ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
ខេត្តកំពត ស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ ឈូងសមុទ្រថៃភាគខាងត្បូង។ ខេត្តនេះមានចំងាយផ្លូវ ១៤៧គម ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាម ផ្លូវជាតិលេខ៣ ឆ្លងកាត់ខេត្តកណ្តាល តាកែវ និងកំពត។ ខេត្តកំពតមាន ផ្ទៃក្រឡា ៤,៨៧៣គម ចែកចេញជា ស្រុកចំនួន៧ ឃុំចំនួន ៩២ និងភូមិចំនួន ៤៧៧ ដែលមានប្រជាជនរស់នៅសរុប ចំនួន៥៨៥,៥៥០នាក់(១២នាក់/គម២)។ ខេត្តកំពត មានក្រុងឈ្មោះថា ក្រុងកំពត។ ប្រជាជននៅទីនោះ ភាគច្រើន ប្រកបរបនេសាទ និងធ្វើកសិកម្ម ដូចជា ដាំធុរេន ម្រេច រឺនេសាទ។ តំបន់ដែលទាក់ទាញ ភ្ញៀវទេសចរណ៍ទៅទស្សនា មានដូចជា ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ ចំការធុរេន ឆ្នេរកែប។
ថ្ងៃទី១: ភ្នំពេញ-បូកគោ-កែប
-ម៉ោង៦ព្រឹកចេញដំណើរតាមរថយន្តពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត
-ទទួលទានអាហារពេលព្រឹកនៅភោជនីយដ្ឋានថ្មស
-បន្តដំណើរឡើងទៅទស្សនារមណីយដ្ឋានដែលស្ថិតនៅរយៈកំពស់ដ៏សែនខ្ពស់គឺកំពូលភ្នំបូកគោ។
-ទទួលទានអាហារពេលថ្ងៃត្រង់នៅសណ្ឋាគារឋានសួគ៏បូកគោ
-បន្តដំណើរទៅកាន់ក្រុងកែបដើម្បីកំសាន្តឆ្នេរ
-ទទួលទានអាហារពេលល្ងាចនៅក្រុងកែប
-សម្រាកនៅសណ្ឋាគារក្នុងក្រុងកែប។
ថ្ងៃទី២: កែប-ក្រុងព្រះសីហនុ
-ទទួលទានអាហារពេលព្រឹកនៅកំពត
-បន្តដំណើរមកកាន់ខេត្តព្រះសីហនុ
-ទទួលទានអាហារថ្ងៃត្រង់នៅក្នុងក្រុងព្រះសីហនុ
-ជូនទៅសម្រាកនៅសណ្ឋាគារ
-លំហែកាយនៅតាមឆ្នេរ រឺលេងកីឡា
-ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន
-សម្រាកនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ។
ថ្ងៃទី៣: ក្រុងព្រះសីហនុ-ភ្នំពេញ
-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
-ធ្វើដំណើរតាមរថយន្តទៅកាន់ឆ្នេរសំពោចថ្មីដែលមានឆ្នេរដ៏សែនវែង ខ្សាច់សក្បុសទឹកថ្លាខៀវសំរាប់ហែលលេង
-ដើរកំសាន្តទៅទស្សនាភូមិនេសាទតាមផ្លូវភ្នំ
-ទទួលទានអាហារថ្ងៃត្រង់ក្នុងអាហារដ្ឋានមុខឆ្នេរ មុននិងត្រឡប់មករាជធានីភ្នំពេញវិញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |