ដំណើរទស្សនកិច្ចសិក្សារបស់គរុសិស្សនៃមជ្ឈមណ្ឌល
គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ ឆ្នាំ២០១៣-២០១៤
ឧបត្ថម្ភដោយ អង្គការគីហ្សូណា ESC "KIZUNA"
ក្រុមហ៊ុនប៊ែលធីទេសចរណ៍ បានទទួលដឹកនាំដំណើរទស្សនកិច្ចសិក្សារបស់គរុសិស្សនៃ មជ្ឍមណ្ខលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ដែលចំនួនសរុប ២៨៤នាក់ ដោយគិតចាប់ពីឆ្នាំ២០១៣ (ខែធ្នូ ថ្ងៃទី៦ដល់ថ្ងៃទី៩) និងនៅក្នុងឆ្នាំ២០១៤ (ខែមករា ថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ថ្ងៃទី២៨ ដល់ថ្ងៃទី៣១)។ ការធ្វើដំណើរទស្សនកិច្ចសិក្សានៅក្នុងទឹកដីដ៏បវរនៃរាជធានីអង្គរ ខេត្តសៀមរាបមានរយៈពេល ៤ថ្ងៃ ៣យប់ ហើយកម្មវិធីនេះត្រូវបានឧបត្ថម្ភពីអង្គការ មណ្ឌលគាំទ្រការអប់រំ “គីហ្សូណា” (Education Support Center “KIZUNA”) ។ ក្នុងដំណើរទស្សនកិច្ចនេះ បានចូលទៅសិក្សា នូវតំបន់រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិមួយចំនួនដូចជា៖ រមណីយដ្ឋានភ្នំសន្ទុកក្នុងខេត្តកំពង់ធំ រមណីយដ្ឋានកែច្នៃភូមិវប្បធម៌កម្ពុជា រមណីយដ្ឋានទឹកធ្លាក់ភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម ភ្នំបាក់ខែង ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន បារាយណ៍ទឹកថ្លា និងស្ថានភាពរស់នៅរបស់ប្រជាជននៅបឹងទន្លេសាបក្នុងខេត្តសៀមរាបជាដើម។
ដំណើរទស្សនកិច្ចនេះ បានវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពសប្បាយរីករាយដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |