ដំណើរ​កម្សាន្ត​របស់​សិស្សា​នុ​សិស្ស​ នៃ ​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​តា​កែវ  កែប​
Skip to Menu Skip to Content Skip to Footer
 

ដំណើរ​កម្សាន្ត​របស់​សិស្សា​នុ​សិស្ស​ នៃ ​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ​

ទៅ​កាន់​ខេត្ត​តា​កែវ កែប​ កំពត​ និង​ខេត្ត​ព្រះ​សីហនុ​​

ថ្ងៃ​ទី​ ៣១​ ខែ​មីនា​ ឆ្នាំ​២​០​១​៣​ ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ ប៊ែល​ធី​ទេស​ចរណ៍​ បាន​ដឹក​នាំ​ដំណើរ​កម្សាន្ត​​របស់​សិស្សា​នុ​សិស្ស​នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ សាខា​ទី​៣​ ៥​ ៦​ ៧​ ៨​ និង​ទី​១​០​ ទៅ​ទស្សនា​កម្សាន្ត​នូវ​តំបន់​រម​ណីយ​ដ្ឋាន​វប្ប​ធម៌ ប្រវត្តិ​សាស្រ្ត​ ធម្ម​ជាតិ​ និង​កែ​ច្នៃ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖​
-​ខេត្ត​តា​កែវៈ​ ធ្វើ​ដំណើរ​ទៅ​ទស្សនា​​​រម​ណីយ​ដ្ឋាន​មួយ​ចំនួន​ដូច​ជា​ ប្រាសាទ​ភ្នំ​ជី​សូរ​ ឧទ្យាន​សួន​សត្វ​ភ្នំ​តា​ម៉ៅ ប្រាសាទ​ភ្នំ​តា​ម៉ៅ​ ​រួច​បន្ត​ទៅ​ទស្សនា​រមណីយ​ដ្ឋាន​ទន្លេ​បាទី ប្រាសាទ​តា​ព្រហ្ម​ និង​ប្រាសាទ​យាយ​ពៅ។​
-ខេត្ត​កែប​ ​និង​កំពតៈ​ ធ្វើ​ដំណើរ​ទៅ​ទស្សនា​​​រមណីយ​ដ្ឋាន​ ឧទ្យាន​ជាតិ​ឆ្នេរ​កែប​ ទេស​ភាព​ជុំ​វិញ​ក្រុង​កែប ​រមណីយ​ដ្ឋាន​ភ្នំ​សរ​សៀរ ទស្សនា​ជុំវិញ​ក្រុង​កំពត​។​
-​ខេត្ត​ព្រះ​សីហនុៈ​ ធ្វើ​ដំណើរ​ទៅ​ទស្សនា​​​ និង​ងូត​ទឹក​លេង​កម្សាន្ត​នៅ​រមណីយ​ដ្ឋាន​ឆ្នេរ​អូរ​ឈើ​ទាល​ រួច​បន្ត​ទស្សនា​ឆ្នេរ​សុខា ឆ្នេរ​ឯក​រាជ្យ ស្ពាន​តេ​ជោ​មរកត​ ឆ្នេរ​ដើម​ជ្រៃ និង​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​ ។​ល​។​

ដំណើរ​កម្សាន្ត​នេះ​ក្រុម​ហ៊ុន​ប៊ែល​ធី​ទេស​ចរណ៏​បាន​រៀប​ចំ​រថយន្ត​៤៥​កៅ​អី​សេរី​ថ្មី​ទំនើប ដែល​បំពាក់​នូវ​ឧប​ករណ៏​ទំនើប​ៗ​ក្នុង​រថយន្ត​ដូច​ជា​ វី​ឌី​អូ​អិល​ស៊ី​ឌី​ខ្នាត​ធំ​៣​២​អ៊ិញ ឧប​ករណ៏​ច្រៀង​ចម្រៀង​ខា​រ៉ា​អួខេ​ និង​មាន​បំពាក់​ប្រព័ន្ធ​WIFI​នៅ​ក្នុង​រថយន្ត​ទៀត​ផង​ ។​ នៅ​ថ្ងៃ​ដដែល​នោះ​ផង​ដែរ​ដំណើរ​កម្សាន្តក៍​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​ដល់​រាជ​ធានី​ភ្នំពេញ​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​ពាំ​នាំ​មក​វិញ​នូវ​ភាព​សប្បាយ​រីក​រាយ​មិន​អាច​បំភ្លេច​បាន​។









Flag Counter






យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408069

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម