ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ របស់​អ្នក​ស្រី​ គឹម​ រដ្ឋា​ន្នី​ មក​ពី​ខេត្ត​តា​កែវ​ ទៅ​កាន់​ប្រទេស​ថៃ​
Skip to Menu Skip to Content Skip to Footer
 

ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​

របស់​អ្នក​ស្រី​ គឹម​ រដ្ឋា​ន្នី​ មក​ពី​ខេត្ត​តា​កែវ​ ទៅ​កាន់​ប្រទេស​ថៃ​

កាល​ពី​ថ្ងៃ​ទី​២១​-​២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​២​០​១​៣​ ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ប៊ែល​ធី​ទេស​ចរណ៏​បាន​រៀប​ចំ​ដំណើរ​កម្សាន្ត​មួយ​ជូន​ដល់​ក្រុម​គ្រួសារ​អ្នក​ស្រី​ គឹម​ រដ្ឋា​ន្នី​ ចំនួន​៨​នាក់​ទៅ​ទស្សនា​កម្សាន្ត​ប្រទេស​ថៃ​ទី​ក្រុង​បាង​កក  សមុទ្រ​ប៉ា​តា​យ៉ា​ រយៈ​ពេល​ ៥​ថ្ងៃ​ ៤​យប់​។​ ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​បាន​ចូល​ទៅ​ទស្សនា​នូវ​តំបន់​រមណីយ​ដ្ឋាន​​  ធម្ម​ជាតិ និងកែច្នៃ​មួយ​ចំនួន​ដូច​ជា​៖


ពិភព​សួន​សត្វ​សា​ហ្វា​រី​ដែល​មាន​សត្វ​ចំរុះ​ជាង​១០០​ប្រភេទ​និង​មាន​ការ​សំដែង​ដ៍​អស្ចារ្យ​របស់​ត្រី​ផ្សោត​ ការ​អោយ​ចំណី​សត្វ​កវែ​ង​ ទស្សនា​ការ​អោយ​ចំណី​សត្វ​ខ្លា​នឹង​តោ​។​ ពិសេស​ចូល​ទស្សនា​ផ្ទះ​យក្ស​ ផ្ទះ​ខ្មោច​ ផ្ទះ​ទឹក​កក​ និង​ការ​សំដែង​ឈុត​ខ្លីៗ​ភាព​យន្ត​ហូ​លីវូដ​០​០​៧​ដ៍​អស្ចារ្យ​នៅ​ពិភព​សុបិន្ត​។​មិន​តែ​ប៉ុណ្ណោះ​បាន​ទស្សនា​កោះ​ផ្កា​ថ្ម​ លំ​ហែរ​លើ​ឆ្នេរ​ខ្សាច់​នឹង​អ្នក​ទេស​ចរ​ជា​ច្រើន​ជាតិ​សាសន៏​នៅ​សមុទ្រ​ប៉ា​តា​យ៉ា​  បន្ទាប់​មក​ចូល​ទស្សនា​ឧទ្យាន​ពិភព​ផ្កា​អ័រ​គី​ដេ​  សួន​មេ​អំបៅ  ការ​សំដែង​របាំ​បួន​ភូមិ​ភាគ  របាំ​ចំបាំង​សៀម​និង​ភូមា​  ការ​សំដែង​របស់​សត្វ​ដំរី​ដូច​ជា​ រាំ​ឌី​ស្កូ  លេង​បាល់​បោះ  គួរ​គំនូរ  និង​ជិះ​ម៉ូតូ​នៅ​សួន​កម្សាន្ត​ដ៍​ធំ​របស់​នាង​នង​នូច​។​

ដំណើរ​កម្សាន្ត​នេះ​បាន​វិល​ត្រឡប់​មក​កាន់​រា​ជ​ធានី​ភ្នំពេញ​វិញ​ ប្រកប​ដោយ  សុវត្តិ​ភាព​ និង​ភាព​សប្បាយ​រីក​រាយ​ដែល​មិន​អាច​បំភេ្លច​បាន​។

 

 







Flag Counter






យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408451

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម