ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងបាងកក
ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ ចេញដំណើរទៅកាន់ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ(ច្រកព្រំដែនប៉ោយប៉ែត)
ម៉ោង ១៨:០០ ដំណើរមកដល់ទីក្រុងបាងកក ជូនទៅសម្រាកនៅ សណ្ឋាគារ។
ថ្ងៃទី ២: ទីក្រុងបាងកក-សមុទ្រប៉ាតាយ៉ា
ម៉ោង ០៨:០០ ទស្សនាទេសភាពជុំវិញទីក្រុងបាងកក និងជិះទូកកម្សាន្ត តាមដងទន្លេចៅផាយ៉ា វត្តអារុណ រាជវាំងចាស់ ផ្សារ បណ្តែតទឹក ហាងលក់ផលិតផលស្បែកសត្វ។
ម៉ោង ១៤:០០ ទស្សនាឧទ្យានសាហ្វារីវើល ការសំដែងដ៏អស្ចារ្យរបស់ត្រី ផ្សោត ក្រុមខោប៊យ និងសត្វព្រៃជាច្រើនប្រភេទទៀត។
ម៉ោង ១៦:៣០ បន្តដំណើរឆ្ពោះទៅកាន់ក្រុងប៉ាតាយ៉ា ជូនទៅសម្រាក នៅសណ្ឋាគារនាពេលរាត្រី។
ថ្ងៃទី ៣: ទស្សនាសមុទ្រប៉ាតាយ៉ា-កោះផ្កាថ្ម
ម៉ោង ០៧:៣០ ជូនទៅជិះនាវាទេសចរណ៍កម្សាន្តលើសមុទ្រ និងទស្សនា កោះផ្កាថ្ម ទេសភាពប្រជុំកោះតាមសមុទ្រប៉ាតាយ៉ា ។
-ងូតទឹកសមុទ្រលេងកម្សាន្តជាមួយនឹងការជិះឆ័ត្រយោង លើអាកាស ជិះម៉ូតូស្គីលើទឹក និងមុជទឹកទស្សនាផ្កាថ្ម នៅបាតសមុទ្រ (ចំណាយប្រាក់ផ្ទាល់ខ្លួន)។
ម៉ោង ១៤:០០ ទស្សនាសិល្បៈប្រពៃណី និងការសំដែងភាពវៃឆ្លាតរបស់ សត្វដំរីនៅសួនផ្កានុងនុចដូចជា ដំរីអាចគូររូប ទាត់បាល់ និងការដង្ហែក្បួនដំរី។
-ទស្សនា និងទិញទំនិញនៅហាងលក់វត្ថុអនុស្សាវរីយ។
-ទទួលទានអាហារពេលល្ងាចបែបប៊ូហ្វេ។
-ពេលរាត្រីជូនទៅកម្សាន្តនៅ Walking Street និង សម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៤: សមុទ្រប៉ាតាយ៉ា-ទីក្រុងបាងកក
ម៉ោង ០៨:០០ ទស្សនា និងធ្វើសក្ការបូជានៅអារាមកេតណយ ដើម្បីសុំ សេចក្តីសុខ។
-ទស្សនាការសំដែងសត្វក្រពើដ៏គួរឲ្យរន្ធត់ និងចាប់អារម្មណ៍
ម៉ោង ១០:០០ បន្តដំណើរត្រលប់មកកាន់ទីក្រុងបាងកកវិញរួចទស្សនា មជ្ឈមណ្ឌលផលិត និងកែច្នៃត្បូងពេជ្រគ្រប់ប្រភេទ។
ម៉ោង ១៥:០០ ទស្សនាមណ្ឌលកម្សាន្តពិភពសុបិន្ត លោកអ្នកអាច សប្បាយរីករាយដោយសេរី ជាមួយនឹងល្បែងកម្សាន្តជា ច្រើនដូចជា ជិះរថភ្លើង ក្រឡាប់ចាក់ ជិះកន្ទ្រកខ្សែកាប គយគន់ទេសភាពក្នុងសួន ចូលផ្ទះខ្មោច ផ្ទះយក្ស និង កន្លែងកម្សាន្តជាច្រើនទៀត។
-ពេលល្ងាច ទទួលទានអាហារបែបស៊ូគីស៊ុបដ៏មានឱជា រសនៅលើអគារបាយុកស្កាយ កម្ពស់៨៤ជាន់។
-ពេលរាត្រី ទស្សនាការសំដែងរបាំខ្ទើយដ៏គួរឲ្យទាក់ទាញ អារម្មណ៍ និងជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៥: ទីក្រុងបាងកក-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ចេញដំណើរពីទីក្រុងបាងកក ទៅកាន់ច្រកព្រំដែនអន្តរជាតិថៃ-កម្ពុជា (ច្រកព្រំដែនអារ៉ាញ់ប្រះថេត-ប៉ោយប៉ែត)។
ម៉ោង ១១:០០ ត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយក្តីរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |