ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ
របស់អ្នកស្រី គឹម រដ្ឋាន្នី មកពីខេត្តតាកែវ ទៅកាន់ប្រទេសថៃ
កាលពីថ្ងៃទី២១-២៥ ខែ កុម្ភៈ ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុនប៊ែលធីទេសចរណ៏បានរៀបចំដំណើរកម្សាន្តមួយជូនដល់ក្រុមគ្រួសារអ្នកស្រី គឹម រដ្ឋាន្នី ចំនួន៨នាក់ទៅទស្សនាកម្សាន្តប្រទេសថៃទីក្រុងបាងកក សមុទ្រប៉ាតាយ៉ា រយៈពេល ៥ថ្ងៃ ៤យប់។ ការធ្វើដំណើរកម្សាន្តនេះបានចូលទៅទស្សនានូវតំបន់រមណីយដ្ឋាន ធម្មជាតិ និងកែច្នៃមួយចំនួនដូចជា៖
ពិភពសួនសត្វសាហ្វារីដែលមានសត្វចំរុះជាង១០០ប្រភេទនិងមានការសំដែងដ៍អស្ចារ្យរបស់ត្រីផ្សោត ការអោយចំណីសត្វកវែង ទស្សនាការអោយចំណីសត្វខ្លានឹងតោ។ ពិសេសចូលទស្សនាផ្ទះយក្ស ផ្ទះខ្មោច ផ្ទះទឹកកក និងការសំដែងឈុតខ្លីៗភាពយន្តហូលីវូដ០០៧ដ៍អស្ចារ្យនៅពិភពសុបិន្ត។មិនតែប៉ុណ្ណោះបានទស្សនាកោះផ្កាថ្ម លំហែរលើឆ្នេរខ្សាច់នឹងអ្នកទេសចរជាច្រើនជាតិសាសន៏នៅសមុទ្រប៉ាតាយ៉ា បន្ទាប់មកចូលទស្សនាឧទ្យានពិភពផ្កាអ័រគីដេ សួនមេអំបៅ ការសំដែងរបាំបួនភូមិភាគ របាំចំបាំងសៀមនិងភូមា ការសំដែងរបស់សត្វដំរីដូចជា រាំឌីស្កូ លេងបាល់បោះ គួរគំនូរ និងជិះម៉ូតូនៅសួនកម្សាន្តដ៍ធំរបស់នាងនងនូច។
ដំណើរកម្សាន្តនេះបានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ប្រកបដោយ សុវត្តិភាព និងភាពសប្បាយរីករាយដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |