ប៊ែលធី គ្រុប បើកអោយដំណើរការ ប៊ែលធីទេសចរណ៍
កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៣ ប៊ែលធីទេសចរណ៍ ដែលមានការិយាល័យស្ថិតនៅអគារលេខ ៥៧ ផ្លូវលេខ ២១៧ កែង ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្ត បើកអោយដំណើរការ ជាផ្លូវការ នៅក្រុមហ៊ុនប៊ែលធីទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំ នៃប៊ែលធី គ្រុប ទាំងអស់។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ថាៈ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ និងវប្បធម៌ធម្មជាតិដ៏សម្បូរបែបនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ អោយស្គាល់កាន់តែ ច្បាស់អំពីសម្បត្តិវប្បធម៌ជាតិ ទឹកដី ធម្មជាតិ ប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ និងឆ្នេរសមុទ្រដ៏ ស្រស់ត្រកាល ដែលជាកេរ្តិ៍តំណែលរបស់បុព្វបុរសយើង ក៏ដូចជានាំប្រជាជនកម្ពុជាអោយស្គាល់អំពីវប្បធម៌ អរិយធម៌ និងទស្សនាតំបន់ទេសចរណ៍នានានៅប្រទេសដ៏ទៃទៀតទូទាំងទ្វីបអាស៊ី អឺរ៉ុប និងនៅលើពិភពលោកផងដែរ។ ឯកឧត្តម ក៏បានបន្តទៀតថា ប៊ែលធីទេសចរណ៍មានបម្រើសេវា ០៣ធំៗ និងផ្តោតលើសេវាកម្មសំខាន់ផ្សេងៗដូចខាងក្រោម៖ ១- ដំណើរទេសចរណ៍ក្នុងប្រទេសសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងស្នាក់នៅធ្វើការក្នុង ប្រទេសកម្ពុជា (Domestic Tour Programs for Cambodians &Expatriate) ២- ដំណើរទេសចរណ៍ក្នុងប្រទេសសម្រាប់ភ្ញៀវអន្តរជាតិមកពីប្រទេសនានា(Inbound Tour Programs) ៣-ដំណើរទេសចរណ៍ទៅក្រៅប្រទេស (Outbound Tour Programs) និងមានបម្រើសេវាផ្សេងៗទៀតដូចជា៖ ១- សេវាកម្មជួយសម្រួលលើទិដ្ឋា្កការទៅក្រៅប្រទេស ពន្យា ឬធ្វើលិខិតឆ្លងដែនថ្មី ពន្យាទិដ្ឋាការខ្មែរសម្រាប់ជនបរទេស ២- លក់សំបុត្រយន្តហោះជុំវិញពិភពលោក ៣- ទទួលកក់សណ្ឋាគារក្នុង និងក្រៅប្រទេស ៤- ដំណើរទេសចរណ៍បែបផ្សងព្រេង បែបលើកទឹកចិត្ត កិច្ចប្រជុំ ឬសន្និសីទ និងពិពរណ៍ ៥- ដំណើរទេសចរណ៍តាមកប៉ាល់ និងតាមតម្រូវការជាក់លាក់ ៦- សេវាកម្មពិគ្រោះយោបល់លើរាល់ការធ្វើដំណើរផ្សេងៗ...... ឯកឧត្តមបានបន្តទៀតថា ដោយផ្តោតលើចក្ខុវិស័យដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនមួយដែលល្បីជាងគេ នៅក្នុងការបម្រើសេវាកម្មផ្នែកទេសចរណ៍ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ព្រមទាំងបានទទួលស្គាល់ទូទាំងពិភពលោក ផងនោះ ប៊ែលធីទេសចរណ៍ បានរៀបចំនូវយុទ្ធសាស្រ្តយ៉ាងម៉ត់ចត់ក្នុងការបង្កើត និងធ្វើកិច្ចសហប្រតិបត្តិការជាដៃគូយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុនទេសចរណ៍ធំៗកម្រិតស្តង់ដារអន្តរជាតិនៅតាមប្រទេសដូចមានខាងលើនេះ ដើម្បីបម្រើជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់នូវសេវាកម្មទេសចរណ៍ល្អឥតខ្ចោះ ប្រកបទៅដោយគុណភាពដ៏ល្អប្រសើរបំផុតទាំងរថយន្ត អ្នកបើកបរ មគ្គុទេសក៍ ភោជនីយដ្ឋាន និងសណ្ឋារគារដែលមានកម្រិតស្តង់ដារលំដាប់អន្តរជាតិ។ ជាទីបញ្ចប់ ឯកឧត្តមបានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ ប៊ែលធីទេសចរណ៍ ចាប់ពីថ្ងៃនេះតទៅ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() |
|
|
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |