ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងសិង្ហបុរី-សេនថូសា
ម៉ោង ១០:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងសិង្ហបុរី។
-ដំណើរមកដល់ទីក្រុងសិង្ហបុរីជូនទៅសណ្ឋាគារសម្រាក។
ម៉ោង ១៦:០០ ជូនទៅទស្សនាទិដ្ឋភាពជុំវិញទីក្រុង រួចបន្តដំណើរទៅ
ទស្សនារមណីយដ្ឋានពិភពសប្បាយសេនថូសា រីករាយ ជាមួយការស្តាប់ចម្រៀង និងការសំដែងតន្ត្រីសមុទ្រ ព្រមទាំងកម្សាន្តលេងជាមួយកម្មវិធីជាច្រើនទៀត។
-ពេលរាត្រីជូនទៅសម្រាកក្នុងសណ្ឋាគារទីក្រុងកូឡាឡាំពួរ
ថ្ងៃទី ២: សិង្ហបុរី-រមណីយដ្ឋានអេហ្វាម៉ូសា
ម៉ោង ០៨:០០ ជូនទៅទស្សនាកម្សាន្ត សួនក្បាលតោ មហោស្រពសិង្ហបុរី ឆៃណាថោន ទីក្រុងឥណ្ឌា។
ម៉ោង ១០:០០ បន្តដំណើរទៅកាន់ទីក្រុងម៉ាឡាកា និងទស្សនាវិមានសាន ថាហ្គោ ផ្ទះក្រហមហូឡង់ ទីលានស្តេចស្រីអង់គ្លេសអេលីសាប៊េត និងវិថីអឺរ៉ុប។
-បន្តដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានអេហ្វាម៉ូសា ដែល ជារមណីយដ្ឋានដ៏ធំ សម្រាប់ការលំហែកាយរបស់ភ្ញៀវ ទេសចរមកពីគ្រប់ទិសទី។
ម៉ោង ២០:០០ រីករាយជាមួយការសំដែងសិល្បៈក្រុម Cowboy Town
របាំភ្លើងឥណ្ឌាស្បែកក្រហម ពាក់វែនតាភាពយន្ត ៤D និង រាត្រីសមោសរខានីវិល ព្រមទាំងទិដ្ឋភាពស្រស់បំព្រងនៃ ការសំដែងគ្រប់ជនជាតិ និងការបាញ់កាំជ្រួចដ៏ស្រស់ស្អាត
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារអេហ្វាម៉ូសា។
ថ្ងៃទី ៣: រមណីយដ្ឋានអេហ្វាម៉ូសា-ភូត្រាចាយ៉ា-ភ្នំហ្គេនធីង
ម៉ោង ០៨:០០ ធ្វើដំណើរទៅកាន់ទីក្រុងភូត្រាចាយ៉ាជាទីក្រុងដែលកសាង ឡើង សម្រាប់រចនាសម្ព័ន្ធនៃស្ថាប័នរដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី។
-ទស្សនាទីលានរាជបុត្រ ទីលានបច្ចេកវិជ្ជាទំនើប ថតរូបអនុ ស្សាវរីយជាមួយទេសភាពដ៏ប្រណិតរបស់វិមានប្រធានាធិបតី វិមានមូស្លីមលើទឹក។
ម៉ោង ១៥:០០ ដំណើរមកដល់ទីក្រុងកូឡាឡាំពួរជូនទៅទស្សនារូបចម្លាក់ ព្រះវិស្ណុរមានកម្ពស់ជាង១០០ម៉ែត្រ ល្អាងភ្នំខ្យល់ខ្មៅ។
-ជូនទៅជិះកន្ត្រកខ្សែកាបទៅកាន់ពិភពកាស៊ីណូលើភ្នំហ្គេន ធីងជាទីក្រុងពពកវិល រីករាយជាមួយល្បែងកម្សាន្តជា ច្រើនដូចជា រថភ្លើងលើអាកាស វិមានទឹកកក កាស៊ីណូ និងការសំដែងសិល្បៈអន្តរជាតិ។
ថ្ងៃទី ៤: ភ្នំហ្គេនធីង-ទីក្រុងកូឡាឡាំពួរ
ម៉ោង ០៨:០០ ជិះកន្ត្រកខ្សែកាបកាត់ភ្នំឆ្លងពពកមកកាន់ទីក្រុងកូឡាឡាំ- ពួរវិញ។
-ទស្សនាវិមានឯករាជ្យ វិមានតុលាការកំពូល អគារភ្លោះ ៨៨ជាន់ ពិភពបាតសមុទ្រ Aquaria ផ្សារទំនើប និង វិមានសេះមាស។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងកូឡាឡាំពួរ។
ថ្ងៃទី ៥: ទីក្រុងកូឡាឡាំពួរ-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ទស្សនា និងទិញផលិតផលជាច្រើនដែលផលិតចេញពី ស្បែកសត្វសុទ្ឋ និងហាងលក់ស្ករគ្រាប់សូកូឡាដែលផលិត ផ្ទាល់នៅក្នុងប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីទទួលទានអាហារ ពេលថ្ងៃត្រង់រួចជូនទៅកាន់ព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរត្រលប់មករាជធានីភ្នំពេញវិញដោយក្តីរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |