ដំណើរដំណើរកម្សាន្តក្រុមគ្រួសារលោក អ៊ុំ មឿង ផុន
និងគ្រួសារលោកអ៊ុំ ចាន់ឃីម ទៅកាន់ប្រទេសថៃ
កាលពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ បានដឹកនាំក្រុមគ្រួសាររបស់លោក អ៊ុំមឿង ផុន លោកអ៊ុំ ឆាយ ឃីម និងអ្នកមីង ហេងស្រូយ ចំនួន៥៦នាក់ ក្នុងនោះមានក្មេងចំនួន១៤នាក់ ទៅកម្សាន្តនៅប្រទេសថៃ(ទីក្រុងបាងកក និងបាតាយ៉ា) រយៈពេល៥ថ្ងៃ ៤យប់។ ការធ្វើដំណើរកម្សាន្តនេះ ត្រូវបានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃដោយឆ្លងកាត់ ក្រុងប៉ោយប៉ែត និងអារ៉ាញប្រថេតប្រទេសថៃ។ ទន្ទឹមនិងនេះផងដែរ ភ្ញៀវទេសចរបានឈៀងចូល ទៅទស្សនានូវផលិតផល ដែលជាស្នាដៃរបស់ខ្មែរពិតៗ ព្រមទាំងភ្លក់ នូវរសជាតិនៃស្រាទំពាំងបាយជូរ ទឹកខ្ញី ក៏ដូចជាចូល ទៅទស្សនាចំការទំពាំបាយជូរ នៅស្រុកបាណនខេត្តបាត់ដំបង។ ក្នុងរយៈពេលប្រមាណថៃ្ងនេះ ភ្ញៀវទេសចរបានស្រូបយក ចំនេះដឹង បទពិសោធន៏ ការកម្សាន្ត ស្ថានភាពទូទៅ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដោយបានចូលរួមទៅទស្សនា នូវតំបន់រមណីយដ្ឋាន មួយចំនួនដូចជា៖ ជិះទូកកម្សាន្តតាមដងទន្លេចៅប្រាយា ចូលកម្សាន្ត នៅពិភពសុបិន្ត ទស្សនាសួនសត្វសាហ្វារីវើល ហាងផលិតផលធ្វើអំពីស្បែកសត្វ ហាងលក់ត្បូងពេជ្រពិភពលោក កន្លែងចិញ្ចឹមឃ្មុំ និងផលិតផល ធ្វើអំពីទឹកឃ្មុំ ទៅកម្សាន្តនៅកោះឡានឬកោះផ្កាថ្ម និងចូលទៅទស្សនាកម្សាន្ត នូវការសម្តែងនៅសួននុងនូច។
នៅថ្ងៃទី១ខែកក្កដាឆ្នាំ២០១៣ ដំណើរកម្សាន្តនេះបានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ប្រកបដោយសុវត្តិភាព និងភាពសប្បាយរីករាយ ដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |