ថ្ងៃទី ១: រាជធានីភ្នំពេញ-ក្រចេះ-ស្ទឹងត្រែង-ក្រុងប៉ាកសេ
ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ រួចចេញដំណើរ ឆ្ពោះទៅកាន់ច្រកព្រំដែនអន្តរជាតិដុងក្រឡ ដើម្បីបោះ ត្រាចេញ។
ម៉ោង ១៧:០០ ធ្វើដំណើរចាកចេញពីព្រំដែនឆ្ពោះទៅកាន់ក្រុងប៉ាកសេ តាមរថយន្តម៉ាស៊ីនត្រជាក់។
ម៉ោង ១៩:៣០ ជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: ក្រុងប៉ាកសេ-បូឡូវីន
ម៉ោង ០៨:០០ ជូនទៅទស្សនាផ្សារដាវហឿង ដែលជាផ្សារធំប្រចាំក្រុង ប៉ាកសេ ទស្សនាទឹកធ្លាក់តាតហ្វាន ជាទឹកធ្លាក់ដ៏ល្បី ហើយមានកម្ពស់រហូតដល់ ១២០ម៉ែត្រ។ ទស្សនា រមណីយដ្ឋាន ដែលត្រូវបានសាងសង់យ៉ាងប្រណិត នៅក្នុងព្រៃស្រោងដុងហួសៅ ដែលជាតំបន់អភិរក្ស ជាតិនៃជីវៈចំរុះ។
ម៉ោង ១៣:៣០ ទស្សនាទឹកធ្លាក់កូនភ្លោះ ដែលស្ថិតនៅតំបន់ខ្ពង់រាប បូឡូវីន និងទឹកធ្លាក់តាតយឿង ដែលមានកម្ពស់ជាង ១,០០០ ម៉ែត្រ។ តាមផ្លូវ លោកអ្នកអាចឈៀងចូល ទស្សនាចំការកាហ្វេ និងចំការតែដ៏ធំប្រចាំប្រទេសឡាវ និងជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: ក្រុងប៉ាកសេ-ទឹកជ្រោះខនផាកផេង
ម៉ោង ០៨:០០ ជូនទៅទស្សនាប្រាសាទអ៊ុបមុងតូម៉ូ ដែលជាគំរូនៃស្ថាបត្យកម្មខ្មែរនៅក្នុងប្រទេសឡាវភាគខាងត្បូង ដែលបច្ចុប្បន្នប្រាសាទនេះ ត្រូវបានដាក់ជាបេតិកភណ្ឌពិភព លោកដោយមានការអភិរក្សពីអង្គការ UNESCO ។
ម៉ោង ១១:០០ បន្តទៅទស្សនារមណីយដ្ឋានទឹកជ្រោះខនផាកផេង ជា ទឹកជ្រោះដ៏ធំជាងគេបំផុតនៅទ្វីបអាស៊ី។ ទទួលទាន អាហារថ្ងៃត្រង់នៅទីនោះ (អាហារបែបប្រពៃណីឡាវ) បន្ទាប់មកទស្សនា និងងូតទឹកលេងកម្សាន្ត។
ម៉ោង ១៥:០០ ធ្វើដំណើរត្រលប់មកកាន់ក្រុងស្ទឹងត្រែងវិញដើម្បី ទទួលទានអាហារពេលល្ងាច និងជូនទៅសម្រាកនៅ សណ្ឋាគារ។
ថ្ងៃទី ៤: ក្រុងស្ទឹងត្រែង-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ចេញដំណើរ ទៅទស្សនាវត្តសរសរ១០០ អន្លង់ផ្សោត (ព្រែកកាំពី) និងទទួលទានអាហារថ្ងៃត្រង់ដ៏មានឱជារស នៅភោជនីយដ្ឋានក្នុងក្រុងក្រចេះ។
ម៉ោង ១៣:០០ បន្តដំណើរមកកាន់រាជធានីភ្នំពេញវិញដោយនាំមកនូវ អនុស្សាវរីយ និងភាពសប្បាយរីករាយដ៏ក្រៃលែងពី ប្រទេសឡាវ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |