ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងតូក្យូ
ម៉ោង ២២:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ធ្វើដំណើរ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិទីក្រុងតូក្យូ ប្រទេសជប៉ុន។
ម៉ោង ១១:៤០ ជូនទៅទទួលទានអាហារថ្ងៃត្រង់ និងសម្រាកនៅសណ្ឋាគារ
ម៉ោង ១៤:០០ ពេលរសៀលទស្សនាតាមដងវិថីដ៏ស្រស់ប្រណិត ហើយ ចូលទស្សនាវិហារ អាសាគូសាកានុង និងចឹងសី ទស្សនា ប៉មស្ថានីយទូរទស្សន៍ SKYTREE របស់ជប៉ុន នាទីក្រុង តូក្យូដែលមានកម្ពស់ ៦៣៤ម៉ែត្រ។
-ទស្សនាអគារពាណិជ្ជកម្ម អាគីហាបារា ឡាអុស្ស ដ៏ល្បី របស់ទីក្រុងតូក្យូ និងទស្សនាបន្តនៅ ជីនហ្សា។
-ពេលរាត្រីសម្រាកនៅសណ្ឋាគារក្នុងទីក្រុងតូក្យូ។
ថ្ងៃទី ៣: ទីក្រុងតូក្យូ- ភ្នំហ្វូជី
ម៉ោង ០៨:០០ ជូនទៅទស្សនា និងថតរូបអនុស្សាវរីយនៅលំនៅដ្ឋាន របស់អធិរាជជប៉ុន និងបន្តដំណើរទៅកាន់ភ្នំហ្វូជី។
ម៉ោង ១៤:០០ ទស្សនាភ្នំដ៏ល្បីល្បាញ និងសួនឧទ្យានជាតិ ហ្វូជីហាកូនេ។ ទស្សនាឆ្នេរ អូវ៉ាកុដានី ដែលជារណ្តៅបន្ទុះភ្នំភ្លើងអាច ស្ងោរពងមាន់ឲ្យឆ្អិនបាន និងទស្សនាតាមមាត់បឹងបន្ទុះ ភ្នំភ្លើង អាហ្ស៊ី ។ សម្រាកពេលរាត្រីនៅសណ្ឋាគារ ហើយ ងូតទឹកក្តៅលេងតាមប្រពៃណីរបស់ជនជាតិជប៉ុន។
ថ្ងៃទី ៤: ទស្សនាភ្នំហ្វូជី-ណាហ្គូយា
ម៉ោង ០៨:០០ ជូនដំណើរទៅទស្សនាស្ថានីយហ្វូជីទី៥ និងឧទ្យានអូស៊ី- ណូហាក់កាយ។
ម៉ោង ១៤:០០ ជូនទៅទិញទំនិញនៅផ្សារហ្គូទឹមបា ទស្សនាតំបន់ណាហ្គូយា។ សម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៥: ណាហ្គូយា-ទីក្រុងបុរាណក្យូតុ-អូសាកា
ម៉ោង ០៨:០០ ជូនទស្សនាស្ថានីយបុរាណ ឬជាទីក្រុងបុរាណដែលមាន អាយុកាលរាប់ពាន់ឆ្នាំ នាទីក្រុងក្យូតុ និងទស្សនាវិហារ គីយូមិសូ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ម៉ោង ១៤:០០ ទស្សនាភ្នំ និស្សិនជីន សារមន្ទីរណៃហីនជីន ដែលមានការ ផ្សព្វផ្សាយ និងបង្ហាញនូវវាយនភណ្ឌសិល្បៈ របស់ប្រជាជនជប៉ុន និងរីករាយជាមួយការបង្ហាញម៉ូតសំលៀកបំពាក់ បែបប្រពៃណី គីនូមូ របស់ជប៉ុន។
-ជូនទស្សនាកម្សាន្តនៅអគារប្រវត្តិសាស្រ្តរបស់ជប៉ុន និង ថតរូបអនុស្សាវរីយក្នុងសួនឧទ្យានក្រុងអូសាកា។
-ទស្សនាស្ពាន ស៊ីនសៃបាស៊ី ជាស្ពានដែលមមាញឹកបំផុត ក្នុងការធ្វើគមនាគមន៍ រួចដើរកម្សាន្ត និងទិញទំនិញក្នុង ហាងលក់សំលៀកបំពាក់នៅ ដុតុមបុរិ ។
-សម្រាកនៅសណ្ឋាគារក្រុងអូសាកា។
ថ្ងៃទី ៦: អូសាកា-ទីក្រុងតុក្យូ-ភ្នំពេញ
ម៉ោង ០៨:០០ ជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិណារីតា (ស៊ីនអូសាកា-តូក្យូ) លោកអ្នកអាចទិញទំនិញ និងវត្ថុអនុស្សាវរីយនៅផ្សាររួចពន្ធ រួចធ្វើដំណើរវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយក្តីសោមនស្សរីករាយ និងមិនអាចភ្លេច បាននូវស្នាមអនុស្សាវរីយជាមួយប៊ែលធីទេសចរណ៍ ។
នាំភ្លៀវពីកម្ពុជា ទៅបរទេស
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |