ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងប៉េកាំង
ម៉ោង ០៨:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។
ម៉ោង ១៦:៣០ ដំណើរមកដល់ទីក្រុងប៉េកាំង ជូនទៅទស្សនាទីក្រុងប៉េកាំង និងការសំដែងសិល្បៈក្បាច់គុនចិន ព្រមទាំងសៀករហស្សកម្មដ៏អស្ចារ្យ។
-ពេលរាត្រីជូនទៅសម្រាកក្នុងសណ្ឋាគារទីក្រុងប៉េកាំង។
ថ្ងៃទី ២: ទីក្រុងប៉េកាំង-វិមានមេឃធានអានមិន
ម៉ោង ០៨:០០ ទស្សនាវិមានមេឃធានអានមិន ព្រះរាជវាំងបុរាណចិនគូកុង ដែលមានប្រវត្តិសាស្ត្រក្នុងសម័យកាលអាណាចក្រម៉េង និងឆេង។
ម៉ោង ១៤:០០ បន្តទៅទស្សនាព្រះរាជវាំងសម្រាប់រដូវក្តៅ និងជិះទូកលេង កម្សាន្តតាមដងស្ទឹងគុនមីងយ៉ាងស្រស់ស្អាត ទស្សនាវិហារធានថាន ជា កន្លែងសម្រាប់ស្តេចចិនធ្វើពិធីសាសនាសុំទឹកភ្លៀង។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ៣: ទីក្រុងប៉េកាំង-មហាកំផែង
ជូនទៅទស្សនាមហាកំផែងចិនដែលជាអច្ឆរិយវត្ថុមួយនៅលើពិភពលោក ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ និងមានប្រវត្តិរាប់ពាន់ឆ្នាំ។ គយគន់ទេស ភាពគួរឲ្យទាក់ទាញអារម្មណ៍ពីលើកំពូលមហាកំផែង។
ម៉ោង ១៤:០០ បន្ទាប់មកជូនទៅទស្សនាពហុកីឡាដ្ឋានជាតិអូឡាំពិករាង សម្បុកចាប និងរាងគូប និងជូនដើរទិញអីវ៉ាន់ដោយសេរីតាមវិថីវ៉ាងហ្វូជីង និងវិថីដុងហ័រមីន និងជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ៤: ទីក្រុងប៉េកាំង-ទីក្រុងហាងចូវ
ម៉ោង ០៨:០០ ជូនទៅជិះទូកកម្សាន្តលេងតាមដងស្ទឹងបស្ចឹម ទស្សនា ទិដ្ឋភាពដ៏ស្រស់បំព្រងតាមដងស្ទឹង ទស្សនាអារាមយូហ្វៃ អារាមលីវហឺ ដែល មានព្រះពុទ្ធរូបកម្ពស់ជាង៥០ម៉ែត្រ។
ម៉ោង ១៤:០០ ទស្សនាប្រាសាទឡុងជីង និងជូនទៅទស្សនាចំការតែ និង ភ្លក់រសជាតិតែដ៏ឈ្ងុយឆ្ងាញ់។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងហាងចូវ។
ថ្ងៃទី ៥: ទីក្រុងហាងចូវ-ស៊ូចូវ
ម៉ោង ០៨:០០ ធ្វើដំណើរឆ្ពោះទៅទីក្រុងស៊ូចូវ។
ម៉ោង ១៤:០០ ជូនទៅទស្សនាព្រះវិហារហានសាង ដែលមានប្រវត្តិរាប់ ពាន់ឆ្នាំ និងបន្សល់ទុកនូវសិលាចារឹក និងជួងដ៏ធំ។
-បន្តទៅទស្សនាឧទ្យានកំពូលភ្នំខ្លា សួនកម្សាន្តរាជសីហ៍ ដែលមានទេស ភាពដ៏ស្រស់ស្អាត និងរូបសំណាកផ្សេងៗគ្នាគួរឲ្យទាក់ទាញ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៦: ស៊ូចូវ-ទីក្រុងសៀងហៃ
ម៉ោង ០៨:០០ ធ្វើដំណើរដោយរថយន្តឆ្ពោះទៅទីក្រុងសៀងហៃ។
ម៉ោង ១៤:០០ ជូនទៅទស្សនា អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមានកម្ពស់ ៩៤ជាន់ ខ្ពស់ជាងគេនៅក្រុងសៀងហៃ និងឡើងទស្សនាលើ ប៉មទូរទស្សន៍គយគន់ទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងសៀងហៃ ទស្សនា ឧទ្យានយូ ឆ្នេរសមុទ្រសៀងហៃ និងដើរទិញអីវ៉ាន់ដោយសេរីនៅវិថីណាន ជីង។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងសៀងហៃ។
ថ្ងៃទី ៧: ទីក្រុងសៀងហៃ-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ជូនទៅទស្សនាព្រះវិហារចេងហួន។
ម៉ោង ១០:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះក្រុងសៀងហៃ ត្រលប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព និងនាំមកនូវអនុស្សាវរីយដ៏សប្បាយរីករាយដែលមិនអាចបំភ្លេចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |