១៧-ប្រទេសឥណ្ឌូនេស៊ី-កោះបាលីnbsp៦ថ្ងៃ ៥យប់ / 892$
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-កោះបាលី​

​​ម៉ោង ១០:០០ ជួប​ជុំគ្នានៅព្រលាន​យ​ន្តហោះអ​ន្តរ​ជាតិភ្នំពេញ ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កោះ​បា​លី ​។​
ម៉ោង ១៧:៣០ ដំណើរមកដល់កោះបាលី ជូនទៅទទួលទាន​អាហារ​ពេល​ ល្ងាច​ ​ដោយ​មាន​ការ​សំដែង​សិល្បៈ​រ​ប​ស់ជ​ន​ជាតិឥ​ណ្ឌូ​នេ​ស៊ី​ រួច​ទ​ស្សនា ទេស​ភាព​ដ៏ស្រស់ស្អាត​ជុំវិញ​កោះ​នា​ពេល​រាត្រី​ និង​ជូន​ទៅ​ស​ម្រាក​នៅ សណ្ឋាគារ។

ថ្ងៃទី ២: កោះបាលី-ប្រាសាទប៊ែដូហ្គាល់​

ម៉ោង ០៨:៣០ ជូនទៅទស្សនាប្រាសាទស័ក្តិសិទ្ធ ប៊ែដូហ្គាល់ និងតំបន់ខ្ពង់​រាប​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​គួរ​ឲ្យ​ទាក់​ទាញ និង​គ​យ​គ​ន់ទេស​ភាព​ចំការ​ផ្លែ​ស្ត្រ​បឺរី​ដ៏​ធំ​ និង​ស្រស់​ស្អាត​។​
-​បន្តទៅទស្សនាប្រាសាទ អ៊ូឡុងដានូប៊ែដូហ្គាល់ ដែលជា​ប្រាសាទ​ស័ក្តិ​សិទ្ធិ​សម្រាប់​ពិធី​បួង​សួង​របស់​ជន​ជាតិ​ក្នុង​​តំបន់​ផង​ដែរ​។​
ម៉ោង ១៤:០០ ប​ន្តទៅទ​ស្សនាប្រាសាទ​តាម៉ាអាយុន រួច​ប​ន្តទៅ​ទ​ស្សនា​ព្រះ​ អាទិត្យ​អស្ត​ង្គត​នៅ​ប្រាសាទ​តា​ណា​ឡុត​ រួច​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​

ថ្ងៃទី ៣: កោះបាលី-កីឡាលើទឹក-របាំភ្លើង

ម៉ោង ០៨:០០ ទទួលទានអាហារពេលព្រឹករួច ទស្សនាចរដោយសេរី។
ម៉ោង ១០:០០ ធ្វើដំណើរ​ ទៅទ​ស្សនាឆ្នេរ​ស​មុទ្រភាគ​ខាង​ត្បូង​កោះបាលី
ដើម្បីលេងកម្សាន្តជាមួយកីឡាលើទឹកដូចជា៖ ជិះ​ម៉ូតូ​ទឹក​ ស្ទូច​ត្រី​ មុជ​ទឹក​ ជិះ​ម៉ូតូ​សណ្តោង​ (​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​។​
ម៉ោង ១៥:០០ បន្តទៅទស្សនារូបសំណាក GWK ដែលធំជាងគេ និងមាន​ក​ម្ពស់​ ៣​៧​៥​ម៉ែត្រ​ នៅ​កោះ​បា​លី​ និង​ទ​ស្សនា​ប្រាសាទ​យូ​លូ​វ៉ា​ទូ​ដែល​ ស្ថិត​នៅ​លើ​ផ្ទាំង​ថ្ម​លើ​កំពូល​ភ្នំ​ ព្រម​ទាំង​គយ​គន់​ទិដ្ឋ​ភាព​ព្រះ​អាទិត្យ​អស្ត​ង្គត​ ដ៏​ស្រស់​ស្អាត​ និង​ការ​សំដែង​របាំ​របស់​ជន​ជាតិ​បាលី​។​​

ថ្ងៃទី ៤: ទស្សនាផ្សារយូប៊ុត-ជីវភាពប្រជាជនប៊ែសាគី

ម៉ោង ០៨:០០ ទទួលទានអាហារពេលព្រឹករួច ទស្សនា និងទិញ​វត្ថុ​អនុ​ស្សាវ​រីយ​ដែល​ជា​ស្នា​ដៃ​សិល្បៈ​ប្រចាំ​កោះ​បា​លី​នៅ​ផ្សារ​យូ​ប៊ុត​។​ រួចទស្សនា​សិប្ប​កម្ម​ចម្លាក់​ធ្វើ​អំពី​មាស​ ប្រាក់​ និង​ឈើ​។​
-ទ​ស្សនា​ក​ម្សាន្តនូវ​ភាព​ប៉ិន​ប្រស​ប់រ​ប​ស់ស​ហ​គ​ម​ន៍សំដែង​ល្ខោន ក​ន្លែង​ផលិត​អាវ​យឺត​ រោង​តម្បាញ​ និង​បន្ត​ទៅ​ទស្សនា​តំបន់​ភ្នំ​ភ្លើង​។
​ម៉ោង ១៤:០០ ទ​ស្សនា​ប​ន្តប្រាសាទ​ប៊ែ​សា​គី​ ជា​ទី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេស​ចរ​ និង​មាន​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​។​

ថ្ងៃទី ៥: តំបន់បន្ទុះភ្នំភ្លើង-កុលសម្ព័នដើមកោះបាលី

ម៉ោង ០៨:០០ ធ្វើដំណើរ​ទៅទ​ស្សនាភូមិជ​ន​ជាតិដើម​ត្រុន​យ៉ាន​ជា​ភូមិ​បុរាណ​មួយ​ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​ និង​មាន​ជន​ជាតិ​ដើម​បា​លី​រស់​នៅ​រហូត​ដល់សព្វ​ថ្ងៃ​នេះ​។​
-ទ​ស្សនា​ប​ន្តការ​សំដែង​រ​បាំ​ប្រពៃ​ណីរ​ប​ស់​អ្នក​ភូមិ​បាទូ​ប៊ូ​ឡាង​ និងមជ្ឈ​ម​ណ្ឌល​សិប្បក​ម្មច​ម្លាក់​ថ្ម ​ទស្សនា​ឧ​ប​ក​រ​ណ៍​សិប្បក​ម្មសេ​លុក​ដ៏ល្បីរ​ប​ស់ ជាង​មាស​ និង​ជាង​ប្រាក់​ ទស្សនា​ប្រាសាទ​បា​ទួន​ និង​មជ្ឈ​មណ្ឌល​សិប្ប​កម្ម​ឈើ​ភូមិ​ម៉ាស​ រួច​ប​ន្តទៅ​ទ​ស្សនា​រ​ម​ណីយ​ដ្ឋាន​ដ៏​ល្បី​ល្បាញ​ និង​មាន​ប្រជា​
ប្រិយ​ភាព​របស់​កោះ​បា​លី​ គិន​តា​មានី​ ព្រម​ទាំង​ទស្ស​នា​ភ្នំ​ភ្លើ​ង​ Mt​-​Batur​ ។
ម៉ោង ១៤:០០ ទស្សនាសំណង់បុរាណគូណុងកាវី ដែលបានរក​ឃើញ​ក្នុង​ស.ត​ទី​១០​ ​ទស្សនា​បន្ត​មជ្ឈ​មណ្ឌល​រូប​គំនូរ​​យូ​ប៊ុត​។​
-ពេលល្ងាចត្រឡប់មកកាន់កោះបាលីវិញ ទស្សនា​ទេស​ភាព​ពេល​រាត្រី ​រួច​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​

ថ្ងៃទី ៦: កោះបាលី-រាជធានីភ្នំពេញ

ម៉ោង ០៨:០០ ក្រោយ​ពីទ​ទួល​ទាន​អាហារ​ពេល​ព្រឹក​រួច ជូន​ដំណើរ​ទៅ កាន់​ព្រលាន​យ​ន្ត​ហោះ​អ​ន្តរ​ជាតិ​កោះ​បា​លី​ ដើម្បី​ធ្វើ​ដំណើរ​ត្រល​ប់ម​ក​រាជ​ ធានី​ភ្នំពេញ​វិញ​ពោរ​ពេញ​ដោយ​ក្តី​សោម​នស្ស​រីក​រាយ​។

 

 

 







Flag Counter






យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 404979

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម