ថ្ងៃទី ១: រាជធានីភ្នំពេញ-ប៉ាកសេ
ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ រួចចេញដំណើរឆ្ពោះ ទៅកាន់ច្រកព្រំដែនអន្តរជាតិដុងក្រឡ ដើម្បីបោះត្រាចេញ។
ម៉ោង ១៧:០០ ធ្វើដំណើរចាកចេញពីព្រំដែនឆ្ពោះទៅកាន់ក្រុងប៉ាកសេ
តាមរថយន្តម៉ាស៊ីនត្រជាក់ រួចទទួលទានអាហារពេលល្ងាចជាមួយការសំដែងសិល្បៈប្រពៃណីឡាវ។
ម៉ោង ១៩:៣០ ជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: ប៉ាកសេ-តាតហ្វាន-បូឡូវីន-ទីក្រុងវៀងច័ន្ទ
ម៉ោង ០៨:០០ ជូនទៅទស្សនាប្រាសាទវត្តភូ ដែលជាស្ថាបត្យកម្មខ្មែរមុន សម័យអង្គរដ៏ចំណាស់មួយ និងមានប្រវត្តិទាក់ទងទៅនឹងសាសនាហិណ្ឌូ ហើយត្រូវបានកសាងក្នុងសម័យកាលអាណាចក្រខ្មែរក្នុងស.វទី៧-១០។
ម៉ោង ១៣:៣០ ទស្សនារមណីយដ្ឋានដែលត្រូវបានសាងសង់យ៉ាងប្រណិត នៅក្នុងព្រៃស្រោងដុងហួសៅ ដែលជាតំបន់អភិរក្សជាតិនៃជីវៈចំរុះ។ ទស្សនាទឹកធ្លាក់កូនភ្លោះ ដែលស្ថិតនៅតំបន់ខ្ពង់រាបបូឡូវីន និងទឹកធ្លាក់តាត យឿង ដែលមានកម្ពស់ជាង ១,០០០ម៉ែត្រ។ ជូនទៅទស្សនាទឹកធ្លាក់តាត ហ្វាន ជាទឹកធ្លាក់ដ៏ល្បី ហើយមានកម្ពស់រហូតដល់ ១២០ម៉ែត្រ។ តាមផ្លូវ យើងអាចឈៀងចូលទស្សនាចំការកាហ្វេ និងចំការតែដ៏ធំប្រចាំប្រទេសឡាវ
ម៉ោង ២០:០០ ជូនទៅចំណតរថយន្តវីអាយភី ដើម្បីធ្វើដំណើរបន្តទៅកាន់ទីក្រុងវៀងច័ន្ទ (សម្រាកលើរថយន្តមានគ្រែពូកសម្រាប់គេង)។
ថ្ងៃទី ៣: ទស្សនាទីក្រុងវៀងច័ន្ទ-អារាមស៊ីងគួន
ម៉ោង ០៨:០០ ទស្សនាទិដ្ឋភាពទីក្រុងវៀងច័ន្ទ អារាមស៊ីងគួន ដែលជាទី ប្រជុំនៃសាសនាទាំងឡាយ ទិញទំនិញនៅមជ្ឈមណ្ឌលពាណិជ្ជកម្មរួចពន្ធ។
បន្តទៅទស្សនាទិដ្ឋភាពទីក្រុងវៀងច័ន្ទពីលើកំពូលនៃវិមានប្រៈទូសាយដែលជាវិមានអនុស្សាវរីយត្រូវបានសាងសង់ឡើងមានកម្ពស់៧ជាន់ ដែលស្ថិត នៅចំកណ្តាលទីក្រុង។
ម៉ោង ១៥:០០ ជូនទៅទិញទំនិញនៅផ្សារចិន ហើយត្រលប់មកទទួល ទានអាហារពេលល្ងាចនៅសណ្ឋាគារក្នុងទីក្រុងវៀងច័ន្ទ រួមជាមួយការសំដែងរបាំប្រពៃណីឡាវ និងការសំដែងភាពប៉ិនប្រសប់ផ្សេងៗទៀត។
ថ្ងៃទី ៤: ទស្សនាទីក្រុងវៀងច័ន្ទ-សារមន្ទីរជាតិហ៊ូប្រៈកែវ
ម៉ោង ០៨:០០ ទស្សនាសារមន្ទីរជាតិហ៊ូប្រៈកែវ រូបសំណាកវីរបុរសកៃសនភុំវិហាន និងវត្តស៊ីសាកេត។
ម៉ោង ១៤:០០ ជូនទៅទិញទំនិញ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មត្លាតសាវ និងបន្តទៅទស្សនាប្រាសាទថាតហ្លួងដែលជាទីតម្កល់ព្រះសារីរឹកធាតុ និង ជានិមិត្តរូបនៃប្រទេសឡាវ។
ម៉ោង ២០:០០ ជូនដំណើរទៅកាន់ចំណតរថយន្តវីអាយភី ធ្វើដំណើរត្រលប់មកក្រុងប៉ាកសេវិញ (សម្រាកលើរថយន្តមានគ្រែពូកសម្រាប់គេង)។
ថ្ងៃទី ៥: ក្រុងប៉ាកសេ-ក្រុងស្ទឹងត្រែង
ម៉ោង ០៨:០០ ទស្សនា និងទិញវត្ថុអនុស្សាវរីយនៅផ្សារដាវហឿង ដែល ជាផ្សារធំរបស់ខេត្តចំប៉ាសាក់។
ម៉ោង ១០:០០ បន្តដំណើរទៅទស្សនារមណីយដ្ឋានខនផាកផេង ដែលជា ជ្រោះធំជាងគេប្រចាំទ្វីបអាស៊ី ដោយមានការរៀបចំអាហារថ្ងៃត្រង់បែបប្រពៃណីឡាវនៅទីនោះ។ ទស្សនាផលិតផលសិប្បកម្ម ដែលជាស្នាដៃច្នៃ ប្រឌិតរបស់បងប្អូនជនជាតិភាគតិចឡាវភាគខាងត្បូង។
ម៉ោង ១៥:០០ ចេញដំណើរត្រលប់មកសម្រាកនៅសណ្ឋាគារក្នុងក្រុង ស្ទឹងត្រែង។
ថ្ងៃទី ៦: ក្រុងស្ទឹងត្រែង-ក្រុងក្រចេះ-រាជធានីភ្នំពេញ
ម៉ោង ០៧:៣០ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ជូនទៅទស្សនា និងទិញទំនិញនៅផ្សារស្ទឹងត្រែង រួចចេញដំណើរទៅទស្សនាវត្តសសរ១០០ អន្លង់ផ្សោត (ព្រែកកាំពី) និងទទួលទានអាហារថ្ងៃត្រង់ដ៏មានឱជារសនៅ ក្រុងក្រចេះ។ បន្តដំណើរត្រលប់មកកាន់រាជធានីភ្នំពេញវិញ ដោយនាំមកនូវ បរិយាកាសសប្បាយរីករាយ និងអនុស្សាវរីយជាច្រើនពីប្រទេសឡាវ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |