ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា ទៅ​កាន់​ខេត្ត​បៃ​លិន​ និង​ខេត្ត​បាត់​ដំបង “​Pfizer​”
Skip to Menu Skip to Content Skip to Footer
 

ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា ទៅ​កាន់​ខេត្ត​បៃ​លិន​

និង​ខេត្ត​បាត់​ដំបង​ ឧប​ត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ “Pfizer” ​

កាល​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​១​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២​០​១​៣​ ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ ប៊ែល​ធី​ ទេស​ចរណ៍​ បាន​ដឹក​នាំ​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ចំនួន​៦​៩​នាក់​ ក្នុង​នោះ​មាន​ក្មេង​ចំនួន​៣​នាក់​ ទៅ​កម្សាន្ត​នៅ​ខេត្ត​​បៃ​លិន​ និង​ខេត្ត​បាត់​ដំបង​ រយៈ​ពេល​៣​ថ្ងៃ​ ២​យប់​។​ នៅ​ក្នុង​នោះ​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ DKSH​ (​Cambodia​)​ Ltd.​ “​Pfizer​”​ ការ​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ចូល​ទៅ​ទស្សនា​ នូវ​តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​ អេកូ​ទេស​ចរណ៍​ធម្ម​ជាតិ​ និង​កែ​ច្នៃ​មួយ​ចំនួន​ដូច​ជា​៖ តំបន់​សេដ្ឋ​កិច្ច​ច្រក​ព្រំ​ដែន​ព្រំ​ រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ទឹក​ធ្លាក់​ចំការ​ខ្នុរ​ រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ទឹក​ធ្លាក់​ភ្នំ​ខៀវ​ ឬ​អូ​តា​វៅ​ រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​ភ្នំ​សំពៅ រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​ប្រាសាទ​ភ្នំ​បាណន​ និង​ការ​ផលិត​ស្រា​ទំពាំ​បាយ​ជូរ​ របស់​ខែ្ម​រ​នៅ​ក្នុង​ស្រុក​បាណន​ខេត្ត​បាត់​ដំបង​ជា​ដើម​។

នៅ​ថ្ងៃ​ទី​១៨​ ដំណើរ​ទស្សន​កិច្ច​នេះ​ បាន​វិល​ត្រឡប់​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ប្រកប​ដោយ​សុវត្តិ​ភាព​ និង​ភាព​សប្បាយ​រីក​រាយ​ដែល​មិន​អាច​បំភេ្លច​បាន​។

 







Flag Counter






យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408101

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម