ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងអូសាកា
ម៉ោង ២២:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញដំណើរ ទៅកាន់ព្រលានយន្តហោះកាន់សៃនាទីក្រុងអូសាកា។សម្រាកលើយន្តហោះ។
ថ្ងៃទី ២: កាន់សៃ-ទីក្រុងអូសាកា-ស៊ីនសៃបាស៊ី
ម៉ោង ១១:៤០ មកដល់ទីក្រុងអូសាកា បន្ទាប់មកជូនទៅទស្សនាដោយសេរី នៅតំបន់កាន់សៃដែលជាទីកន្លែងទាក់ទាញបំផុតនៅប្រទេសជប៉ុន។
-ទស្សនា Universal Studio Japan ដែលមានសួនឧទ្យានដ៏ស្រស់ស្អាត សម្រាប់បញ្ចាំងខ្សែភាពយន្តហូលីវូត ដូចជា The Shark, Back to the Future, Terminator, Jurassic Park ។ល។
ម៉ោង ១៧:00 ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងធំលំដាប់ថ្នាក់លេខ២នៅប្រ ទេសជប៉ុនគឺទីក្រុងអូសាកា។ទស្សនាតំបន់ពាណិជ្ជកម្មដ៏ធំ ស៊ីនសៃបាស៊ី ដែលមានការដាក់តាំងបង្ហាញម៉ូដសំលៀកបំពាក់ល្បីៗ អាហារគ្រប់ប្រភេទ និងទស្សនាពេលរាត្រី។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: ទីក្រុងបុរាណក្យូតុ-រទេះភ្លើងប៊ូលេត
ម៉ោង ០៨:០០ ជូនទៅទស្សនាទីក្រុងបុរាណ និងជាសម្បត្តិបេតិកភណ្ឌពិភព លោកដែលមានអាយុកាលជិត ១,១០០ឆ្នាំ ហើយជាអតីតទីបញ្ជាការដ្ឋាន ដែលត្រូវបានបំផ្លាញក្នុងសង្គ្រាមលោកលើកទី២។
-ទស្សនាប្រាសាទ គីយូមីសឺ ប្រាសាទតូជេនហ្សាកាស ប្រាសាទសានេហ្សាកា និងប្រាសាទណានហ្សាក ដែលជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធិរបស់ប្រជាជន ជប៉ុន។
ម៉ោង ១៤:០០ ទស្សនា និងងូតទឹកលេងកម្សាន្តនៅទឹកជ្រោះអូតាវ៉ាណូតាគី
-ទស្សនា និងចូលរួមដើរលើថ្មស្នេហ៍ដែលបិទភ្នែកដើម្បីស្វែងរកក្តីស្រលាញ់ ពិតចំពោះអ្នកដែលនៅជុំវិញខ្លួន និងទស្សនាព្រះវិហារសាសនាដែលមាន ប្រវត្តិ និងអាយុកាលជាង ១,១០០ឆ្នាំ។
-ទស្សនាប្រាសាទមាសគីនកាគូជី និងទទួលបទពិសោធន៍ជាមួយនឹងការជិះ កម្សាន្តនូវរថភ្លើងល្បឿនលឿនប៊ូលេត។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៤: ហានគុន-ភ្នំហ្វូជី
ម៉ោង ០៨:០០ ធ្វើដំណើរតាមផ្លូវហាយវ៉េទំនើប ដើម្បីទស្សនាទិដ្ឋភាពតាម ដងផ្លូវឆ្ពោះទៅកាន់ឧទ្យានជាតិភ្នំហ្វូជី ។
ម៉ោង ១៤:០០ ទស្សនាទឹកផុសអូវ៉ាគុដានី រួចធ្វើដំណើរទៅកាន់ជាន់ទី៥ នៃ ភ្នំហ្វូជី។ ទស្សនាសួនផ្កាដ៏ស្រស់ស្អាត និងព្រះពុទ្ធធ្វើពីថ្មសធំៗ។ ពេលរាត្រី រីករាយជាមួយការម៉ាស្សាជប៉ុន និងជូនទៅសម្រាកនៅសណ្ឋាគារ ។
ថ្ងៃទី ៥: ទីក្រុងតូក្យូ-ជិនសា-ហ្សីនជូកុ
ម៉ោង ០៨:០០ ធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដែលជាទីក្រុងធំបំផុតនៅលើ ពិភពលោក មានប្រជាជនរហូតដល់ទៅ ១៣លាននាក់ ។
ម៉ោង ១៤:០០ ទស្សនាបា្រសាទអាសាគុសាកានន់ ជាប្រាសាទព្រះពុទ្ធ សាសនាចំណាស់ជាងគេនៅក្នុងតំបន់។
-ទស្សនាមជ្ឈមណ្ឌល ជិនសា ដែលល្បីថាជាទីកន្លែងអាចទាក់ទាញឲ្យភ្ញៀវ ទេសចរចំណាយប្រាក់បានយ៉ាងច្រើនក្នុងការដើរទិញអីវ៉ាន់ និងមានកម្មវិធី កម្សាន្តផ្សេងៗជាច្រើនទៀត។ បន្តទៅទស្សនាមជ្ឈមណ្ឌលកម្សាន្តហ្សីនជូកុ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៦: ទីក្រុងតូក្យូ-សួនកម្សាន្តឌីសនីលែន-ទីក្រុងណារីតា
ម៉ោង ០៨:០០ ទស្សនាកម្សាន្តសប្បាយនៅសួនកម្សាន្តឌីសនីលែនដ៏ធំ បំផុតលើពិភពលោក។ លោកអ្នកអាចរំលឹកឡើងវិញនូវអនុស្សាវរីយពីកុមារ ភាពតាមរយៈគំនូរជីវចល Micky និង Mini ព្រមទំាំងលេងល្បែងកម្សាន្តជា ច្រើនទៀតដូចជា ផ្ទះខ្មោច រថភ្លើងក្រឡាប់ចាក់ ផ្ទះទឹកកក ខ្សែភាពយន្ត ៤D ដែលធ្វើឲ្យលោកអ្នកសប្បាយ និងអស់សំណើចពេញមួយថ្ងៃ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងណារីតា។
ថ្ងៃទី ៧: ទីក្រុងតូក្យូ-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ទស្សនា និងទិញទំនិញដោយសេរីរហូតដល់អាហារពេលថ្ងៃត្រង់
ម៉ោង ១១:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិណារីតា ធ្វើ ដំណើរត្រលប់មករាជធានីភ្នំពេញវិញ ពោរពេញដោយផាសុកភាព និងក្តីសោមនស្ស។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |