ដំណើរទស្សនកិច្ចរបស់គរុសិស្សនៃមជ្ឍមណ្ខល
គរុកោសល្យភូមិភាគរាជធានីភ្នំពេញជំនាន់ទី២៣ ឆ្នាំ២០១២-២០១៣
ឧបត្ថម្ភដោយអង្គការគីហ្សូណា ESC “KIZUNA”
កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ បានដឹកនាំក្រុមគរុសិស្សរបស់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ក្រុមទី២ ដែលមាន ចំនួន១២៣ នាក់ ធ្វើដំណើរទៅទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ៣យប់ នៅក្នុងទឹកដីដ៏បវរនៃក្រុងអង្គរ ខេត្តសៀមរាប។ នៅក្នុងនោះមានការឧបត្ថម្ភពីអង្គការ មណ្ឌលគាំទ្រការអប់រំ “គីហ្សូណា” (Education Support Center “KIZUNA”) ។ ការធ្វើដំណើរទស្សនកិច្ចនេះបានចូលទៅទស្សនា នូវតំបន់រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិមួយចំនួនដូចជា៖ រមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្ត ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ រមណីយដ្ឋានកែច្នៃភូមិវប្បធម៌កម្ពុជា រមណីយដ្ឋានទឹកធ្លាក់ភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម ភ្នំបាក់ខែង ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន បារាយណ៍ទឹកថ្លា និងស្ថានភាពរស់នៅរបស់ប្រជាននៅបឹងទន្លេសាបក្នុងខេត្តសៀមរាបជាដើម។
ដំណើរទស្សនកិច្ចនេះ បានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពសប្បាយរីករាយដែលមិន អាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |