ដំណើរកម្សាន្តរបស់ថ្នាក់ដឹកនំានៃវិទ្យាស្ថាន ប៊ែលធីអន្តរជាតិ
ទៅកាន់ខេត្តកែប ខេត្តកំពត និងឧទ្យានជាតិព្រះមុន្នីវង្សភ្នំបូកគោ
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ បានរៀបចំនូវដំណើរកម្សាន្តជូនដល់ថា្នក់ដឹកនំានៃវិទ្យាស្ថាន ប៊ែលធីអន្តរជាតិ ទៅទស្សនាកម្សាន្តនៅខេត្តកែប ខេត្តកំពត និងឧទ្យានជាតិមុន្នីវង្សភ្នំបូកគោ។ នៅក្នុងនោះដោយមានការឧបត្ថម្ភពីឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប ការធ្វើដំណើរកម្សាន្តនេះបានចូលទៅទស្សនានូវតំបន់រមណីយដ្ឋាន ឆ្នេរកែប ទស្សនាជុំវិញក្រុងកំពត ឧទ្យានជាតិមុន្នីវង្សភ្នំបូកគោ ចូលទស្សនាកាស៊ីណូចាស់សម័យអាណានិគមបារាំង វត្តសំពៅប្រាំ ទេសភាពពីលើភ្នំបូកគោ វាលស្រែ១០០ ទឹកធ្លាក់ពពកវិល កាស៊ីណូថ្មី និងប្លង់គំរូតំបន់អភិវឌ្ឍន៏ភ្នំបូកគោ។ល។
នៅក្នុងថ្ងៃដដែលដំណើរកម្សាន្តនេះ បានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពសប្បាយរីករាយដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |