ថ្ងៃទី១: រាជធានីភ្នំពេញ-ប៉ាកសេ-ទីក្រុងវៀងច័ន្ទ
ម៉ោង ០៤:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ ចេញដំណើរឆ្ពោះ ទៅកាន់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ (ច្រកព្រំដែន ដុងក្រឡ-វ៉ឺនខាំ)។
ម៉ោង ១៦:៣០ ចាកចេញពីព្រំដែន បន្តដំណើរទៅកាន់ក្រុងប៉ាកសេ រួច ទទួលអាហារពេលល្ងាច។
ម៉ោង ២០:០០ ជូនទៅចំណតរថយន្តវីអាយភី ដើម្បីធ្វើដំណើរបន្តទៅ កាន់ទីក្រុងវៀងច័ន្ទ (សម្រាកលើរថយន្តមានគ្រែពូក សម្រាប់គេង)។
ថ្ងៃទី ២: ទស្សនាទីក្រុងវៀងច័ន្ទ-អារាមស៊ីងគួន
ម៉ោង ០៨:០០ ទស្សនាទិដ្ឋភាពទីក្រុងវៀងច័ន្ទ អារាមស៊ីងគួន ដែលជា ទីប្រជុំនៃសាសនាទាំងឡាយ ទិញទំនិញនៅមជ្ឈមណ្ឌល ពាណិជ្ជកម្មរួចពន្ធ។ បន្តទៅទស្សនាទិដ្ឋភាពទីក្រុងវៀងច័ន្ទពីលើកំពូលនៃវិមានប្រៈទូសាយដែលជាវិមានអនុស្សាវរីយត្រូវបានសាងសង់ឡើងមានកម្ពស់ ៧ជាន់ ដែល ស្ថិតនៅចំកណ្តាលទីក្រុង។
ម៉ោង ១៦:០០ ជូនទៅទិញទំនិញនៅផ្សារចិន ហើយត្រលប់មកសម្រាក នៅសណ្ឋាគារក្នុងទីក្រុងវៀងច័ន្ទ។
ថ្ងៃទី៣: ទស្សនាទីក្រុងវៀងច័ន្ទ-វត្តស៊ីសាកេត
ម៉ោង ០៨:០០ ទស្សនាសារមន្ទីរជាតិហ៊ូប្រៈកែវ រូបសំណាកវីរបុរសកៃសនភុំវិហាន និងវត្តស៊ីសាកេត។
ម៉ោង ១៤:០០ ជូនទៅទិញទំនិញ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មត្លាតសាវ និងបន្តទៅទស្សនាប្រាសាទថាតហ្លួង ដែលជាទីតម្កល់ ព្រះសារីរឹកធាតុ និងជានិមិត្តរូបនៃប្រទេសឡាវ។
ម៉ោង ២០:០០ ជូនដំណើរទៅកាន់ចំណតរថយន្តវីអាយភី ធ្វើដំណើរ ត្រលប់មកក្រុងប៉ាកសេវិញ (សម្រាកលើរថយន្តមានគ្រែ ពូកសម្រាប់គេង)។
ថ្ងៃទី៤: ក្រុងប៉ាកសេ-ខនផាកផេង-ក្រុងស្ទឹងត្រែង
ម៉ោង ០៨:០០ ទស្សនា និងទិញវត្ថុអនុស្សាវរីយនៅផ្សារដាវហឿង ដែល ជាផ្សារធំរបស់ខេត្តចំប៉ាសាក់។
ម៉ោង ១០:០០ បន្តដំណើរទៅទស្សនារមណីយដ្ឋានខនផាកផេងដែល ជាជ្រោះធំជាងគេប្រចាំទ្វីបអាស៊ី ដោយមានការរៀបចំ អាហារថ្ងៃត្រង់បែបប្រពៃណីឡាវនៅទីនោះ។ ទស្សនា ផលិតផលសិប្បកម្ម ដែលជាស្នាដៃច្នៃប្រឌិតរបស់បង ប្អូនជនជាតិភាគតិចឡាវភាគខាងត្បូង។
ម៉ោង ១៦:០០ ចេញដំណើរត្រលប់មកសម្រាកនៅសណ្ឋាគារ ក្នុងក្រុង ស្ទឹងត្រែង។
ថ្ងៃទី ៥: ក្រុងស្ទឹងត្រែង-ក្រុងក្រចេះ-រាជធានីភ្នំពេញ
ម៉ោង ០៧:៣០ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចជូនទៅទស្សនា និងទិញទំនិញនៅផ្សារស្ទឹងត្រែង រួចចេញដំណើរទៅ ទស្សនាវត្តសសរ១០០ អន្លង់ផ្សោត (ព្រែកកាំពី) នៅ ក្រុងក្រចេះ និងទទួលទានអាហារថ្ងៃត្រង់ដ៏មានឱជារស នៅភោជនីយដ្ឋានក្នុងក្រុងក្រចេះ។ បន្តដំណើរត្រលប់ មកកាន់រាជធានីភ្នំពេញ ដោយនាំមកនូវបរិយាកាស សប្បាយរីករាយ និងអនុស្សាវរីយជាច្រើនពីប្រទេសឡាវ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |