ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងបាងកក
ម៉ោង ០៩:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងបាងកក។
-ដំណើរមកដល់ទីក្រុងបាងកក ជូនទៅសម្រាកនៅសណ្ឋាគារ
ម៉ោង ១១:៣០ ទស្សនាមជ្ឈមណ្ឌលផលិត និងកែច្នៃត្បូងពេជ្រគ្រប់ប្រភេទ
ម៉ោង ១៣:៣០ ទស្សនាមណ្ឌលកម្សាន្តពិភពសុបិន្តដោយសេរី ដែលមាន
ល្បែងជាច្រើនដូចជា ជិះរថភ្លើងក្រឡាប់ចាក់ ជិះកន្ត្រកខ្សែ កាបគយគន់ទេសភាពក្នុងសួន ចូលផ្ទះខ្មោច និងកន្លែង កម្សាន្តជាច្រើនទៀត។
-ទទួលទានអាហារពេលល្ងាចបែបស៊ូគីស៊ុប ដ៏មានឱជារស នៅលើអគារបាយុកស្កាយកម្ពស់៨៤ជាន់។
-ពេលរាត្រី ទស្សនាការសំដែងរបាំខ្ទើយដ៏គួរឲ្យទាក់ទាញ អារម្មណ៍ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: ទីក្រុងបាងកក-សមុទ្រប៉ាតាយ៉ា
ម៉ោង ០៨:០០ ទស្សនាទេសភាពជុំវិញទីក្រុងបាងកក និងជិះទូកកម្សាន្ត តាមដងទន្លេចៅផាយ៉ា វត្តអារុណ រាជវាំងចាស់ ផ្សារ បណ្តែតទឹក ហាងលក់ផលិតផលស្បែកសត្វ។
ម៉ោង ១៤:០០ ទស្សនាឧទ្យានសាហ្វារីវើល ទស្សនាការសំដែងដ៏អស្ចារ្យ របស់ត្រីផ្សោត ក្រុមខោប៊យ និងសត្វជាច្រើនប្រភេទទៀត។
ម៉ោង ១៦:៣០ បន្តដំណើរឆ្ពោះទៅកាន់ក្រុងប៉ាតាយ៉ា រួចជូនទៅសម្រាក នៅសណ្ឋាគារ។
ថ្ងៃទី ៣: សមុទ្រប៉ាតាយ៉ា-ការសម្តែងសត្វខ្លា និងក្រពើ
ម៉ោង ០៨:០០ បន្តដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ាតាយ៉ា គយគន់ទេសភាព ធម្មជាតិតាមដងផ្លូវ រួមជាមួយការអត្ថាធិប្បាយដ៏ប៉ិនប្រសប់ របស់មគ្គុទេសក៍។
-ដំណើរមកដល់ក្រុងប៉ាតាយ៉ា ជូនទៅសម្រាកនៅសណ្ឋាគារ
ម៉ោង ១៤:០០ ទស្សនាឈុតឆាកញាក់សាច់ និងគួរឲ្យរន្ធត់នៃការសំដែង សត្វខ្លា និងសត្វក្រពើ ព្រមជាមួយកម្មវិធីដ៏គួរឲ្យអស់ សំណើចដែលលោកអ្នកមិនអាចទប់អារម្មណ៍បាននោះ គឺ ការប្រណាំងសត្វជ្រូក។
-ទស្សនាហាងលក់តំណាប់ផ្លែឈើ និងជូនទៅសម្រាកនៅ សណ្ឋាគារ។
ថ្ងៃទី ៤: ទស្សនាសមុទ្រប៉ាតាយ៉ា-កោះផ្កាថ្ម
ម៉ោង ០៧:៣០ ជូនទៅជិះនាវាទេសចរណ៍កម្សាន្តលើសមុទ្រ និងទស្សនាកោះផ្កាថ្ម ទេសភាពប្រជុំកោះតាមសមុទ្រប៉ាតាយ៉ា។
-ងូតទឹកសមុទ្រលេងកម្សាន្ត ជិះឆ័ត្រយោងលើអាកាស ជិះ ម៉ូតូស្គីលើទឹក និងមុជទឹកទស្សនាផ្កាថ្មនៅបាតសមុទ្រ (ចំណាយប្រាក់ផ្ទាល់ខ្លួន)។
ម៉ោង ១៤:០០ ទស្សនាសិល្បៈប្រពៃណី និងការសំដែងភាពវៃឆ្លាតរបស់ សត្វដំរីនៅសួនផ្កានុងនុចដូចជា ដំរីអាចគូររូប ទាត់បាល់ និងការដង្ហែក្បួនដំរី។
-ទស្សនា និងទិញទំនិញនៅហាងលក់វត្ថុអនុស្សាវរីយ។
-ទទួលទានអាហារពេលល្ងាចបែបប៊ូហ្វេ ។
-ពេលរាត្រីជូនទៅកម្សាន្តនៅ Walking Street និង សម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៥: ក្រុងប៉ាតាយ៉ា-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ជូនទៅទិញទំនិញដោយសេរី ព្រមទាំងទទួលទានអាហារ ថ្ងៃត្រង់តាមតម្រូវការរបស់លោកអ្នក(ចំណាយប្រាក់ផ្ទាល់ខ្លួន)
ម៉ោង ១៣:៣០ ទស្សនា និងធ្វើសក្ការបូជានៅអារាមកេតណយដើម្បីសុំ សេចក្តីសុខ។
ម៉ោង ១៤:០០ ជូនទៅព្រលានយន្តហោះ ធ្វើដំណើរត្រឡប់មកកាន់រាជ ធានីភ្នំពេញវិញដោយភាពរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |