ប៊ែលធី គ្រុប បើក​អោយ​ដំណើរ​ការ​ ប៊ែល​ធី​ទេស​ចរណ៍
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប បើក​អោយ​ដំណើរ​ការ​ ប៊ែល​ធី​ទេស​ចរណ៍


កាល​ពី​ថ្ងៃ​ទី​ ២​៤​ ខែមករា​ ឆ្នាំ​២​០​១​៣  ប៊ែល​ធី​ទេស​ចរណ៍​ ដែល​មាន​កា​រិយា​ល័យ​ស្ថិត​នៅ​អគា​រ​លេខ​ ៥៧​ ផ្លូវ​លេខ​ ២​១​៧​ កែង ​ផ្លូវ​២​៩​០​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី២​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំ​ពេញ​   បាន​ប្រារព្ធ​ពិធី​សូត្រ​មន្ត​ បើក​អោយ​ដំណើរ​ការ​ ជា​ផ្លូវ​ការ​ នៅ​ក្រុម​ហ៊ុន​ប៊ែល​ធី​ទេស​ចរណ៍​ ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នាយក​ប៊ែល​ធី​ គ្រុប​ និង​លោក​ជំទាវ  ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ បុគ្គ​លិក​ លោក​គ្រូ​-​អ្នក​គ្រូ ​និង​ថ្នាក់​ដឹក​នាំ​ នៃ​ប៊ែល​ធី ​គ្រុប​ ទាំង​អស់​។​
ក្នុង​ឱកាស​នោះ​ដែរ ​ឯក​ឧត្តម​ លី​ ឆេង​ បាន​មាន​ប្រ​សាសន៍​ថាៈ​ ដើម្បី​ចូល​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ពី​សក្តា​នុ​ពល ​ទេស​ចរណ៍​​​ និង​វប្ប​ធម៌​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​កម្ពុជា​ ជា​មួយ​រាជ​រដ្ឋា​ភិបាល​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ​ជូន​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ អោយ​ស្គាល់​កាន់​តែ​ ច្បាស់​អំពី​សម្បត្តិ​វប្បធម៌​ជាតិ​  ទឹក​ដី ​ធម្ម​ជាតិ​ ប្រាង្គ​ប្រា​សាទ​ដ៏​ល្អ​ឥត​ខ្ចោះ​ និង​ឆ្នេរ​សមុទ្រ​ដ៏ ​ស្រស់​ត្រ​កាល​ ដែល​ជា​កេរ្តិ៍​តំ​ណែល​របស់​បុព្វ​បុរស​យើង​ ក៏​ដូច​ជា​នាំ​ប្រ​ជា​ជន​កម្ពុ​ជា​អោយ​ស្គាល់​អំពី​វប្ប​ធម៌​ អរិយ​ធម៌​ និង​ទស្ស​នា​តំបន់​ទេស​ចរណ៍​នា​នា​នៅ​ប្រ​ទេស​ដ៏ទៃ​ទៀត​​​ទូទាំង​ទ្វីប​អា​ស៊ី​ អឺរ៉ុប​ និង​នៅ​លើ​ពិ​ភព​លោក​ផង​ដែរ​។ ​ឯក​ឧត្តម​ ក៏​បាន​បន្ត​ទៀត​ថា​ ប៊ែល​ធី​ទេស​ចរណ៍​មាន​បម្រើ​សេ​វា​ ០​៣​ធំ​ៗ​  និង​ផ្តោត​លើ​សេ​វា​កម្ម​សំ​ខាន់​ផ្សេងៗ​ដូច​ខាង​ក្រោម​៖​

១- ដំ​ណើរ​ទេស​ចរណ៍​ក្នុង​ប្រ​ទេស​សម្រាប់​ប្រជា​ជន​កម្ពុជា​ និង​ជន​បរ​ទេស​ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​ក្នុង​ ប្រ​ទេស​កម្ពុជា​ (​Domestic​ Tour​ Programs ​for​ Cambodians​ &​Expatriate​)​
២- ដំ​ណើរ​ទេស​ចរណ៍​ក្នុង​ប្រ​ទេស​សម្រាប់​ភ្ញៀវ​អន្តរ​ជាតិ​មក​ពី​ប្រ​ទេស​នា​នា​(​Inbound​ Tour Programs​)​
៣​-​ដំ​ណើរ​ទេស​ចរណ៍​ទៅ​ក្រៅ​ប្រ​ទេស ​(​Outbound ​Tour​ Programs​)​
និង​មាន​បម្រើ​សេវា​ផ្សេង​ៗ​ទៀត​ដូច​ជា​៖​

១​-​ សេ​វា​កម្ម​ជួយ​សម្រួល​លើ​ទិដ្ឋា្ក​ការ​ទៅ​ក្រៅ​ប្រ​ទេស​ ពន្យា ​ឬ​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ថ្មី​ ពន្យា​ទិដ្ឋា​ការ​ខ្មែរ​សម្រាប់​ជន​បរ​ទេស​
២​-​ លក់​សំ​បុត្រ​យន្ត​ហោះ​ជុំ​វិញ​ពិភព​លោក​
៣​- ​ទទួល​កក់​សណ្ឋា​គារ​ក្នុង​ និង​ក្រៅ​ប្រទេស​
៤​- ​ដំ​ណើរ​ទេស​ចរណ៍​បែប​ផ្សង​ព្រេង​ បែប​លើក​ទឹក​ចិត្ត​ កិច្ច​ប្រជុំ​ ឬ​សន្និ​សីទ​ និង​ពិ​ពរណ៍
៥​-​​ ដំ​ណើរ​ទេស​ចរណ៍​តាម​ក​ប៉ាល់​ និង​តាម​តម្រូវ​ការ​ជាក់​លាក់​
៦​- ​សេវា​កម្ម​ពិគ្រោះ​យោបល់​លើ​រាល់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​......​

ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា​ ដោយ​ផ្តោត​លើ​ចក្ខុ​វិស័យ​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ការ​អភិ​វឌ្ឍ​ខ្លួន​ទៅ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​ល្បី​ជាង​គេ នៅ​ក្នុង​ការ​បម្រើ​សេវាកម្ម​ផ្នែក​ទេស​ចរណ៍​ទាំង​ក្នុង​ប្រ​ទេស​កម្ពុជា​ និង​ក្រៅ​ប្រ​ទេស​ ព្រម​ទាំង​បាន​ទទួល​ស្គាល់​ទូ​ទាំង​ពិភព​លោក​ ផង​នោះ​ ប៊ែល​ធី​ទេស​ចរណ៍​ បាន​រៀប​ចំ​នូវ​យុទ្ធ​សាស្រ្ត​យ៉ាង​ម៉ត់​ចត់​ក្នុង​ការ​បង្កើត​ និង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​ដៃ​គូ​យ៉ាង​ល្អ​ប្រ​សើរ​​​ជាមួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ធំៗ​កម្រិត​ស្តង់​ដារ​អន្តរ​ជាតិ​នៅ​តាម​ប្រ​ទេស​ដូច​មាន​ខាង​លើ​នេះ​ ដើ​ម្បី​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរ​ជាតិ​ទាំង​អស់​នូវ​សេ​វា​​​​កម្ម​ទេស​ចរណ៍​ល្អ​ឥត​ខ្ចោះ​ ប្រ​កប​ទៅ​ដោយ​គុណ​ភាព​​ដ៏ល្អ​ប្រ​សើរ​បំផុត​ទាំង​រថ​យន្ត​​​ អ្នក​បើក​ប​រ មគ្គុ​ទេស​ក៍ ​ភោជ​នីយ​ដ្ឋាន​​ ​និង​សណ្ឋារ​គារ​​ដែល​មាន​កម្រិត​ស្តង់​ដារ​លំដាប់​អន្តរ​ជាតិ​។​

​ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បាន​ប្រ​កាស​បើក​អោយ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ ប៊ែល​ធី​ទេស​ចរណ៍​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។​









 





 







Flag Counter






យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408071

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម