ថ្ងៃទី ១: ភ្នំពេញ-ទីក្រុងសេអ៊ូល
ម៉ោង ២២:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សម្រាកលើយន្ត ហោះ។
ថ្ងៃទី ២: អ៊ីនឈុន-សេអ៊ូល-ទីក្រុងយ៉ាងជូ-កោះណាមី
ម៉ោង ០៦:០០ មកដល់អ៊ីនឈុន នាព្រឹកព្រលឹមជូនទៅទទួលទាន អាហារពេលព្រឹក រួចបន្តដំណើរកម្សាន្តទៅកាន់ក្រុង យ៉ាងជូ។
-ទស្សនា ដែនកោះនៃខ្សែភាពយន្តដែលល្បីៗរបស់កូរ៉េ បានថតគឺកោះណាមី និងទស្សនាទេសភាពដ៏ប្រណិត ជុំវិញតំបន់ទេសចរណ៍ខ្សែភាពយន្តនៃកោះណាមី ។
ថ្ងៃទី ៣: ភ្នំទឹកកកសូរ៉ាក់-ជិះកន្ត្រកខ្សែកាប
ម៉ោង ០៨:០០ ជូនទៅទស្សនា និងជិះស្គីកម្សាន្តនៅភ្នំសូរ៉ាក់ ឧទ្យាន ជាតិ និងរុក្ខវិថីវ៉ុងស៊ីង។
-ជូនទៅជិះកន្ត្រកខ្សែកាប គយគន់ទេសភាពដ៏អស្ចារ្យ នៃព្រៃធម្មជាតិ។
ម៉ោង ១៤:០០ ជូនទៅទស្សនាវិមានស៊ីនហឺងសា ភូមិជនជាតិប៉ាយ វិមានស៊ីងយ៉ូចាង និងតំបន់ថតភាពយន្តបុរាណរបស់ កូរ៉េ ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៤: សួនកម្សាន្តអេវើលៃន-ទីក្រុងសេអ៊ូល
ម៉ោង ០៨:០០ ទស្សនាវិថីថតភាពយន្ត រួចបន្តទៅសួនកម្សាន្តអែវើលែន។ រីករាយជាមួយនឹងល្បែងកម្សាន្តជាច្រើនដូចជា ស្គីទឹកកក ជិះរថភ្លើងក្រឡាប់ចាក់ ពិភពរន្ធត់៘រួមទាំងគយគន់ទេសភាពដ៏ស្រស់ស្អាតក្នុងមណ្ឌលកម្សាន្ត
-ពេលល្ងាចត្រលប់ទៅកាន់ទីក្រុងសេអ៊ូលវិញ ទស្សនា ទេសភាពពេលរាត្រីនៃទីក្រុង រួចជូនទៅសម្រាកនៅ សណ្ឋាគារ។
ថ្ងៃទី ៥: ទស្សនាទីក្រុងសេអ៊ូល
ម៉ោង ០៨:០០ ទស្សនារាជវាំងបុរាណឃ្យុងបុក វិមានបៃតង សារមន្ទីរ កញ្ជ្រោង។
ម៉ោង ១៤:០០ ជូនទៅទស្សនារោងចក្រផលិតគ្រឿងសម្អាង និង កម្សាន្តដោយសេរីនៅផ្សារដងដាម៉ុន និងវិថីយ៉ុងដុង។
ថ្ងៃទី ៦: ទីក្រុងសេអ៊ូល-អ៊ីនឈុន-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ទស្សនាសារមន្ទីររំលឹកអនុស្សាវរីយសង្គ្រាមលោកភូមិ វប្បធម៌ហានុក អ៊ីនសាដុង វិថីហុងគីក។
-ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច ទស្សនា និងទិញ ទំនិញនៅផ្សារលក់អីវ៉ាន់បោះដុំរហូតដល់ល្ងាច។
ម៉ោង ១៨:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិ អ៊ីន ឈុន ធ្វើដំណើរត្រលប់មករាជធានីភ្នំពេញវិញ ពោរ ពេញដោយក្តីសោមនស្សរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |