ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងបាងកក
ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខ ប៊ែលធី ទេសចរណ៍ ចេញដំណើរទៅកាន់ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ច្រកព្រំដែនប៉ោយប៉ែត)
ម៉ោង ១៨:០០ ដំណើរមកដល់ទីក្រុងបាងកក ជូនទៅសម្រាកនៅសណ្ឋាគារ
ថ្ងៃទី ២: ទីក្រុងបាងកក-ឈៀងម៉ៃ
ម៉ោង ០៨:០០ ទស្សនាទេសភាពជុំវិញទីក្រុងបាងកក និងជិះទូកកម្សាន្ត តាមដងទន្លេចៅផាយ៉ា វត្តអារុណ រាជវាំងចាស់ ផ្សារ បណ្តែតទឹក ហាងលក់ផលិតផលស្បែកសត្វ។
ម៉ោង ១៤:០០ ទស្សនាមណ្ឌលកម្សាន្តពិភពសុបិន្ត លោកអ្នកអាចកម្សាន្ត
ដោយសេរីជាមួយនឹងល្បែងជាច្រើនដូចជា ជិះរថភ្លើង ក្រឡាប់ចាក់ ជិះកន្ត្រកខ្សែកាបគយគន់ទេសភាពក្នុងសួន ចូលផ្ទះខ្មោច និងកន្លែងកម្សាន្តជាច្រើនទៀត។
ម៉ោង ១៨:០០ ជូនដំណើរទៅកាន់ស្ថានីយរថភ្លើងហាឡាំពុង ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ក្រុងឈៀងម៉ៃ។
-ទទួលទានអាហារពេលល្ងាច (ចំណាយប្រាក់ផ្ទាល់ខ្លួន) និងសម្រាកនាពេលរាត្រីនៅលើរថភ្លើង។
ថ្ងៃទី ៣: ឈៀងម៉ៃ-ឈៀងរ៉ៃ-តំបន់ត្រីកោណមាស
ម៉ោង ០៨:០០ បន្តដំណើរឆ្ពោះទៅឈៀងរ៉ៃ ដើម្បីទស្សនារមណីយដ្ឋាន ទឹកផុសពីដី និងវត្តប្រាសាទប្រាក់។
ម៉ោង ១៣:០០ ទស្សនាទិដ្ឋភាពភាគខាងជើងប្រទេសថៃដែលស្ថិតនៅក្នុង ស្រុកម៉ែស័យជាប់នឹងព្រំប្រទល់ប្រទេសភូមា និងទស្សនា តំបន់ត្រីកោណមាសដែលជាកន្លែងអាចទស្សនាទិដ្ឋភាព ប្រទេសភូមា និងប្រទេសឡាវយ៉ាងច្បាស់។
ម៉ោង ១៦:០០ ត្រលប់មកកាន់ក្រុងឈៀងម៉ៃវិញ។ ពេលរាត្រីជូនទៅ សម្រាកនៅសណ្ឋាគារក្នុងក្រុងឈៀងម៉ៃ។
ថ្ងៃទី ៤: ឈៀងម៉ៃ-ទីក្រុងបាងកក
ម៉ោង ០៨:០០ ទស្សនាប្រាសាទដយសុធេព (ប្រាសាទមាស) ដែលស្ថិត នៅលើកំពូលភ្នំ និងមានកម្ពស់ជាង៩១៥ម៉ែត្រ។ ប្រាសាទ នេះជាបូជនីយដ្ឋានដ៏ស័ក្កិសិទ្ធិ និងជាកន្លែងតម្កល់ព្រះសា រីរឹកធាតុដែលមានអាយុកាលជាង ៥០០ឆ្នាំមកហើយ។
ម៉ោង ១៣:០០ បន្តទៅទស្សនារោងចក្រផលិត ផលិតផលធ្វើអំពីសូត្រនិង ឈើដ៏ល្បីបំផុតរបស់ប្រទេសថៃ និងទស្សនារោងចក្រ ផលិតក្រណាត់ ដែលជារោងចក្រមួយដ៏ធំក្នុងចំណោម រោងចក្រធំៗបំផុតនៅលើពិភពលោក។
ម៉ោង ១៨:០០ ត្រលប់មកទីក្រុងបាងកកវិញតាមរថភ្លើងវីអាយភី។
ថ្ងៃទី ៥: ទស្សនាទីក្រុងបាងកក
ម៉ោង ០៩:០០ បន្ទាប់ពីរថភ្លើងបានធ្វើដំណើរមកដល់ស្ថានីយនាទីក្រុង បាងកក ជូនទៅទស្សនា និងទិញទំនិញនៅផ្សារទំនើប បន្ទាប់មកចូលសម្រាកនៅសណ្ឋាគារ ។
ម៉ោង ១៣:០០ ទទួលទានអាហារថ្ងៃត្រង់រួច លោកអ្នកអាចសម្រាកនៅ សណ្ឋាគារ ឬលោកអ្នកអាចដើរកម្សាន្តដោយសេរីនៅទី ក្រុងបាងកក។
-ពេលរាត្រីសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៦: ទីក្រុងបាងកក-ក្រុងភ្នំពេញ
ម៉ោង ០៨:០០ ចេញដំណើរពីទីក្រុងបាងកក ទៅកាន់ច្រកព្រំដែនអន្តរ ជាតិថៃ-កម្ពុជា(ច្រកព្រំដែនអារ៉ាញ់ប្រៈថេត-ប៉ោយប៉ែត)
ម៉ោង ១១:០០ ត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយក្តីរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |