ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ
ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ រួចចេញដំណើរទៅ កាន់ច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ច្រកព្រំ ដែនបាវិត)។
-ដំណើរមកដល់ទីក្រុងហូជីមិញចូលសម្រាកនៅសណ្ឋាគារ
ម៉ោង ១៤:០០ ទស្សនាវិហារសាសនាគ្រឹស្ត សាលាក្រុងហូជីមិញ ប្រៃសណីយ៍ និងមហោស្រពដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។
-ទស្សនាសួនកម្សាន្តដាំសែង លោកអ្នកអាចលេងជាមួយ នឹងល្បែងកម្សាន្តជាច្រើនដូចជា ជិះកន្ត្រកវិល ជិះរថភ្លើង លើអាកាស និងផ្ទះខ្មោច។ល។ (ចំណាយប្រាក់ផ្ទាល់ខ្លួន)
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: ទីក្រុងហូជីមិញ-សមុទ្រញ៉ាត្រាង
ម៉ោង ០៧:០០ ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រញ៉ាត្រាង តាមផ្លូវទស្សនា ចំការផ្លែស្រកានាគ ចំការទំពាំងបាយជូ រួចចូលទស្សនាហាងលក់ទឹកទំពាំងបាយជូ ស្រាទំពាំងបាយជូ និងគ្រឿងទេសជាច្រើនទៀត។
ម៉ោង ១៧:៣០ ជូនទៅទស្សនាឆ្នេរសមុទ្រញ៉ាត្រាង។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: សមុទ្រញ៉ាត្រាង-សួនកម្សាន្តវីនផៀល
ម៉ោង ០៧:៣០ ទស្សនាវត្តឡុងសឺង ព្រះវិហារឥស្លាម និងជិះកន្ត្រកឆ្លង សមុទ្រ ដែលមានប្រវែងជាង៣,០០០ម៉ែត្រ មុជទឹកភក់កំចាត់រោគដែល ពេញនិយមយ៉ាងខ្លាំងនៅញ៉ាត្រាង (ចំណាយប្រាក់ផ្ទាល់ខ្លួន)។
ម៉ោង ១៤:០០ ទស្សនាសួនកម្សាន្តវីនផៀល មានល្បែងកម្សាន្តជាច្រើន ដូចជា ខ្សែភាពយន្តរន្ធត់ ៣D និង៤D រទេះភ្លើងក្រឡាប់ចាក់ សៀករហស្សកម្ម ពិភពបាតសមុទ្រ កោះហងតឹម និងងូតទឹកសមុទ្រ ជិះម៉ូតូទឹក ជិះឆ័ត្រ យោង (ចំណាយប្រាក់ផ្ទាល់ខ្លួន)។
ម៉ោង ១៨:០០ ចូលរួមទស្សនាការសំដែងសិល្បៈរេរាំលើទឹកនៅឆ្នេរសមុទ្រ ញ៉ាត្រាង។ ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៤: សមុទ្រញ៉ាត្រាង-ក្រុងដាឡាត់
ម៉ោង ០៧:០០ ចាកចេញពីញ៉ាត្រាង ធ្វើដំណើរទៅកាន់ក្រុងដាឡាត់។
ម៉ោង ១១:៣០ ដំណើរមកដល់ក្រុងដាឡាត់ជូនទៅសម្រាកនៅសណ្ឋាគារ
ម៉ោង ១៤:០០ ទស្សនាកម្សាន្ត ពិភពសួនផ្កា ហាងដំណាប់ផ្លែឈើ ជ្រលង ផ្តើមស្នេហ៍ វិមានស្តេចប៉ាវដាយ អារាមជូលីង ព្រះពុទ្ធអង្គធំ។
-ជូនទៅជិះកន្ត្រកខ្សែកាបចម្ងាយ ២,៣០០ម៉ែត្រ (ចំណាយប្រាក់ផ្ទាល់ខ្លួន)
-ទស្សនាបឹងសួគ៌ា ទីក្រុងប៉ារីសតូច ចំការស្រល់ ទឹកជ្រោះដាថាន់ឡា និង កម្សាន្តតាមមាត់បឹងស៊ីងហ៊ឺង និងផ្សារដាឡាត់។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៥: ក្រុងដាឡាត់-ទីក្រុងហូជីមិញ
ម៉ោង ០៨:០០ ទស្សនាទេសភាពទឹកធ្លាក់ដាមរី ដែលជាទឹកធ្លាក់មួយខ្ពស់ បំផុតនៅតំបន់ដែលមានភ្នំខ្ពស់ៗ។
ម៉ោង ១៣:០០ ត្រលប់មកកាន់ទីក្រុងហូជីមិញវិញ តាមផ្លូវទស្សនាសិប្បកម្មរបស់ជនពិការផលិតពីសម្បកពងមាន់។
-ដំណើរមកដល់ក្រុងហូជីមិញ ចូលសម្រាកនៅសណ្ឋាគារ។
-ទទួលទានអាហារពេលល្ងាចនៅលើនាវាទេសចរណ៍ ហើយគយគន់ទេសភាពតាមដងទន្លេសៃហ្គន រួមជាមួយនឹងការសំដែងសៀករបាំភ្លើងដែលជាប់ចិត្តដិតអារម្មណ៍មិនអាចបំភ្លេចបាន។
ថ្ងៃទី ៦: ទីក្រុងហូជីមិញ-រាជធានីភ្នំពេញ
ម៉ោង ០៧:០០ ជូនលោកអ្នកទៅផ្សារសៃហ្គនដើម្បីទិញទំនិញ និងវត្ថុអនុស្សាវរីយ។
ម៉ោង១២:០០ ចេញដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិ វៀតណាម-កម្ពុជា(ច្រកព្រំដែនមុកបាយ-បាវិត)
ម៉ោង ១៣:០០ ត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយក្តីរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |