ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងប៉េកាំង
ម៉ោង ០៨:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។
ម៉ោង ១៦:៣០ ដំណើរមកដល់ទីក្រុងប៉េកាំង ទទួលស្វាគមន៍យ៉ាងកក់ ក្តៅពីមគ្គុទ្ទេសក៍ដ៏ចំណាន រួចបន្តដំណើរតាមរថយន្ត ដោយឆ្លងកាត់មហាវិថីធំៗ និងទស្សនាទស្សនីយភាពដ៏ ស្រស់ស្អាតនាទីក្រុងប៉េកាំង ព្រមទាំងដើរកម្សាន្តនៅវិថី តារា ថតរូបអនុស្សាវរីយ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ២: ទីក្រុងប៉េកាំង-វិមានមេឃធានអានមិន
ម៉ោង ០៨:០០ ទស្សនាវិមានមេឃធានអានមិន ព្រះរាជវាំងបុរាណចិន គូកុង ដែលមានប្រវត្តិសាស្ត្រក្នុងសម័យកាលអាណាចក្រម៉េង និង ឆេង។
ម៉ោង ១៤:០០ បន្តទៅទស្សនាព្រះរាជវាំងសម្រាប់រដូវក្តៅ និងជិះទូក លេងកម្សាន្តតាមដងស្ទឹងគុនមីងយ៉ាងស្រស់ស្អាត និង ចូលរួមទស្សនាការសម្តែងសិល្បៈក្បាច់គុនចិន និងសៀក រហស្សកម្មដ៏អស្ចារ្យ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ៣: មហាកំផែង-ប្រាសាទមីងតុម
ម៉ោង ០៨:០០ ជូនទៅទស្សនាមហាកំផែងចិនដែលជា អច្ឆរិយវត្ថុមួយ ក្នុងចំណោមអច្ឆរិយវត្ថុទាំងប្រាំពីរនៅលើពិភពលោក ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ និងមានប្រវត្តិរាប់ ពាន់ឆ្នាំ។ គយគន់ទេសភាពគួរឱ្យទាក់ទាញអារម្មណ៍ពី លើកំពូលមហាកំផែង។
ម៉ោង ១៤:០០ ជូនទៅទស្សនាប្រាសាទមីងតុម ដែលត្រូវបានកសាង ឡើងក្នុងសម័យអាណាចក្រស្តេចម៉េង និងសម័យកាល យ៉ុងឡឹ ក្នុងឆ្នាំ ១៤០៩ និងជាទីតម្កល់សពស្តេចចិនពី សម័យបុរាណផងដែរ។ បន្ទាប់មក ជូនទៅទស្សនាពហុកីឡាដ្ឋានជាតិអូឡាំពិក រាងសម្បុកចាប និងរាងគូប ពី ខាងក្រៅ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ៤: វិមានឋានសួគ៌-ឧទ្យានប៉ៃហាយ
ម៉ោង ០៨:០០ ជូនដំណើរទៅទស្សនាវិមានសួគ៌ ដែលបានកសាង ឡើងសម្រាប់ព្រះចៅម៉េង និង ឆេង ដើម្បីធ្វើពិធីបន់ស្រន់ និង ធ្វើសក្ការបូជា។
ម៉ោង ១៤:០០ បន្តទៅទស្សនាឧទ្យានប៉ៃហាយ និងថ្វាយបង្គំព្រះពុទ្ធរូប ពណ៌ស តំណាងឲ្យសាសនាទីបេ ដាគូបា ហើយត្រូវបាន កសាងឡើងក្នុងឆ្នាំ ១៦៥១។ ទស្សនា និងដើរលេង កម្សាន្តតាមវិថីវ៉ាងហ្វូជីងដ៏ល្បីល្បាញ ទស្សនាទិដ្ឋភាពជុំ វិញទីក្រុង ក៏ដូចជាស្វែងយល់ពីការរស់នៅរបស់ប្រជាជនក្នុងតំបន់ និងទិញវត្ថុអនុស្សាវរីយ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ៥: ទីក្រុងប៉េកាំង-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ជូនដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិទីក្រុង ប៉េកាំង ត្រលប់មករាជធានីភ្នំពេញវិញដោយក្តីរីករាយ។
នាំភ្លៀវពីកម្ពុជា ទៅបរទេស
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |