'ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងកូឡាឡាំពួរ
ម៉ោង ០៩:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរ។
-ដំណើរមកដល់ទីក្រុងកូឡាឡាំពួរជូនទៅសណ្ឋាគារសម្រាក។
ម៉ោង ១៣:៣០ ជូនទៅទស្សនាទិដ្ឋភាពជុំវិញទីក្រុងកូឡាឡាំពួរ រួចបន្តទៅ ទស្សនាវិមានរដ្ឋសភា ទីលានឯករាជ្យ ព្រះរាជវាំង និងកំផែងជាតិ។
-ពេលរាត្រីជូនទៅសម្រាកក្នុងសណ្ឋាគារទីក្រុងកូឡាឡាំពួរ។
ថ្ងៃទី ២: ទីក្រុងចូហូបារ៉ូ-សិង្ហបុរី-សេនថូសា
ម៉ោង ០៨:០០ ធ្វើដំណើរតាមរថយន្តទេសចរណ៍ទំនើប ឆ្ពោះទៅកាន់ទី ក្រុងទំនើបសិង្ហបុរី។
ម៉ោង ១៤:០០ ទស្សនាសួនក្បាលតោខ្លួនត្រី វិមានរដ្ឋសភា ទន្លេសិង្ហបុរីវិថីអូឈិត ផ្សារទំនើប។
-ទទួលទានអាហារសាច់អាំងម៉ុងហ្គោល និង BBQ កូរ៉េ រួចជិះកន្ត្រកខ្សែ កាបឆ្លងសមុទ្រឆ្ពោះទៅកាន់កោះសួគ៌ាសេនថូសា សារមន្ទីរក្រមួនដែល បង្ហាញពីប្រវត្តិសាស្ត្រទីក្រុងសិង្ហបុរី។ ពេលរាត្រីទស្សនាការសម្តែងតន្ត្រីទឹក រាំជាប់ចិត្តបំភ្លេចមិនបាន និងជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: សិង្ហបុរី-ម៉ាឡាកា-រមណីយដ្ឋានអេហ្វាម៉ូសា
ម៉ោង ០៨:០០ ជូនទៅទស្សនាកម្សាន្តមហោស្រពសិង្ហបុរី ឆៃណាថោន និងទីក្រុងឥណ្ឌា។
ម៉ោង ១០:០០ បន្តដំណើរទៅកាន់ទីក្រុងម៉ាឡាកា និងទស្សនាវិមានសាន ថាហ្គោ ផ្ទះក្រហមហូឡង់ ទីលានស្តេចស្រីអង់គ្លេសអេលីសាប៊េត និងវិថី អឺរ៉ុប។
-បន្តដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានអេហ្វាម៉ូសា ដែលជារមណីយដ្ឋានដ៏ធំសម្រាប់ការលំហែកាយរបស់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ម៉ោង ២០:០០ រីករាយជាមួយការសំដែងសិល្បៈក្រុម Cowboy Town របាំភ្លើងឥណ្ឌាស្បែកក្រហម ពាក់វែនតាភាពយន្ត ៤D និងរាត្រីសមោសរខានីវិល ព្រមទាំងទិដ្ឋភាពស្រស់បំព្រងនៃការសំដែងគ្រប់ជនជាតិ និងការបាញ់កាំជ្រួចដ៏ស្រស់ស្អាត។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារអេហ្វាម៉ូសា។
ថ្ងៃទី ៤: រមណីយដ្ឋានអេហ្វាម៉ូសា-ភូត្រាចាយ៉ា-ភ្នំហ្គេនធីង
ម៉ោង ០៨:០០ ធ្វើដំណើរទៅកាន់ទីក្រុងភូត្រាចាយ៉ាជាទីក្រុងដែលកសាង ឡើងសម្រាប់រចនាសម្ព័ន្ធនៃស្ថាប័នរដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី។
-ទស្សនាទីលានរាជបុត្រ ទីលានបច្ចេកវិជ្ជាទំនើប ថតរូបអនុស្សាវរីយជា មួយទេសភាពដ៏ប្រណិតរបស់វិមានប្រធានាធិបតី វិមានមូស្លីមនៅលើទឹក។
ម៉ោង ១៥:០០ ដំណើរមកដល់ទីក្រុងកូឡាឡាំពួរ ជូនទៅទស្សនារូបចម្លាក់ ព្រះវិស្ណុរមានកម្ពស់ជាង១០០ម៉ែត្រ ល្អាងភ្នំខ្យល់ខ្មៅ។
-ជូនទៅជិះកន្ត្រកខ្សែកាបទៅកាន់ពិភពកាស៊ីណូលើភ្នំហ្គេនធីងជាទីក្រុងពពកវិលរីករាយជាមួយល្បែងកម្សាន្តជាច្រើនដូចជា រថភ្លើងលើអាកាសវិមានទឹកកក កាស៊ីណូ និងការសំដែងសិល្បៈអន្តរជាតិ។
ថ្ងៃទី ៥: ភ្នំហ្គេនធីង-ទីក្រុងកូឡាឡាំពួរ
ម៉ោង ០៨:០០ ជិះកន្ត្រកខ្សែកាបកាត់ភ្នំឆ្លងពពកមកកាន់ទីក្រុងកូឡាឡាំពួរវិញ។
-ទស្សនាវិមានឯករាជ្យ វិមានតុលាការកំពូល អគារភ្លោះ៨៨ជាន់ ពិភពបាត សមុទ្រ Aquaria ផ្សារទំនើប និងវិមានសេះមាស។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងកូឡាឡាំពួរ។
ថ្ងៃទី ៦: ទីក្រុងកូឡាឡាំពួរ-ទីក្រុងភ្នំពេញ
ម៉ោង ០៨:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ ត្រលប់មករាជធានីភ្នំពេញវិញដោយក្តីរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |