ថ្ងៃទី ១: រាជធានីភ្នំពេញ-ប្រទេសប៊្រុយណេ
ម៉ោង ០៨:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងបានដាសេរីប៊ីហ្គាវ៉ាន់។
ម៉ោង ១៥:៣០ ដំណើរមកដល់ទីក្រុងបានដាសេរីប៊ីហ្គាវ៉ាន់ ជូនទៅ សម្រាកនៅសណ្ឋាគារ។
-ទទួលទានអាហារពេលល្ងាចរួច ជូនទៅទស្សនាទេស ភាពដ៏ស្រស់ស្អាតជុំវិញក្រុងបានដា និងសម្រាកនៅ សណ្ឋាគារនាពេលរាត្រី។
ថ្ងៃទី ២: ទីក្រុងបានដា-ព្រះរាជវាំងស្តេចស៊ូតង់
ម៉ោង ០៨:០០ ជូនទៅទស្សនាព្រះវិហារឡាប៉ាវ ព្រះវិហារឌឺវ៉ាន់មែជលីស និងព្រះវិហារសឺអូម៉ាអាលីសាយហ្វុយដង់ ដែល មានប្រវត្តិរាប់រយឆ្នាំ និងជាទីសម្រាប់អ្នកកាន់សាសនា អ៊ីស្លាមធ្វើពិធីបួងសួងផ្សេងៗ បន្ទាប់មកជូនទៅទិញ ទំនិញនៅផ្សារជនជាតិអ៊ីស្លាមតាមុ។
ម៉ោង ១៤:០០ ទស្សនាសារមន្ទីរជាតិប៊្រុយណេ ព្រះរាជវាំងស្តេចស៊ូតង់ រួចជិះម៉ូតូទឹកតាមដងទន្លេ ទស្សនាភូមិបណ្តែតទឹក និងភ្លក់រសជាតិនំ និងតែ ដ៏ឈ្ងុយឈ្ងប់ក្នុងតំបន់នោះ។
ថ្ងៃទី ៣: ប្រទេសប៊្រុយណេ-រោងចក្រផលិតប្រេងកាត
ម៉ោង ០៨:០០ ធ្វើដំណើរដោយទូកឆ្ពោះទៅកាន់មណ្ឌលផលិត និង កែច្នៃប្រេងកាតដ៏ធំនៅភាគនិរតីនៃប្រទេសប៊្រុយណេ។
-តាមផ្លូវចូលទស្សនាក្រុងទូតង់ និងសារមន្ទីរព្រៃអភិរក្ស សុងហ្គាយឡាងរបស់ជនជាតិអ៊ីស្លាម និងទស្សនារោង ចក្រផលិតប្រេងកាតដ៏ធំ។
-ជូនទៅទស្សនាបន្តនៅវិមានប៊ីលានបារ៉ែល និងមណ្ឌល របកគំហើញប្រេង និងឧស្ម័ន។
ម៉ោង ១៥:៣០ ទស្សនាក្លឹបកម្សាន្តប៉ូឡូ លោកអ្នកអាចកម្សាន្តជាមួយ ល្បែង កីឡាជាច្រើនដូចជា វាយកូនហ្គោល វាយបាល់ ទាត់បាល់ ជិះស្គី ជាដើម៘ រួមជាមួយនឹងទស្សនីយភាពភ្លើងពណ៌ដ៏ស្រស់ស្អាត បន្ទាប់មកចូលទស្សនាសណ្ឋាគារ អ៊ីមផាយអឺ ។
-ពេលល្ងាចត្រលប់មកកាន់ក្រុងបានដាវិញ ទស្សនា ទេសភាពពេលរាត្រីនៅក្នុងក្រុង រួចជូនទៅសម្រាក នៅសណ្ឋាគារ។
ថ្ងៃទី ៤: ទីក្រុងបានដា-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ក្រោយពីទទួលទានអាហារពេលព្រឹករួច ជូនដំណើរទៅ កាន់ព្រលានយន្តហោះអន្តរជាតិប្រទេសប៊្រុយណេ ធ្វើ ដំណើរត្រលប់មករាជធានីភ្នំពេញវិញពោរពេញដោយ ក្តីសោមនស្សរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |