ទស្សន​​កិច្ច​​របស់​​គរុ​​សិស្ស​​នៃ​​មជ្ឍ​​មណ្ខល​​គរុ​​កោស​ល្យ​​ភូមិ​ភាគ​រា​​ជ​ធានី​ KIZUNA សៀមរាប
Skip to Menu Skip to Content Skip to Footer
 

ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​

គរុ​កោស​ល្យ​ភូមិ​ភាគ​រា​ជ​ធានី​ភ្នំពេញជំនាន់ទី២៣ ឆ្នាំ២០១២-២០១៣

ឧបត្ថម្ភដោយអង្គការគីហ្សូណា ESC “KIZUNA”

កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ ក្រុមការងាររបស់​ក្រុម​ហ៊ុន​ ប៊ែល​ធី​ ទេស​ចរណ៍​ បាន​ដឹក​នាំ​ក្រុម​គរុ​សិស្ស​របស់​មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានី​ភ្នំពេញ​ ក្រុម​ទី​២​ ដែល​មាន​ ចំនួន​១​២៣​ នាក់ ធ្វើដំណើរទៅទស្សនកិច្ចសិក្សារយៈ​ពេល​ ៤​ថ្ងៃ​ ៣​យប់​ នៅ​ក្នុង​ទឹក​ដី​ដ៏​បវរ​នៃ​ក្រុង​អង្គ​រ​ ខេត្តសៀមរាប។ នៅក្នុងនោះមានការឧបត្ថម្ភពីអង្គការ មណ្ឌលគាំទ្រការ​អប់រំ​ “​គី​ហ្សូ​ណា​”​ (​Education​ Support​ Center​ “​KIZUNA​”​)​ ។​ ការធ្វើដំណើរទស្សនកិច្ចនេះបានចូល​ទៅ​ទស្ស​នា​ នូវ​តំបន់​រម​ណីយ​ដ្ឋាន​ វប្បធម៌​ ប្រវត្តិ​សាស្រ្ត​ និង​ធម្ម​ជាតិ​មួយ​ចំនួន​ដូច​ជា​៖​ រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ ប្រវត្តិ​សាស្រ្ត​ ភ្នំ​សន្ទុក​ ក្នុងខេត្តកំពង់ធំ រមណីយដ្ឋានកែច្នៃភូមិវប្បធម៌កម្ពុជា រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ភ្នំ​គូ​លែន​ ប្រាសាទ​បន្ទាយ​ស្រី​ ប្រាសាទ​តា​ព្រហ្ម​ ភ្នំ​បាក់​ខែង​ ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន​ បារាយ​ណ៍​ទឹក​ថ្លា​ និង​ស្ថាន​ភាព​រស់​នៅ​របស់ប្រជាននៅបឹងទន្លេសាបក្នុងខេត្តសៀម​រាប​ជា​ដើម​។​

ដំណើរទស្សនកិច្ចនេះ បានវិលត្រឡប់មកកាន់រាជធានីភ្នំពេញ​វិញ​ប្រកប​ដោយ​សុវត្តិ​ភាព​ និង​ភាព​សប្បាយ​រីក​រាយ​ដែល​មិន​ អាច​បំភេ្លច​បាន​។

 







Flag Counter






យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 408407

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម