ថ្ងៃទី ១: រាជធានីភ្នំពេញ-កោះបាលី
ម៉ោង ១០:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់កោះបាលី ។
ម៉ោង ១៧:៣០ ដំណើរមកដល់កោះបាលី ជូនទៅទទួលទានអាហារពេលល្ងាចដោយមានការសំដែងសិល្បៈរបស់ជនជាតិឥណ្ឌូនេស៊ី រួចទស្សនាទេសភាពដ៏ស្រស់ស្អាតជុំវិញ កោះនាពេលរាត្រី និងជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: តំបន់បន្ទុះភ្នំភ្លើង-កុលសម្ព័នដើមកោះបាលី
ម៉ោង ០៨:០០ ធ្វើដំណើរទៅទស្សនាភូមិជនជាតិដើមត្រុនយ៉ានជាភូមិ បុរាណមួយដែលមានអាយុកាលរាប់រយឆ្នាំ និងមាន ជនជាតិដើមបាលីរស់នៅរហូតដល់សព្វថ្ងៃនេះ។
-ទស្សនាបន្តការសំដែងរបាំប្រពៃណីរបស់អ្នកភូមិបាទូប៊ូ ឡាង និងមជ្ឈមណ្ឌលសិប្បកម្មចម្លាក់ថ្ម ទស្សនាឧបករណ៍សិប្បកម្មសេលុកដ៏ល្បីរបស់ជាងមាស និងជាង ប្រាក់ ទស្សនាប្រាសាទបាទួន និងមជ្ឈមណ្ឌលសិប្បកម្មឈើភូមិម៉ាស រួចបន្តទៅទស្សនារមណីយដ្ឋានដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពរបស់កោះបាលីគិន តាមានី ព្រមទាំងទស្សនាភ្នំភ្លើង Mt-Batur ។
ម៉ោង ១៤:០០ ទស្សនាសំណង់បុរាណគូណុងកាវី ដែលបានរកឃើញ ក្នុងស.តទី១០ និងទស្សនាមជ្ឈមណ្ឌលរូបគំនូរយូប៊ុត។
-ពេលល្ងាចត្រលប់មកកាន់កោះបាលីវិញ និងទស្សនា ទេសភាពពេលរាត្រី រួចជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: កោះបាលី-កីឡាលើទឹក-របាំភ្លើង
ម៉ោង ០៨:០០ ទទួលទានអាហារពេលព្រឹករួចទស្សនា និងទិញទំនិញ តាមផ្សារដោយសេរី។
ម៉ោង ១០:០០ ធ្វើដំណើរទៅទស្សនាឆ្នេរសមុទ្រភាគខាងត្បូងកោះបាលី ដើម្បីលេងកម្សាន្តជាមួយកីឡាលើទឹកដូចជា៖ជិះ ម៉ូតូទឹក ស្ទូចត្រី មុជទឹក ជិះម៉ូតូសណ្តោង (ចំណាយ ប្រាក់ផ្ទាល់ខ្លួន)។
ម៉ោង ១៥:០០ បន្តទៅទស្សនារូបសំណាក GWK ដែលធំជាងគេ និង មានកម្ពស់ ៣៧៥ម៉ែត្រ នៅកោះបាលី និងទស្សនា ប្រាសាទយូលូវ៉ាទូ ដែលស្ថិតនៅលើផ្ទាំងថ្មលើកំពូលភ្នំ ព្រមទាំងគយគន់ទិដ្ឋភាពព្រះអាទិត្យអស្តង្គតដ៏ស្រស់ស្អាត និងការសំដែងរបាំរបស់ជនជាតិបាលី។
ថ្ងៃទី ៤: កោះបាលី-រាជធានីភ្នំពេញ
ម៉ោង០៨:០០ ក្រោយពីទទួលទានអាហារពេលព្រឹករួច ជូនដំណើរទៅ កាន់ព្រលានយន្តហោះអន្តរជាតិកោះបាលី ដើម្បីធ្វើ ដំណើរត្រលប់មករាជធានីភ្នំពេញវិញពោរពេញដោយក្តីសោមនស្សរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |