១-វៀតណាម-ទីក្រុងហូជីមិញ-ក្រុងដាឡាត់
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ

ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ រួច​ចេញ​ដំណើរ​ទៅ​ កាន់​ច្រក​ព្រំ​ដែន​អ​ន្តរ​ជាតិ​កម្ពុជា​-​វៀត​ណាម​ (ច្រក​ព្រំ​ ដែន​បាវិត​)​។​
-​ធ្វើ​ដំណើរ​ម​ក​ដ​ល់ទី​ក្រុង​ហូជី​មិញ​ ចូល​ស​ម្រាក​នៅ​សណ្ឋា​គារ​
ម៉ោង​ ១៤​:​០០​ ទស្សនា​វិហារ​សាសនា​គ្រឹស្ត​ សាលា​ក្រុង​ហូជី​មិញ​ ប្រៃ​សណីយ៍​ និង​មហោ​ស្រព​ដែល​បន្សល់​ទុក​ពី​សម័យ​អាណា​និគម​បារាំង​។​
-ទ​ស្សនា​សួន​ក​ម្សាន្ត​ដាំសែង​ លោក​អ្នក​អាច​លេង​ជា​មួយ​ ​នឹង​ល្បែង​កម្សាន្ត​ជា​ច្រើន​ដូច​ជា​ ជិះ​កន្ត្រក​វិល​ ផ្ទះ​ខ្មោច​ និង​ជិះ​រថភ្លើង​លើ​អាកាស​៘​ (​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​
-​ពេល​រាត្រី​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​

ថ្ងៃ​ទី ​២:​ ទី​ក្រុង​ហូជី​មិញ​-​ក្រុង​ដា​ឡាត់​

ម៉ោង​ ០៨:​០០ ទ​ស្សនាសួន​ក​ម្សាន្ត​ទេព​អ​ប្សរ​សួយ​ទៀង លាន​ដំរី​ ភ្នំ​មាស​ ភ្នំ​ប្រាក់​ វិមាន​សួគ៌ា​។​
ម៉ោង ​ ១៣​:​០០​ ប​ន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ដា​ឡាត់​។​ តាម​ផ្លូវ​ នឹង​ចូល​ ទ​ស្សនា​ស​ម្រស់​ធម្ម​ជាតិ​នៃ​ចំការ​តែ​កាហ្វេ​ដ៏​ស្រស់​ត្រកាល​ ហើយ​ភ្លក់​រស​ជាតិ​តែ  និង​កាហ្វេ​ដ៏​ឈ្ងុយ​ឈ្ងប់​ដោយ​ពុំ​ គិត​ថ្លៃ​។​
-​ពេល​រាត្រីជូនទៅ​សម្រា​ក​នៅសណ្ឋាគារ។

ថ្ងៃទី ៣:​ ក្រុង​ដាឡាត់-ជ្រលងផ្តើមស្នេហ៍

ម៉ោង​ ០៧​:​៣០ ទស្សនា​សួន​ផ្កា​មួយ​រយ​ ជ្រលង​ផ្តើម​ស្នេហ៍​ វិមានស្តេច​ ប៉ាវ​ដាយ​ អារាម​ជូលីង​ និង​ព្រះ​ពុទ្ធ​អង្គ​ធំ​។​
ម៉ោង​ ១៣:០០​ ជូន​ជិះ​កន្ត្រ​ក​ខ្សែ​កាប​(ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​។
-ទ​ស្សនា​បឹង​សួគ៌ា​ ទី​ក្រុង​ប៉ារីស​តូច​ ចំ​ការ​ស្រល់​ និង​ទឹក​ ​ជ្រោះ​ដា​ថាន់​ឡា​។​
-​ពេល​រាត្រី​ កម្សាន្ត​តាម​មាត់​បឹង​ស៊ីង​ហ៊ឺង​ និង​ទិញ​វត្ថុអនុ​ស្សា​វរីយ​នៅ​ផ្សារ​ រួច​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​

ថ្ងៃ​ទី ៤: ក្រុងដាឡាត់-ទីក្រុងហូជីមិញ

ម៉ោង ០៨:០០ ទ​ស្សនា​ទេស​ភាព​ទឹក​ធ្លាក់​ដាម​រី ដែល​ជា​តំប​ន់ស​ម្បូរ​ទៅ​ ដោយ​ភ្នំ​ខ្ពស់​ៗ​។​
ម៉ោង ១៣:០០ ត្រលប់​ម​ក​កា​ន់​ទី​ក្រុង​ហូជី​មិញ​វិញ​ តាម​ផ្លូវ​ទ​ស្សនា​សិប្ប​កម្ម​របស់​ជន​ពិការ​ផលិត​ពី​សម្បក​ពង​មាន់​។​
-​ដំណើរ​មក​ដល់​ទីក្រុង​ហូជី​មិញ​ ចូល​សម្រាក​នៅ​សណ្ឋាគារ​
-​ទ​ទួល​ទាន​អាហារ​ពេល​ល្ងាច​នៅលើ​នាវា​ទេស​ច​រ​ណ៍ ហើយ​គ​យ​គ​ន់ទេស​ភាព​តាម​ដង​ទន្លេ​សៃ​ហ្គន​ រួម​ជា​មួយ​ នឹង​ការ​សំដែង​សៀក​របាំ​ភ្លើង​ ដែល​ជាប់​ចិត្ត​ដិត​អារ​ម្មណ៍​ មិន​អាច​បំភ្លេ​ច​បាន​។​

ថ្ងៃ​ទី​ ៥:​ ទី​ក្រុង​ហូជី​មិញ​-​រាជធានីភ្នំពេញ

ម៉ោង ០​៧:០០​ ជូន​លោក​អ្នក​ទៅ​ផ្សារ​សៃ​ហ្គន​ ដើម្បី​ទិញ​ទំនិញ​ និង​វត្ថុ​អនុស្សា​វរីយ​។​
ម៉ោង ១២​:០០ ចេញ​ដំណើរ​ទៅ​កាន់​ច្រក​ព្រំ​ដែន​អ​ន្តរ​ជាតិ  វៀត​ណាម​-​កម្ពុជា​ (​ច្រក​ព្រំដែន​មុក​បាយ​-​បាវិត​)​។​
ម៉ោង ១៣:០០ ត្រលប់​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ដោយ​ក្តី​រីក​រាយ​។

 

 







Flag Counter






យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396426

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម