ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងរ៉ុងហ្គន
ម៉ោង ០៨:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងរ៉ុងហ្គន។
ម៉ោង ១៦:០០ ដំណើរមកដល់ទីក្រុងរ៉ុងហ្គន ជូនទៅសម្រាកនៅ សណ្ឋាគារ រួចទទួលទានអាហារពេលល្ងាចដោយមាន ការបង្ហាញសិល្បៈរបស់ជនជាតិភូមា។
ថ្ងៃទី ២: ទីក្រុងរ៉ុងហ្គន-បាហ្គោ
ម៉ោង ០៨:០០ ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ក្រុង បាហ្គោ ជាក្រុងចំណាស់មួយរបស់ជនជាតិមន និងមាន ចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ស្ថិតនៅភាគឦសាន នៃប្រទេសភូមា។ តាមផ្លូវ លោកអ្នកនឹងបានទស្សនា ទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត និងស្រូបយកខ្យល់អា កាសដ៏បរិសុទ្ធ។
ម៉ោង ១០:០០ ដំណើរមកដល់ក្រុងបាហ្គោ។
ម៉ោង ១០:៣០ ទស្សនា និងដាក់បាត្រព្រះសង្ឃចំនួនជាង១,២០០ អង្គនៅវត្តខ្យាខាត។
ម៉ោង ១៣:០០ ទស្សនាចេតិយរចនាប័ទ្មមនស្វៃម័រដាវ ដែលមានអាយុ កាលប្រហាក់ប្រហែលនឹងចេតិយស្វៃដាហ្គនដែរ។
-បន្តទៅទស្សនាព្រះពុទ្ធរូបទ្រង់ផ្ទុំដ៏ធំនៅអារាមស្វៃថាល យ៉ង។
ម៉ោង ១៥:០០ ធ្វើដំណើរត្រលប់មកទីក្រុងរ៉ុងហ្គនវិញ។
-ទស្សនាផ្នូរបុរាណដែលកប់ក្នុងសម័យសង្គ្រាមភូមា នៅ ថួក្យាន និងទស្សនាដើមឈើធ្វើអំពីមាស។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្នុងទីក្រុងរ៉ុង ហ្គន ។
ថ្ងៃទី ៣: ទីក្រុងរ៉ុងហ្គន-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ក្រោយពីទទួលទានអាហារពេលព្រឹករួច ជូនទៅទស្សនាទិដ្ឋភាពពេលព្រឹកព្រលឹមជុំវិញទីក្រុងរ៉ុងហ្គន រួចបន្ត ទៅទស្សនាចេតិយមាសដ៏អស្ចារ្យស្វៃដាហ្គនដែលសាង សង់ពីមាសប្រមាណជាង ៧០តោន។
-ទស្សនាប្រាសាទព្រះអង្គធំចៃតាឃ្យី និងរោងចក្រសិប្ប កម្មផលិតកែវនាគ។
ម៉ោង ១៣:៣០ ជូនដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិទីក្រុង រ៉ុងហ្គន ដើម្បីធ្វើដំណើរត្រលប់មកកាន់រាជធានីភ្នំពេញ វិញពោរពេញដោយក្តីសោមនស្សរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |