និងខ្មែរ 08/11/2018:ប៊ែលធី ទេសចរណ៍ រៀបចំណើរកម្សាន្ត ៥ថ្ងៃ ៤យប់ ទៅប្រទេសកូរ៉េ
28/10/2018:ប៊ែល​ធី ​គ្រុប ​បាន​រៀប​ចំ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ សម្រាប់​បុគ្គ​លិក​ផ្នែកសណ្ឋារ​កិច្ច​ 25/10/2018:ប៊ែល​ធី ​ទេស​ចរណ៍ ​រៀបចំដំណើរកម្សាន្តប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤​យប់​
06/10/2018:រីករាយដំណើរកម្សាន្ត ទៅកាន់ប្រទេសវៀតណាម ៥ថ្ងៃ ៤យប់ 22/09/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ក្រុម​ហ៊ុន​ Branch of APS Logistics
13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា 18/06/2017:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ ​អា​លី​យ៉ង់​ ហ្វា​ម៉ា
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ 05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២...
14/02/2014:ដំណើរកម្សាន្ត របស់ក្រុមហ៊ុនអាលីយ៉ង់ កាំបូដ(Alliance Pharma Cambodge)ទៅកាន់ព្រះសីហនុ... 01/07/2013:ដំណើរ​កម្សាន្ត​ក្រុម​គ្រួ​សារ​លោក​ អ៊ុំ​ មឿង​ ផុន​ និង​គ្រួសារ​លោក​អ៊ុំ​ ចាន់​ឃីម​ ទៅ​កាន់​ប្រទេស​ថៃ
31/03/2013:ដំណើរ​កម្សាន្ត​របស់​សិស្សា​នុ​សិស្ស​ នៃ ​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​តា​កែវ  កែប​ 28/03/2013:ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ ជំនាន់​ទី​២៣​
08/03/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​សៀម​រាប​ "Ever" 21/02/2013:ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ របស់​អ្នក​ស្រី​ គឹម​ រដ្ឋា​ន្នី​ មក​ពី​ខេត្ត​តា​កែវ​ ទៅ​កាន់​ប្រទេស​ថៃ​
16/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា ទៅ​កាន់​ខេត្ត​បៃ​លិន​ និង​ខេត្ត​បាត់​ដំបង “​Pfizer​” 11/02/2013:ដំណើរ​កម្សាន្ត​របស់​ឧសថ​ស្ថាន​ ជុង​ សម្បត្តិ​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ ​ខេត្ត​សៀម​រាប​ និង​ខេត្ត​បាត់​ដំបង​
11/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​គ្រួសារ​សិស្ស​នៅ​​ B​១០​ ទៅ​កាន់​ខេត្ត​ក្រចេះ​ ឡាវ​ និង​ខេត្ត​រតនៈ​គីរី​ 10/02/2013: ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ប៊ែល​ធី​គ្រុប​ ទៅ​កាន់​ប្រទេស​ឡាវ​
07/02/2013:ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នំា​នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​កែប​ ខេត្ត​កំពត 24/01/2013:ប៊ែលធី គ្រុប បើក​អោយ​ដំណើរ​ការ​ ប៊ែល​ធី​ទេស​ចរណ៍



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 294851

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម