ដំណើរ​កម្សាន្ត​ក្រុម​គ្រួ​សារ​លោក​ អ៊ុំ​ មឿង​ ផុន​ និង​គ្រួសារ​លោក​អ៊ុំ​ ចាន់​ឃីម​ ទៅ​កាន់​ប្រទេស​ថៃ
Skip to Menu Skip to Content Skip to Footer
 

ដំណើរ​ដំណើរ​កម្សាន្ត​ក្រុម​គ្រួ​សារ​លោក​ អ៊ុំ​ មឿង​ ផុន​

និង​គ្រួសារ​លោក​អ៊ុំ​ ចាន់​ឃីម​ ទៅ​កាន់​ប្រទេស​ថៃ​

កាល​ពី​ថ្ងៃ​ទី២៧​ ខែ​មិថុនា​ ដល់​ថ្ងៃ​ទី១​ ខែ​កក្កដា​ ឆ្នាំ២០១៣​ ក្រុម​ការ​ងារ​របស់​ក្រុមហ៊ុន​ ប៊ែលធី​ ទេសចរណ៍​ បាន​ដឹក​នាំ​ក្រុម​គ្រួ​សារ​របស់​លោក​ អ៊ុំមឿង​ ផុន​ លោក​អ៊ុំ​ ឆាយ​ ឃីម​ និង​អ្នក​មីង​ ហេង​ស្រូយ​ ចំនួន​៥៦នាក់​ ក្នុង​នោះ​មាន​ក្មេង​ចំនួន១៤​នាក់​ ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​(ទី​ក្រុង​បាង​កក​ និង​បាតា​យ៉ា) ​រយៈ​ពេល៥ថ្ងៃ​ ៤យប់​។​ ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​ ត្រូវ​បាន​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​ដោយ​ឆ្លង​កាត់​ ក្រុង​ប៉ោយ​ប៉ែត​ និង​អា​រ៉ាញ​ប្រថេត​ប្រទេស​ថៃ។​ ទន្ទឹម​និង​នេះ​ផង​ដែរ​ ភ្ញៀវ​ទេស​ចរ​បាន​ឈៀង​ចូល​ ទៅ​ទស្សនា​នូវ​ផលិត​ផល​ ដែល​ជា​ស្នា​ដៃ​របស់​ខ្មែរ​ពិត​ៗ​ ព្រម​ទាំង​ភ្លក់​ នូវ​រស​ជាតិ​នៃ​ស្រា​ទំពាំង​បាយ​ជូរ​ ទឹក​ខ្ញី​ ក៏​ដូច​ជា​ចូល​ ទៅ​ទស្សនា​ចំការ​ទំពាំ​បាយ​ជូរ​ នៅ​ស្រុក​បាណន​ខេត្ត​បាត់​ដំបង​។ ក្នុង​រយៈ​ពេល​ប្រមាណ​ថៃ្ង​នេះ​ ភ្ញៀវ​ទេស​ចរ​បាន​ស្រូប​យក​ ចំនេះ​ដឹង​ បទ​ពិសោធន៏​ ការ​កម្សាន្ត​ ស្ថាន​ភាព​ទូទៅ​ និង​ជីវ​ភាព​រស់​នៅ​ របស់​ប្រជា​ពល​រដ្ឋ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​ដោយ​បាន​ចូល​រួម​ទៅ​ទស្សនា​ នូវ​តំបន់​រមណីយ​ដ្ឋាន​ មួយ​ចំនួន​ដូច​ជា​៖ ជិះ​ទូក​កម្សាន្ត​តាម​ដង​ទន្លេ​ចៅ​ប្រាយា​ ចូល​កម្សាន្ត​ នៅ​ពិភព​សុបិន្ត​ ទស្សនា​សួន​សត្វ​សា​ហ្វារីវើល​ ហាង​ផលិត​ផល​ធ្វើ​អំពី​ស្បែក​សត្វ​ ហាង​លក់​ត្បូង​ពេជ្រ​ពិភព​លោក​ កន្លែង​ចិញ្ចឹម​ឃ្មុំ​ និង​ផលិត​ផល​ ធ្វើ​អំពី​ទឹក​ឃ្មុំ​ ទៅ​កម្សាន្ត​នៅ​កោះ​ឡាន​ឬ​កោះ​ផ្កា​ថ្ម​ និង​ចូល​ទៅ​ទស្សនា​កម្សាន្ត​ នូវ​ការ​សម្តែង​នៅ​សួន​នុង​នូច​។​
នៅ​ថ្ងៃទី១​ខែកក្កដា​ឆ្នាំ២០១៣​ ដំណើរ​កម្សាន្ត​នេះ​បាន​វិល​ត្រឡប់​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ ប្រកប​ដោយ​សុវ​ត្តិភាព​ និង​ភាព​សប្បាយ​រីក​រាយ​ ដែល​មិន​អាច​បំភេ្លច​បាន​។

 







Flag Counter






យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408449

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម