ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ប៊ែល​ធី​គ្រុប​ ទៅ​កាន់​ប្រទេស​ឡាវ​
Skip to Menu Skip to Content Skip to Footer
 

ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នាំ​

នៃ​ប៊ែល​ធី​គ្រុប​ ទៅ​កាន់​ប្រទេស​ឡាវ​

កាល​ពី​ថ្ងៃ​ទី​១​០ដល់​-​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២​០​១​៣  ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ប៊ែល​ធី​ទេស​ចរណ៏​បាន​រៀប​ចំ​ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប៊ែល​ធី​គ្រុប​ ចំនួន​៤០​នាក់​ ដែល​មាន​រយៈ​ពេល​៦​ថ្ងៃ​៥​យប់​ទៅ​កាន់​ក្រុង​វៀង​ចន័្ទ​ប្រទេស​ឡាវ​ ។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​បាន​ចូល​ទៅ​ទស្សនា​នូវ​តំបន់​រមណីយ​ដ្ឋាន​វប្ប​ធម៌​ ប្រវត្តិ​សាស្រ្ត​ ​មួយ​ចំនួន​ដូច​ជា​៖  

សារ​មន្ទីរ​ជាតិ  ស៊ី​សា​កេត​   ហូ​ប្រា​កែវ​  ប្រាសាទ​ថាត​លួង​   វត្ត​សៀង​គួន​ និង​វិមាន​ប្រា​ទូសាយ​ ដែល​ស្ថិត​នៅ​ចំកណ្តាល​ទី​ក្រុង​វៀង​ចន័្ទ​។​មិន​តែ​ប៉ុណ្ណោះ​បាន​ទៅ​ដល់​តំបន់​ទឹក​ធ្លាក់​ដូច​ជា​៖​តាត​យឿង​និង​តាត​ហ្វាន​ជា​ទឹក​ធ្លាក់​កូន​ភ្លោះ​ដែល​ស្ថិត​នៅ​តំបន់​ជួរ​ភ្នំ​ខ្ពស់​ៗ​នៅ​ខាង​ត្បូង​ក្រុង​ប៉ាក​សេ​ខេត្ត​ចំប៉ា​សាក់​ដែល​ជាប់​នឹង​ខេត្ត​ស្ទឹង​ត្រែង​របស់​កម្ពុជា​ មាន​ភ្នំ​សក្ក័​សិទ្ធិ​មួយ​ដែល​ស្ថិត​នៅ​តំបន់​នោះ​ ជា​រាជ​ធានី​ចាស់​នៃ​ចក្រ​ភព​ខ្មែរ​សម័យ​ចេន​ឡា​ (​ឆ្នាំ​៥៥០​-៨០២​)​ឈ្មោះ​ថា​ប្រាសាទ​វត្ត​ភូ​។​ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​មហា​វីរ​ក្សត្រ​ខ្មែរ​ នៅ​ពាក់​កណ្តាល​សត​វត្ស​ទី​៥​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ទេវ​និករ​(Devanika​)​ និង​ព្រះ​បាទ​មហិ​ន្ទ្រវរ្ម័ន​ក្នុង​ស.វ​ទី​ ៦​។​​និង​ត្រូវ​បាន​កសាង​បន្ដ​នៅ​សត​វត្ស​ទី​១១​ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១​ និង​សូរ្យ​វរ្ម័ន​ទី​២​រួច​បន្ត​សាង​សង់​បន្ថែម​និង​ជួស​ជុល​ឡើង​វិញ​នូវ​ផ្នែក​ខ្លះ​ក្នុង​ចុង​សត​វត្ស​ទី​១១​និង​ដើម​សត​វត្ស​ទី​១២​ដល់​សត​វត្ស​ទី​១៣​ ដោយ​ព្រះ​បាទ​ជ័យ​វរ្មន័​ទី​៧​ ។​ ក្នុង​នោះ​ក៏​មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​បាន​បង្ហាញ​អំពី​អតីត​កាល​របស់​អាណាចក្រ​ខ្មែរ​និង​ ជា​ពិសេស​ផ្លូវ​បុរាណ​ចេញ​ពី​ភ្នំ​ស័ក្ក​សិទ្ធិ​(​ប្រាសាទ​វត្តភូ)​ទៅ​កាន់​ក្រុង​សៀម​រាប​អង្គ​រ​។​

ដំណើរ​កម្សាន្ត​នេះ បាន​វិល​ត្រឡប់​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ប្រកប​ដោយ​   សុវត្តិ​ភាព​ ភាព​សប្បាយ​រីក​រាយ​និង​ចំណេះ​ដឹង​ជា​ច្រើន​​ដែល​មិន​អាច​បំភេ្លច​បាន​។​

 

 







Flag Counter






យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408035

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម