៤-ប្រាសាទព្រះវិហារnbsp៣ថ្ងៃ ២យប់ /104$
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន​
ខេត្ត​ព្រះ​វិហារ​គឺ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ឡាវ​ និង​ប្រទេស​ថៃ​។​ មាន​ចំងាយ​ផ្លូវ​ ២៩៤​គម​ ពី​រាជ​ធានី​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ និង​លេខ​៦២​ កាត់​តាម​ ខេត្ត​កណ្តាល​ កំពង់​ចាម​ និង​ កំពង់​ធំ​។ ​ខេត្ត​នេះ​មាន​ក្រឡា​ផ្ទៃ​ ១៣,៧៨៨​គម២ ​មាន​ស្រុក ​ចំនួន​៧ ​ឃុំ​ចំនួន​៤៨​​ ​ភូមិ​ចំនួន​២០៨​ និង​មាន​ប្រជា​ជន​ចំនួន​ ១៧១,១៣៩​ នាក់​(១​២​៤​នាក់​/​គម​២​)។​ ខេត្ត​ព្រះ​វិហារ​មាន​ទីក្រុង​ឈ្មោះ​ថា ​ក្រុង​ភ្នំ​ត្បែង​មាន​ជ័យ​ ។​ ចំពោះ​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​នៅ​ទី​នោះ​គឺ ​៨៥%​ ជា​កសិករ​ និង​ ១៥%​ ជា​អ្នក​នេសាទ​។​ រីឯ​តំបន់​ទេស​ចរណ៏​ដែល​ទាក់​ទាញ​ក្នុង​ខេត្ត​នេះ​មាន​ដូច​ជា​ ប្រាសាទ​ព្រះវិហារ​ ប្រាសាទ​ព្រះ​ខ័ន​កំពង់​ស្វាយ​ ប្រាសាទ​គោកបេង​ ដែល​ត្រូវ​បាន​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​ នៅ​ឆ្នាំ​២០០៨​ ដោយ​អង្គការ​យូនេស្កូ​ ។ល។​

ថ្ងៃ​ទី១:​ ភ្នំ​ពេញ​-អន្លង់​វែង​​ ​​

-​ម៉ោង​៥​ព្រឹក​ចេញ​ដំណើរ​ពី​រាជ​ធានី​​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សៀម​រាប​
-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ភោ​ជនីយ​ដ្ឋាន​ពិភព​ចន្ទី​ (ស្គុន)​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ក្នុង​ក្រុង​សៀម​រាប​
-​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អន្លង់​វែង​ដើម្បី​ទស្សនា​ទល់​ដែន​ថៃ ​ផ្នូរ​ប៉ុលពត ​និង​ផ្ទះ​តា​ម៉ុក​ ជា​ដើម​។​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​សំម្រាក​នៅ​ផ្ទះ​សំណាក់​ក្នុង​ស្រុក​អន្លង់​វែង​។​

ថ្ងៃ​ទី២​: អន្លង់វែង-​ព្រះ​វិហារ​​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​
-​បន្ត​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​វិហារ​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​បែប​ពិចនិច​
-​ពេល​រសៀល​ ត្រឡប់​ពី​ប្រាសាទ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សៀម​រាប​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច​បែប​ប៊ូហ្វេ​ បន្ទាប់​មក​ជូន​ទៅ​សម្រាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី៣: ​ព្រះ​វិហារ​-​ភ្នំ​ពេញ​​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​
-​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ និង​ប្រាសាទ​បាយ័ន​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ភោជនីយដ្ឋាន ​ហើយ​បន្ត​ដំណើរត្រឡប់​មក​ រាជ​ធានី​ភ្នំពេញ​វិញ​។

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 2 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 404700

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម